backup og meta

៥ ចំណុច ​ពី​ម្ហូបបួស គ្នាយើង​​ភាគ​ច្រើន​នៅ​តែ​យល់​ខុស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 03, 2020

    ៥ ចំណុច ​ពី​ម្ហូបបួស គ្នាយើង​​ភាគ​ច្រើន​នៅ​តែ​យល់​ខុស

    គ្នា​យើង​មួយ​ចំនួន​ទំនងជា​បាន​ដឹង​ពី​អាហារបួស​ហើយ និង​ទំនងជា​បានឮ​ដែរថា​អាហារនេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ ឬ​ស្រក​ទម្ងន់​បាន​ទៀត​ផង។ តើ​ពិតទេ?​

    ១.​ អាហារ​បួស​សុទ្ធ​តែ​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ

    ក្នុង​ការ​សិក្សា​ថ្មីៗ ជា​ច្រើន​តែង​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ញ៉ាំ​សាច់​ក្រហម​ច្រើន អាច​នឹងធ្វើ​​ឲ្យ​សុខភាព​យើង​មិន​ល្អ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា មហារីក​ពោះវៀន​ធំ ឡើង​ទម្ងន់​ខ្លាំង ជំងឺ​បេះដូង និង​ទឹក​នោម​ផ្អែម​ជា​ដើម។ ដោយ​សារ​តែ​ហេតុ​នេះ ទើប​មាន​ការ​លើក​ឡើង​ថា​វា​អាច​ជា​រឿង​ល្អ​ចំពោះ​សុខភាព ប្រសិន​បើ​យើង​ញ៉ាំ​អាហារ​ដែល​គ្មាន​សាច់។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​ថា​សាច់​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ពណ៌​ក្រហម ហើយ​ការ​ញ៉ាំ​អាហារ​បួស គឺ​មិន​ប្រាកដ​ថា​ផ្ដល់​សុខភាព​ល្អ​ទាំង​អស់​នោះ​ដែរ។ ជា​ឧទាហរណ៍​មួយ ប្រសិន​បើ​យើង​​ញ៉ាំ​តែ​បន្ទះ​ដំឡូង​ចៀន នោះ​យើង​​នឹង​ក្លាយ​ជា​អ្នក​ញ៉ាំ​បួស ប៉ុន្តែ​វា​នឹង​មិន​អាច​ផ្ដល់​ឲ្យ​យើង​​នូវ​​ថាមពល​ និង​សុខភាព​ល្អនោះ​ទេ។

    ២. ការ​ញ៉ាំ​បួស​នឹង​ធ្វើ​ឲ្យ​ស្រកទម្ងន់

    មនុស្ស​ជា​ច្រើន​គឺ​សុទ្ធ​តែ​យល់​ថា​ការ​ញ៉ាំ​បួស​នឹង​ធ្វើ​ឲ្យ​យើង​ស្រក​ទម្ងន់​ ប៉ុន្តែ​មិន​ពិត​នោះ​ទេ។ ដូច​ការ​លើក​ឡើង​ខាង​លើ មិន​មែន​គ្រប់​អាហារ​បួស​ទាំង​អស់​សុទ្ធ​តែ​ផ្ដល់​សុខភាព​ល្អ​នោះ​ទេ ព្រោះ​ថា​អាហារ​បួស​មួយ​ចំនួន ​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​កាឡូរី​ច្រើន​រៀង​រាល់​ថ្ងៃ​ដោយ​មិន​ដឹង​ខ្លួន។

    គន្លឹះ​ដែល​យើង​អាច​ស្រក​ទម្ងន់​បាន គឺ​ការ​បរិភោគ​អាហារ​ដែល​ផ្ដល់​សុខភាព​ល្អ និង​ការ​ហាត់​ប្រាណ​ជា​ទៀង​ទាត់ ហើយ​មិន​មែន​ដោយ​សារ​ការ​ចៀស​កុំ​ញ៉ាំ​ផលិត​ផល​ពី​សត្វ​នោះ​ទេ។

