រមួលសាច់ដុំ ជាការកន្ត្រាក់យ៉ាងខ្លាំងរបស់សាច់ដុំ ធ្វើឲ្យយើងចុកចាប់ខ្លាំងនៅកន្លែងមានការរមួល ហើយការរមួលសាច់ដុំនេះ អាចកើតមានគ្រប់កន្លែង។ គ្នាយើងមួយចំនួន ច្រើនគិតថា ការរមួលសាច់ដុំកើតតែលើអត្តពលិកប៉ុណ្ណោះ តែការពិតទៅ យើងគ្រប់គ្នាសុទ្ធតែអាចប្រទះអាការនេះ ពិសេសពេលគេងយប់។ មូលហេតុនៅពីក្រោយការរមួលសាច់ដុំ គឺដោយសារខ្វះទឹក ប៉ូតាស្យ៉ូម និងម៉ាញ៉េស្យ៉ូម ដែលជាអេឡិចត្រូលីត្រ នាទីក្នុងការភ្ញោចសរសៃប្រសាទ និងសាច់ដុំអោយដំណើរ។ ហេតុនេះ ដើម្បីកាត់បន្ថយការរមួលសាច់ដុំអាចញ៉ាំអាហារល្អៗទាំងនេះបាន។