backup og meta

ផ្លែឈើ ៤ មុខនេះ អាចជួយបន្ថយអាការៈហើមពោះបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 24, 2020

    ផ្លែឈើ ៤ មុខនេះ អាចជួយបន្ថយអាការៈហើមពោះបាន

    ក្រោយ​ពី​ញ៉ាំ​ច្រើន ឬ​ញ៉ាំ​អាហារ​ប្រភេទ​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ហើម​ពោះ។ អាការៈ​ហើម​ពោះ​នេះ​ជាទូទៅ​កើត​មាន​នៅពេល​រាងកាយ​យើង​មាន​ហ្គាស និង​ទឹក​ច្រើន។ មូលហេតុ​បង្ក​អាច​មក​ពី​ការ​ទល់​លាមក ញ៉ាំ​ច្រើន​ជ្រុល និង​ឡើង​ទម្ងន់​ជាដើម។ ប៉ុន្តែ​យើង​អាច​បន្ថយ​អាការៈ​ហើម​ពោះ​ដោយ​ញ៉ាំ​ផ្លែឈើ​មាន​ជាតិ​ទឹក​ច្រើន​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ។

    ១.ពពួក​ផ្លែ​ក្រូច

    ផ្លែក្រូច និង​ក្រូចថ្លុង​មាន​ផ្ទុក​ជាតិ​ទឹក ៨០ទៅ​៩០%​។ រាងកាយ​របស់​យើង​នឹង​ស្តុក​ជាតិទឹក​នៅ​ពេល​យើង​ត្រូវការ​ជាតិ​ទឹក​ដើម្បី​កុំ​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក ហើយ​ជាតិ​ទឹក​ក្នុង​ពពួក​ផ្លែ​ក្រូច​ជួយ​បំពេញ​ជាតិ​ទឹក​ និង​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​​ជាតិ​​ទឹក​​ដែល​លើស​​​រួម​ជាមួយ​នឹង​សូដ្យូម​លើស​ផង​ដែរ​។ រីឯ​ក្រូចឆ្មារ​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​នោម​នៅ​ពេល​លាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។

    ២.ផ្លែ​ឪឡឹក និង​ផ្លែ​ត្រសក់​ផ្អែម (Melon)

    ផ្លែ​ឪឡឹក និង​ផ្លែ​ត្រសក់​ផ្អែម​មាន​ជាតិ​ទឹក ៩២% ហើយ​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​បញ្ចុះ​នោម​ដែល​អាច​ធ្វើ​ឲ្យ​យើង​បញ្ចេញ​ជាតិ​ទឹក និង​សូដ្យូម​ចេញ​ពី​រាងកាយ។ ចំណែក​​ឯ ប៉ូតាស្យូម​មាន​ក្នុង​ផ្លែ​នេះ​ជួយ​បញ្ចេញ​សូដ្យូម​ និង​បន្ថយ​អាការៈ​ហើម​ពោះ។ ម៉្យាងទៀត ញ៉ាំ​ផ្លែ​ត្រសក់ផ្អែម​អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ជាតិ​ប៉ូតាស្យូម​គ្រប់​តាម​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​ដែល​ស្មើ​នឹង​ ៤ ៧០០​ក្រាម។

    ៣.ផ្លែ​បឺរ​

    អាការៈ​ហើម​ពោះ​អាច​កើត​មក​ពី​រាងកាយ​មិន​អាច​រំលាយ​អាហារ​បាន​ល្អ។ អង់ហ្សីម​រំលាយ​អាហារ​បំបែក​កាបូអ៊ីដ្រាត ជាតិ​ខ្លាញ់ ប្រូតេអ៊ីន និង​ជាតិ​សរសៃ ដើម្បី​បញ្ចេញ​អាហារ​ទាំង​នេះ​ពី​ពោះវៀន​ដើម្បី​បង្ការ​ហ្គាស និង​អាការៈ​ហើមពោះ។ ផ្លែ​បឺរ​ផ្ទុក​អង់ហ្សីម​រំលាយអាហារ lipase ដែល​បំបែក​ជាតិ​ខ្លាញ់ ហើយ​ផ្លែ​នេះ​ក៏​មាន​ប៉ូតាស្យូម​ខ្ពស់​ជួយ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស​បាន។

    ៤.ផ្លែ​ម្នាស់

    ផ្លែម្នាស់​ផ្ទុក​ជាតិ​ទឹក​៨៥% និង​អង់ហ្សីម bromelain ដែល​បំបែក​ប្រូតេអ៊ីន។ សាកលវិទ្យាល័យ​ Maryland ផ្នែក​វេជ្ជសាស្ត្រ​បាន​បញ្ជាក់​ថា​អង់ហ្សីម bromelain ត្រូវ​បាន​ប្រើ​ជា​យូរ​ណាស់​មក​ហើយ​ក្នុង​ការ​ព្យាបាល​បញ្ហា​ពិបាក​រំលាយ​អាហារ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម