backup og meta

ដឹង ៥ ចំណុចនេះ មិន​អាច​រំលងការ៉ុតពី​ក្នុង​របបអាហារឡើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 06, 2021

    ដឹង ៥ ចំណុចនេះ មិន​អាច​រំលងការ៉ុតពី​ក្នុង​របបអាហារឡើយ

    គ្នា​យើង​ទំនង​ជា​បាន​ដឹង​ច្រើន​ហើយ​ថា​ការ៉ុត​ជួយ​ដល់​សុខ​ភាព​ភ្នែក តែ​​ដឹង​ទេ​ថា​ការ៉ុត​មាន​គុណ​ប្រ​យោជន៍​ផ្សេង​ទៀត​ដល់​សុខ​ភាព? ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​សុខភាព​បាន​ពី​ការ៉ុត​ទំនងជា​គ្នា​យើង​មិន​សូវ​បាន​ដឹង។

    .ជួយ​ដល់​សុខ​ភាព​បេះដូង

    ការ៉ុត​សម្បូរ​​ដោយ​ជាតិ​កាក​សរសៃ ដែល​អាច​ជួយ​កម្ចាត់​ចោល​​ខ្លាញ់​មិន​ល្អ​ក្នុង​ខ្លួន។ ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ការ​កើន​ឡើង​ខ្ពស់​នៃ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​នឹង​ធ្វើ​ឲ្យ​យើង​ប្រ​ឈម​​ជំងឺ​បេះដូង​។ ការ​សិក្សា​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​នៃ​ការ​ញ៉ាំ​ការ៉ុត និង​ការ​ធ្លាក់​ចុះ​ទាប​នៃ​កម្រិត​កូលេស្តេរ៉ូល​។

    ការ៉ុត

    .ជួយ​ឲ្យ​ស្រក​ទម្ងន់

    កំពុង​គិត​ថា​ចង់​ឲ្យ​គីឡូ​ស្រក​បន្តិច​មែនទេ? បើ​អ៊ីចឹង​កុំ​រំលង​ការ៉ុត​ក្នុង​របប​អាហារ​ឲ្យ​សោះ។ ការ៉ុត​មិន​ត្រឹម​តែ​សម្បូរ​ជាតិ​កាក​សរសៃ​ទេ តែ​ថែម​ទាំង​មាន​កាឡូរី​ទាប​ទៀត​ផង​ ដែល​ធ្វើ​ឲ្យ​ការ៉ុត​ក្លាយ​ជា​អាហារ​ល្អ​សម្រាប់​អ្នក​ចង់​ស្រក​គីឡូ។

    ការ៉ុត​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត និង​មិន​សូវ​ចង់​ញ៉ាំអាហារ​សម្រន់​។ ដោយ​សារ​តែ​ការ៉ុត​សម្បូរ​ជាតិ​កាក​សរសៃ វា​​ជួយ​ដល់​​ចលនា​ពោះវៀន ការ​ធ្វើ​មេតាប៉ូលិស និង​ប្រព័ន្ធ​រំលាយ​អាហារ។

    .ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ

    ក្នុង​កាលៈទេសៈ​នៃ​វិបត្តិកូវីដ​១៩​ នេះ ជា​ការ​ចាំ​បាច់​ណាស់​ដែល​យើង​​គ្រប់​គ្នា​​កាន់តែ​ត្រូវ​គិត​គូរ​ពី​រឿង​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់តែ​ខ្លាំង​។​ អ៊ីចឹង​ហើយ បើ​យើង​ចង់​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ កុំ​រំលង​ការ៉ុត​អី ព្រោះ​ថា​ការ៉ុត​សម្បូរ​ដោយ​វីតាមីន A និង​វីតាមីន C ដែល​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។

    .ជួយ​សុខភាព​ភ្នែក

    គ្នា​យើង​ទំនងជា​បាន​ដឹង​រឿង​នេះ​ហើយ ថា​ការ៉ុត​ល្អ​ចំពោះ​ភ្នែក តែ​ម៉េច​បាន​ការ​រ៉ុត​ល្អ​ចំពោះ​សុខ​ភាព​ភ្នែក? វីតាមីន A ជា​ធាតុ​ដែល​គេ​ដឹង​ថា​មាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​ដល់​គំហើញ ហើយ​ការ៉ុត​សម្បូ​រ​ដោយ​វីតាមីន A។ ការ​ធ្លាក់​ចុះ​នៃ​វីតាមីន​ A អាច​រំខាន​ដល់​ដំណើរ​ការ​គីមី​ក្នុង​ភ្នែក​របស់​យើង នាំឲ្យ​គុណភាព​គំហើញ​ធ្លាក់​ចុះ ហើយ​អាច​ធ្វើ​ឲ្យ​យើង​ជួប​ជំងឺ​ខ្វាក់​មាន់​ផង​ដែរ​។

    .ជួយ​សម្ពាធ​ឈាម​

    ការ៉ុត​មិន​ត្រឹម​តែ​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​មិន​ល្អ​ទេ តែ​ថែម​ទាំង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ផង​ដែរ។​ ការរ៉ុត​ជា​ឃ្លាំង​ផ្ទុក​ប៉ូតាស្យូម​ ហើយ​ប៉ូតាស្យូម​ជួយ​សម្រួល​សរសៃឈាម និង​សរសៃ​អាក់ទែ​។ អ្វី​ទាំង​នេះ បាន​ជួយ​ពង្រឹង​ចរន្ត​ឈាម​ក្នុង​ខ្លួន​យើង និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម