ជាការពិតការញ៉ាំស៊ុតទាំងពណ៌លឿង និងពណ៌ស សុទ្ធតែអាចមានផលប៉ះពាល់ដូចគ្នាពេលនិយាយដល់ការបង្កើតសាច់ដុំ។ បន្ថែមពីនេះការធ្វើសំយោគប្រូតេអ៊ីនបានត្រឹមត្រូវគឺមានសារៈសំខាន់សម្រាប់អ្នកហាត់ប្រាណយកសាច់ដុំ ដោយថាផ្នែកពណ៌លឿងនៃស៊ុតជួយបង្កើនដំណើរការសំយោគប្រូតេអ៊ីន ដែលជួយដល់ការជួសជុលសាច់ដុំ។
ជាធម្មតារាងកាយរបស់យើងក៏ត្រូវការខ្លាញ់ដូចគ្នា ហើយការញ៉ាំខ្លាញ់មានក្នុងផ្នែកពណ៌លឿងនៃស៊ុត ក៏បានរួមចំណែកក្នុងការកាត់បន្ថយកូលេស្តេរ៉ូលមិនល្អ។ ដូចនេះហើយ ការញ៉ាំស៊ុតទាំងផ្នែកពណ៌ស និងពណ៌លឿងមិនមានអ្វីមិនល្អនោះទេ។ មួយវិញទៀត ការញ៉ាំស៊ុតទាំងមូលនេះក៏មានប្រយោជន៍ដល់ខួរក្បាលទៀតផង។ ផ្នែកពណ៌លឿងនៃស៊ុតមានសារធាតិចិញ្ចឹមម្យ៉ាងហៅថាcholine ដែលជូយដល់ការលូតលាស់របស់កោសិកា និងការធ្វើមេតាប៉ូលិស។ ម្យ៉ាងទៀតវាក៏បានជួយដល់ទំនាក់ទំនងល្អរវាងកោសិកាណឺរ៉ូនរបស់ខួរក្បាល និងជួយឲ្យខួរក្បាលមានភាពរហ័សរហួន។
អ៊ីចឹងហើយ បើយើងញ៉ាំតែផ្នែកពណ៌សនៃស៊ុត គឺបានទទួលតែប្រូតេអ៊ីន ខណៈដែលស៊ុតទាំងមូលមានសារធាតិចិញ្ចឹមជាច្រើនផ្សេងទៀត។ ដូចនេះ មិនបាច់គិតច្រើនពេកទេ យើងអាចញ៉ាំស៊ុតសម្រាប់អាហារពេលព្រឹក និងជួយឲ្យរាងកាយយើងមានថាមពលទៀតផង។