គ្នាយើងមួយចំនួនអាចនឹងមិនចូលចិត្តម្រះដោយសាររសជាតិល្វីង។ តាមពិតទៅម្រះមានប្រយោជន៍ច្រើនដល់សុខភាព ស្បែក សក់ និងភ្នែកជាដើម។ ដូចនេះការញ៉ាំម្រះអាចជួយដល់សុខភាពច្រើន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្នាយើងមួយចំនួនអាចនឹងមិនចូលចិត្តម្រះដោយសាររសជាតិល្វីង។ តាមពិតទៅម្រះមានប្រយោជន៍ច្រើនដល់សុខភាព ស្បែក សក់ និងភ្នែកជាដើម។ ដូចនេះការញ៉ាំម្រះអាចជួយដល់សុខភាពច្រើន។
ម្រះមានសារធាតុដែលមានដំណើរការដូចនឹងអ័រម៉ូនអាំងស៊ុយលីន។ សារធាតុនេះអាចបន្ថយកម្រិតជាតិស្ករក្នុងឈាមសម្រាប់ជំងឺទឹកនោមផ្អែមទាំងប្រភេទ១ និងប្រភេទ២។ យើងអាចផឹកទឹកម្រះមួយកែវរាល់ថ្ងៃ។ ប៉ុន្តែប្រសិនជាយើងមានអាការៈឈឺពោះ រាករូស និងគ្រុនក្ដៅមិនគួរបន្តផឹកទេ។
អត្ថបទពាក់ព័ន្ធ៖
ម្រះសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និង A amily: Khmer OS;”>ដែលល្អសម្រាប់ស្បែក។ សារធាតុទាំងនេះប្រឆាំងនឹងភាពចាស់ មុន និងបញ្ហាស្នាមជាំ ហើយក៏អាចព្យាបាលបញ្ហាស្បែកផ្សេងៗដូចជាជំងឺស្បែក Ringworm (កើតនៅស្បែកក្បាល) ជំងឺសើស្បែក Psoriasis និងបញ្ហារមាស់។ ម្រះក៏អាចកម្ចាត់អង្គែ បញ្ហាសក់ជ្រុះ និងបញ្ហាសក់បែកចុង។
ម្រះអាចកម្ចាត់ជាតិពុលក្នុងថ្លើម និងជំរុញអង់ស៊ីមថ្លើម ហើយក៏មានប្រយោជន៍ក្នុងជួយសម្រាលអាការៈក្រោយស្រវឹងដោយកាត់បន្ថយគ្រឿងស្រវឹងស្តុកក្នុងថ្លើម។ ម៉្យាងទៀត ម្រះក៏ល្អសម្រាប់ប្លោកនោមដែរ។
ម្រះសម្បូរដោយជាតិសរសៃដែលអាចជួយដល់ការបន្ទោរបង់ និងសម្រាលការទល់លាមក។ ដូចនេះគ្នាយើងដែលមានបញ្ហាទល់លាមកគួរញ៉ាំម្រះជាប្រចាំ។
ម្រះអាចកាត់បន្ថយខ្លាញ់អាក្រក់ (LDL) និងបន្ថយហានិភ័យជំងឺគាំងបេះដូង។ ម្រះក៏រក្សាលំនឹងសម្ពាធឈាមដោយវាសម្បូរដោយប៉ូតាស្យូមដែលអាចស្រូបយកសូដ្យូមដែលលើសក្នុងរាងកាយ។ ម៉្យាងទៀត ផ្លែនេះក៏ផ្ទុកជាតិដែក និងអាស៊ីដហ្វូលិកដែលអាចកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងរក្សាបេះដូងឲ្យមានសុខភាពល្អ។
បន្លែនេះជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្ការការឆ្លងជំងឺផ្សេងៗ រួមទាំងអាលែកហ្សី។ ការញ៉ាំម្រះជាប្រចាំអាចកាត់បន្ថយហានិភ័យមហារីក រួមទាំងប្រឆាំងនឹងការលូតលាស់កោសិកាមហារីក និងបញ្ឈប់ការកកើតនៃដុំសាច់មហារីកដូចជាជំងឺមហារីកសុដន់ ជំងឺមហារីកពោះវៀនធំ និងជំងឺមហារីកប្រូស្តាតជាដើម។
ម្រះមានកាឡូរីទាប តែសម្បូរដោយជាតិសរសៃ។ ម្រះអាចបញ្ឈប់ការកកើត និងការលូតលាស់នៃកោសិកាផ្ទុកជាតិខ្លាញ់ដែលមាននាទីស្តុកជាតិខ្លាញ់ក្នុងរាងកាយ។ ម៉្យាងទៀត ម្រះក៏ជួយដល់ការធ្វើមេតាបូលីសឲ្យប្រសើរជាងមុន ហើយសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងម្រះក៏ជួយកម្ចាត់ជាតិពុលក្នុងរាងកាយដែលនេះអាចជួយដល់ការគ្រប់គ្រង និងសម្រកទម្ងន់។
ការញ៉ាំម្រះជាប្រចាំអាចបង្កើនថាមពលក្នុងរាងកាយ និងជួយដល់ដំណេកឲ្យកាន់តែល្អ។ ផ្លែនេះដែរនៅអាចជួយកាត់បន្ថយបញ្ហាគេងអត់លក់ (insomnia)។ ក្រៅពីនេះ ម្រះក៏ល្អសម្រាប់សុខភាពភ្នែកដោយសារសារធាតុ Beta-carotene និងវីតាមីន A។
គួរបញ្ជាក់ថា សម្រាប់ស្ត្រីមានផ្ទៃពោះ និងអ្នកប្រើប្រាស់ថ្នាំ ជាពិសេសថ្នាំបញ្ចុះសម្ពាធឈាមគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងញ៉ាំ ឬផឹកទឹកម្រះក្នុងកម្រិតច្រើន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