    របបអាហារ

    ៣. ​អាហារ​បួស​សុទ្ធ​តែ​មិន​ផ្ដល់​ប្រូតេអ៊ីន​គ្រប់គ្រាន់

    ការ​លើក​ឡើង​ខាង​លើ​នេះ គឺ​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​ជឿ​ថា​ពិត ប៉ុន្តែ​ការ​ពិត​ទៅ គឺ​វា​មិន​មែនអ៊ីចឹង​នោះ​ទេ។ នៅ​ក្នុង​អាហារ​បួស ​គឺ​មាន​ប្រភេទ​អាហារ​ជា​ច្រើន​ដែល​អាច​ផ្ដល់​ប្រូតេអ៊ីន​បាន​ខ្ពស់ ហើយ​អ្នក​ញ៉ាំ​បួស​ទាំង​អស់​គឺ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើស​រើស​ផង​ដែរ ដែល​មាន​ដូច​ជា ពពួក​សណ្ដែក តៅហ៊ូ ស្ពៃ​ពួយឡេង ខាត់ណា​ខៀវ ដំឡូង​ជ្វា ស៊ុត និង​ទឹក​ដោះ​គោ​ជា​ដើម។

    ៤. មិន​អាច​បង្កើន​សាច់​ដុំ​បាន

    ការ​លើក​ឡើង​នេះ គឺ​ខុស​ទាំង​ស្រុង។ ដូច​បាន​រៀប​រាប់​ខាង​លើ សារធាតុ​ដែល​សំខាន់​ដើម្បី​បង្កើន​សាច់​ដុំ គឺ​ប្រូតេអ៊ីន ដែល​យើង​អាច​រក​​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ក្នុង​បន្លែ ផ្លែឈើ និង​ធញ្ញជាតិ​មួយ​ចំនួន​ដែល​រៀប​រាប់​ខាង​លើ ក្រៅ​ពី​សាច់​សត្វ។

    ៥. ​ឃ្លាន​កាន់​តែ​ខ្លាំង​បើ​​ញ៉ាំ​តែ​អាហារ​បួស

    ការ​លើក​ឡើង​នេះ អាច​ជា​ការ​ពិត​ប្រសិន​បើ​យើង​​ញ៉ាំ​តែ​បន្ទះ​ដំឡូង​បារាំង​ចៀន ព្រោះ​វា​ផ្ដល់​ឲ្យ​ជីវជាតិ​ចំពោះ​រាងកាយ​បាន​តិច ប៉ុន្តែ​ប្រសិន​បើ​យើង​​ញ៉ាំ​អាហារ​ដែល​ផ្ដល់​ជីវជាតិ គ្រប់គ្រាន់ និង​មាន​តុល្យភាព​ត្រឹម​ត្រូវ នោះ​យើង​​នឹង​មិន​មាន​អាការៈ​ឃ្លាន​នោះ​ទេ។

    បើ​យើង​​ញ៉ាំ​តែ​បន្លែ​សុទ្ធ នោះ​គឺ​មិន​មែន​ជា​អាហារ​ដែល​ល្អនោះ​ទេ យើង​​គួរ​បន្ថែម​អាហារ​ដែល​ផ្ដល់​ជាតិ​ខ្លាញ់​ និង​ប្រូតេអ៊ីន​ផង​ដែរ។ យើង​​គួរ​តែញ៉ាំ​អាហារ​ ៣ពេលធម្មតា ​ហើយ​បើ​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​គ្រប់​គ្រាន់​ យើង​គួរ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ខាង​ចំណី​អាហារ​ដើម្បី អាច​ប្រាកដ​ថាយើង​​ទទួល​បាន​ផែនការអាហារ​ដែល​មាន​តុល្យភាព។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Nov 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម