backup og meta

ពេលពោះទទេ ទាំងនេះជាប្រភេទអាហារគួរញ៉ាំ និង​មិនគួរញ៉ាំ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 10, 2020

    ពេលពោះទទេ ទាំងនេះជាប្រភេទអាហារគួរញ៉ាំ និង​មិនគួរញ៉ាំ

    របបអាហារ​គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព។ ប៉ុន្តែ​បើ​យើង​ជ្រើសរើស​ញ៉ាំ​អាហារ​ខុស​ ពេល​យើង​ពោះ​ទទេ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ។ តើ​អាហារ​ណា​ខ្លះ​អាច​ញ៉ាំ​ពេល​ពោះ​ទទេ និង​អាហារ​ណា​ខ្លះ​គួរ​ចៀសវាង​ពេល​ពោះ​ទទេ?​

    អាហារ​អាច​ញ៉ាំ​ពេល​ពោះ​ទទេ​

    . គ្រាប់​អាល់ម៉ុន

    យើង​អាច​ញ៉ាំ​គ្រាប់​អាល់ម៉ុង​ពេល​ពោះទទេ​បាន ប៉ុន្តែ​យកល្អ​គួរ​ត្រាំ​ទឹក​ជាមុន​សិន​ដើម្បី​យក​សំបក​ចេញ​ ព្រោះ​សំបក​មាន​ផ្ទុក​សារធាតុ tanin ដែល​ជា​អង់ស៊ីម​រារាំង​ការ​ស្រូបយក​សារធាតុចិញ្ចឹម។

    . ផ្លែឈើ

    ផ្លែឈើ​ដែល​ល្អ​សម្រាប់​ពោះទទេ​គឺ​ពពួក​ផ្លែ​ឈើ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​​ដោយ​ពពួក​ផ្លែឈើ​នេះ​ផ្តល់​នូវ​ fructose ដែល​យើង​ត្រូវការ​ដើម្បី​ទទួលបាន​ថាមពល និង​កាឡូរី។ ផ្លែឈើ​ទាំងនោះ​មាន​ដូចជា​ផ្លែឪឡឹក ល្ហុង ​ត្របែក ស្វាយ​ទុំ ​ទទឹម​ និង​ចេក។

    . គ្រាប់ជីរ

    គ្រាប់ជីរ​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ញ៉ាំពេល​ពោះទទេ។ យើង​អាច​ត្រាំ​គ្រាប់ជីរ​មួយ​ស្លាបព្រាកាហ្វេ​ចោល​តាំង​ពី​យប់​មុន​នឹង​ញ៉ាំ​។ 

    . ផ្លែ​ល្មើរ

    ផ្លែល្មើរ​ផ្តល់​ថាមពល​ដែល​យើង​ត្រូវ​ការ​ពេញ​មួយ​ថ្ងៃ។ ផ្លែ​នេះ​សម្បូរ​ដោយ​កាឡូរី និង​សារធាតុចិញ្ចឹម​ផ្សេងៗ ហើយ​ក៏​ល្អ​សម្រាប់​ក្រពះ​ពោះវៀន​ដែរ។ នេះ​ក៏មក​ពី​ផ្លែ​ល្មើរ​មាន​ជាតិសរសៃ​រលាយ​ច្រើន​ដែល​សម្រួល​ដល់​ការ​ទល់លាមក រាករូស និង​អាការៈ​ហើមពោះ។

    . ស៊ុត

    ស៊ុត​មាន​អាស៊ីដខ្លាញ់​អូមេហ្គា​៣​ និង​វីតាមីន B12 ដែល​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស និង​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​នៅ​ពេល​យើង​ញ៉ាំ​ស៊ុត​ពេល​ពោះ​ទទេ។ ស៊ុត​ក៏​សម្បូរ​កាឡូរី​ និង​ប្រូតេអ៊ីន​ដែល​យើង​ត្រូវការ​សម្រាប់​ហាត់ប្រាណ​ដែរ។

    . ផ្លែឪឡឹក

    ផ្លែឪឡឹក​ផ្តល់​អេឡិចត្រូលីត្រ​ច្រើន​ដែល​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ។ ក្រៅ​ពី​នេះ ផ្លែឪឡឹក​មាន​កាឡូរី​ទាប​ និង​ផ្តល់​ស្ករ​ធម្មជាតិ​ដែល​ល្អ​សម្រាប់​សុខភាព។ ម៉្យាងទៀត ផ្លែ​នេះ​មាន​ជាតិទឹក​រហូត​ដល់​៩០%​ដែល​ល្អ​សម្រាប់​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ និង​ជួយ​ដល់​សុខភាព​ពោះវៀន។

    . ទឹកឃ្មុំ និង​ក្រូចឆ្មារ

    ទឹកឃ្មុំ​មាន​សារធាតុ​ប្រឆាំង​បាក់តេរី ខណៈ​ទឹកក្រូចឆ្មារ​បន្សាប​ជាតិពុល​ក្នុង​សរីរាង្គ។ ការ​ផឹក​ទឹកឃ្មុំ និង​ទឹកក្រូចឆ្មារ​អាច​ជួយ​ពង្រឹង​ការ​ធ្វើ​មេតាបូលីស បន្ថែម​ថាមពល និង​ការ​រំលាយ​អាហារ។ នេះ​ជា​ភេសជ្ជៈ​ដ៏​ល្អ​ពេល​ពោះទទេ និង​ពេល​ឆ្លង​ជំងឺ​ផ្ដាសាយ​ដោយ​គ្រាន់​តែ​ផឹក​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។

    អាហារ​គួរ​ចៀសវាង​ពេល​ពោះទទេ

    . បន្លែ​ឆៅ

    បន្លែ​ឆៅ​គឺ​មាន​ជាតិសរសៃ​មិន​រលាយ​ច្រើន​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ដូចជា​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ ហើមពោះ និង​ទល់លាមក​ជាដើម​នៅ​ពេល​យើង​ញ៉ាំ​ពេល​ពោះ​ទទេ។ យើង​មិន​អាចញ៉ាំ​បន្លែ​ឆៅ​ពេល​ពោះទទេ​បាន។ 

    . ផ្លែ​ប៉េងប៉ោះ

    ទោះបី​ផ្លែ​ប៉េងប៉ោះ​មាន​សារធាតុ lycopene ដែល​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ផ្លែ​ប៉េងប៉ោះ​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​ញ៉ាំ​ពេល​ពោះ​ទទេ​ទេ។ នេះ​មក​ពី​សារធាតុ​ astringent ដែល​មាន​ប្រតិកម្ម​ជាមួយ​នឹង​អាស៊ីដ​ក្រពះ និង​អាច​បង្កឲ្យ​មាន​ការ​រលាក និង​ភាព​មិន​ស្រួល​ក្នុង​ក្រពះ។

    . ពពួក​ផ្លែក្រូច

    ពពួក​ផ្លែ​ក្រូច​គឺ​មិន​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ព្រោះ​អាច​បង្កើន​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​បាន​នៅ​ពេល​ញ៉ាំ​ពេល​ពោះទទេ។ ម៉្យាងទៀត​ផ្លែ​នេះ​មាន​ជាតិ​អាស៊ីដ​ដែល​អាច​ធ្វើ​ឲ្យ​រលាក​ក្រពះ​នៅ​ពេល​មាន​ប្រតិកម្ម​ជាមួយ​នឹង​ទឹក​ក្រពះ។ បន្ថែម​ពី​នេះ​ទៀត ផ្លែ​ក្រូច​អាច​បង្ក​ឲ្យ​ក្រហាយ​ទ្រូង​ និង​បញ្ហា​ក្រពះ។

    . ភេសជ្ជៈ​មាន​ជាតិ​កាបូណា

    ភេសជ្ជៈ ជាគ្រឿកំប៉ុង មួយចំនួន​​មាន​បន្ថែម​ជាតិ​ស្ករ​ដែល​យើង​គួរ​ចៀសវាង​នៅ​ពេល​ព្រឹក ហើយ​ក៏​មាន​កាឡូរី​ខ្ពស់​ដែល​អាច​បណ្ដាល​ឲ្យ​ហើម​ពោះ និងមិន​ស្រួល​ក្នុង​ពោះ។

    . ម្ទេស

    ម្ទេស ឬ​អាហារ​ដែល​មាន​ជាតិ​ហឹរ​គួរ​ចៀសវាង​នៅ​ពេល​ពោះ​ទទេ​ព្រោះ​អាច​ធ្វើ​ឲ្យ​រលាក​ក្រពះ​ស្រទាប់​ខាង​លើ ឈឺមួល និង​ប្រតិកម្ម​អាស៊ីដ។

    . កាហ្វេ

    កាហ្វេ​អាច​បង្កើន​ការ​ផលិត​អាស៊ីដ​ hydrochloric ក្នុង​ក្រពះ​បាន​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្រពះ និង​ការ​រំលាយ​អាហារ។ ជាតិកាហ្វេអ៊ីន​ដែល​មាន​ក្នុង​កាហ្វេ​អាច​ស្ថិត​ក្នុង​រាងកាយ​រយៈពេល ៥​ទៅ៦ម៉ោង​ដែល​អាច​ប៉ះពាល់​ដល់​ការ​ផ្ចង់​អារម្មណ៍​បាន​ពេល​ផឹក​នៅ​ពេល​ពោះទទេ។

    អត្ថបទពាក់ព័ន្ធ៖

  • រឿងទាំងនេះ មិនគួរធ្វើទេ បើមិនទាន់ញ៉ាំអី (ពោះទទេ)
  • ពេល​ពោះទទេ ដាច់ខាតមិនគួរ​ញ៉ាំអាហារទាំងនេះទេ
  • អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង
  • អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង
  • អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម