backup og meta

អាហារប៉ុន្មានមុខនេះល្អក្នុងការប្រឆាំងនឹងការរលាក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 21, 2020

    អាហារប៉ុន្មានមុខនេះល្អក្នុងការប្រឆាំងនឹងការរលាក

    ការ​រលាក​អាច​ល្អ និង​អាក្រក់​សម្រាប់​រាងកាយ។ ការ​រលាក​អាច​ជួយ​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ និង​របួស ប៉ុន្តែ​ការ​រលាក​រ៉ាំរ៉ៃ​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់ និង​មាន​ជំងឺ​ផ្សេងៗ។ ស្ត្រេស​ របប​អាហារ និង​កម្រិត​សកម្មភាព​តិច​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ការ​រលាក​កាន់​​តែ​ខ្លាំង​។ អត្ថបទ​នេះ​នឹងបង្ហាញ​គ្នា​យើង​ពី​អាហារ​មួយចំនួន​ដែលអាច​​ប្រឆាំង​នឹង​ការ​រលាក​បាន​។ ការ​លាក​ ភាគច្រើន​កើត​ឡើង​ដោយសារ​វីរុស បាក់តេរី ឬ​បញ្ហា​ប្រព័ន្ធភាពស៊ាំរបស់​យើងប្រឆាំង ឬ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុពីខាង​ក្រៅណា​មួយ​​ ជាដើម។​

    ១. ត្រី​សម្បូរ​ខ្លាញ់

    ត្រី​សម្បូរ​ខ្លាញ់​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ រួម​មាន​អាស៊ីដូកូសាអ៊ិច សាអេណូអ៊ិច (DHA) និងអាស៊ីដអេអ៊ីកូសាប៉ង់តាអេណូអ៊ិច (EPA)។ អាស៊ីដ​ទាំង​ពីរ​នេះ​ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម។ ត្រី​សម្បូរ​ខ្លាញ់​មាន​ដូចជា​ត្រី​សាល់ម៉ុន ត្រី​សាឌីន និង​ត្រី mackerel ជាដើម។

    ២. ផ្កា​ខាត់ណា​ខៀវ​

    ផ្កា​ខាត់ណា​ខៀវ​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន។ ការ​សិក្សា​បង្ហាញ​ថា​ការ​ញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​មហារីក។ នេះ​អាច​មក​ពី​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក។

    ៣. ផ្លែ​បឺរ

    ផ្លែបឺរ​សម្បូរ​ដោយ​ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិ​សរសៃ និង​ជាតិ​ខ្លាញ់ (monounsaturated fat) ដែល​ល្អ​សម្រាប់​បេះដូង។ ក្រៅ​ពី​នេះ​ ផ្លែ​បឺរ​ក៏​ផ្ទុក​សារធាតុ carotenoid និង​tocopherolដែល​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​បាន។

    ៤. តែ​បៃតង

    តែ​បៃតង​គឺជា​ភេសជ្ជៈ​មួយ​ដែល​ល្អ​សម្រាប់​សុខភាព​ព្រោះ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​បាត់​ការចងចាំ​លើ​មនុស្ស​ចាស់ និង​ជំងឺ​ធាត់​ជាដើម។ នេះ​មក​ពី​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ការ​រលាក​ ជាពិសេស​សារធាតុ epigallocatechin-3-gallate (EGCG)។

    ៥. ផ្លែ​ទំពាំងបាយជូរ

    ផ្លែ​ទំពាំង​បាយ​ជូរ​ផ្ទុក​សារធាតុ anthocyanin ដែល​កាត់បន្ថយ​ការ​រលាក ហើយ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ ជំងឺ​បាត់​ការ​ចងចាំ​លើ​មនុស្ស​ចាស់ និង​ជំងឺ​ភ្នែក​ផ្សេងៗ។

    ទន្ទឹម​នឹង​​យើង​បន្ថែម​អាហារ​ដែល​ប្រឆាំងទៅ​នឹង​​ការ​រលាក​ក្នុង​របប​អាហារ យើង​ក៏​គួរ​កំណត់​បរិមាណ​អាហារ​មួយ​ចំនួន​​ដែល​បង្ក​ការ​រលាក​​ដូចជា៖

    • អាហារ​កញ្ចប់ នំ​ដំឡូង​កញ្ចប់ និង​ Fast food
    • អាហារ​បំពង​ដូចជា​ដូណាត់ ដំឡូងបារាំង​បំពង
    • ភេសជ្ជៈ​មាន​ជាតិ​ស្ករដូចជា សូដា ភេសជ្ជៈ​កីឡា ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​
    • សាច់​កែច្នៃដូចជា​ សាច់​កំប៉ុង និង hot dogs ជាដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម