backup og meta

ស៊ុត​លាក់អាថ៌កំបាំងសុខភាព​​ ៥ យ៉ាង គ្នាយើង​ទំនងមិន​សូវ​បាន​ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 14, 2020

    ស៊ុត​លាក់អាថ៌កំបាំងសុខភាព​​ ៥ យ៉ាង គ្នាយើង​ទំនងមិន​សូវ​បាន​ដឹង

    បើ​និយាយ​ពី​ស៊ុត​ ជឿ​ថា​គ្មាន​គ្នា​យើង​ណា​ម្នាក់​មិន​ស្គាល់​នោះ​ទេ ហើយ​ទំនង​ជា​បាន​ដឹង​ផង​ថា​ស៊ុត​សម្បូរ​ដោយ​ប្រូតេអ៊ីន​ទៀត​ផង។ ក្រៅពី​សម្បូរ​ប្រូតេអ៊ីន​ គ្នា​យើង​ដឹង​ទេ​ថា​ស៊ុត​នៅ​មាន​ប្រយោជន៍​ច្រើន​ទៀត​ចំ​ពោះ​សុខ​ភាព​របស់​យើង ដែល​អាច​ថា​មាន​មនុស្ស​មិន​ច្រើន​ទេ​បាន​ដឹង​។​

    . ស៊ុត​ល្អ​ចំពោះ​ខួរ​ក្បាល

    ផ្នែក​ពណ៌​ក្រហម​របស់​ស៊ុត​ គឺ​ជា​ប្រភព​នៃ​វីតាមីន B ដែល​មាន​ទំនាក់​ទំនង​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ជួយ​ឲ្យ​សរីរាង្គ​ដំណើរ​ការ​បាន​ល្អ។ ដូច​នេះ​ហើយ ការ​ញ៉ាំ​ស៊ុត​អាច​ជួយ​ឲ្យ​យើង​មាន​ការ​ផ្ដោត​អារម្មណ៍ និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​។

    . ស៊ុត​ជា​ប្រភព​វីតាមីន និង​រ៉ែ

    ក្រៅពី​ម្បូរ​​ប្រូតេអ៊ីន ស៊ុត​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ល្អ​ផ្សេង​ទៀត មាន​ទាំង​វីតាមីន និង​រ៉ែ។ វីតាមីន​សំខាន់​ៗ​​មាន​ក្នុង​ស៊ុត​គឺ​វីតាមីន D , B, A, E, និងK។ ក្រៅពី​វីតាមីន​ទាំង​នេះ ក្នុង​ស៊ុន​មាន​ប្រភេទ​រ៉ែ​សំខាន់​ៗ ដូចជា​ផូស្វ័រ កាល់ស្យូម Folate និង​ selenium។ មួយ​វិញ​ទៀត ស៊ុត​ជា​អាហារ​មាន​​បរិមាណ​កាឡូរី​ទាប ល្អ​ចំពោះ​សុខ​ភាព។

    . ស៊ុត​ល្អ​ចំពោះ​បេះដូង

    ស៊ុត​សម្បូរ​ដោយ​ខ្លាញ់​ល្អ HDL (high-density lipoprotein)។ បើ​មនុស្ស​យើង​មាន​ខ្លាញ់​ប្រ​ភេទនេះ​ច្រើន​នៅ​ក្នុង​ខ្លួន​នឹង​ជួយ​បន្ថយ​ហានីភ័យ​ជំងឺ​បេះ​ដូង។ ថ្វី​បើ​ស៊ុត​ល្អ​បែប​នេះ​មែន តែ​មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​ញ៉ាំ​ស៊ុត​ច្រើន​រាល់​ថ្ងៃ​នោះ​ទេ គឺ​គួរ​ញ៉ាំ​ត្រឹម​​ពី​ ២ ទៅ​៦ គ្រាប់​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ។

    ​​​​. ស៊ុត​ជួយ​សុខ​ភាព​ភ្នែក​

    យើង​​ដឹង​ហើយ​ថា​វ័យ​កាន់តែ​ចាស់ ភ្នែក​របស់​យើង​ក៏​កាន់​តែ​ខ្សោយ​ដែរ ដោយ​វ័យ​កាន់តែ​ចាស់​ភ្នែក​យើង​អាច​ប្រឈម​នឹង​ជំងឺ​ភ្នែក​ឡើង​បាយ(cataract ) និង​ជំងឺ macular degeneration (ជំងឺ​ភ្នែក​បង្ក​ដោយ​សារ​វ័យ​កាន់​តែ​ចាស់)។ ស៊ុត​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ពីរ​ដែល​អាច​ជួយ​កាត់​​បន្ថយ​បញ្ហា​ភ្នែក​ទាំង​នេះ និង​ជួយ​ការពារ​ភ្នែក​។

    សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ Luteinនិង zeaxanthin មាន​នៅ​ក្នុង​ស៊ុត មាន​ឥទ្ធិពល​លើ​ស្រទាប់​រ៉េទីន​ភ្នែក និង​ជួយ​រក្សា​ភ្នែក​ឲ្យ​មាន​សុខ​ភាព​ល្អ។

    . ស៊ុត​រួមចំណែក​ឲ្យ​ស្រក​គីឡូ

    ស៊ុត​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ពេល​យើង​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឆាប់​ឆ្អែត និង​មិន​ងាយ​ឃ្លាន​ដូច​គ្នា។​ ការណ៍​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ច្រើន​លើស​កម្រិត និង​ជួយ​កាត់​បន្ថយ​បរិមាណ​កាឡូរី។ ដូច​នេះ​ហើយ អ្នក​ចង់​សម្រក​ទម្ងន់ កុំ​រំលង​ស៊ុត​ក្នុង​របប​អាហារ។​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម