backup og meta

អាថ៌កំបាំង​សុខភាព​មិន​គួរ​ឲ្យជឿ​ពីស្រាបៀរ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 04, 2019

    អាថ៌កំបាំង​សុខភាព​មិន​គួរ​ឲ្យជឿ​ពីស្រាបៀរ

    ធ្លាប់​តែ​ឮ​គេ​ប្រាប់ ផឹក​ស្រាបៀរ​ច្រើន អាយុ​ខ្លី ប៉ះពាល់​នេះ​ប៉ះពាល់​នោះ ទាល់​តែ​គេ​ប្រាប់​ស្រាបៀរ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ខ្លាំង ស្រាប់​តែ​នាំ​គ្នា​ស្រឡាំងកាំង មិនអ៊ី​ចឹង​គ្នាយើង? ជឿ​អត់ ផឹក​ស្របៀរ​មាន​អត្ថ​ប្រយោជន៍​ច្រើន? កុំ​ទាន់​ឆ្លើយ​ក៏បាន ចង់​ដឹង​ច្បាស់ អាន​អត្ថបទ “Hello គ្រូពេទ្យ” មួយនេះ​សិន​ទៅ ព្រោះ​ស្រាបៀរ​ពិត​ជា​ជួយ​ការ​បន្ថយ​ហានិភ័យ​ជំងឺ​កាចៗ​បាន​ច្រើន​មែន។

    ១- ប្រឆាំង​មហារីក

    ដំណើរ​ការ​ផលិត​ស្រាបៀរ​ធ្វើ​ទៅ​បាន អាស្រ័យ​ប្រភព​សារធាតុ​សំខាន់​បំផុត ហៅ​ថា Flavonoid ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ជួយ​ប្រឆាំង​នឹង​ពួក​រ៉ាឌីកាល់សេរី ដែល​តែង​បង្ក​ផល​ប៉ះពាល់​ដល់​កោសិកា​ក្នុង​ខ្លួន​យើង។ លើស​ពី​នេះ​សារធាតុ Flavonoid ក៏​មាន​ផ្ទុក​សារធាតុ Xanthohumol ចូលរួម​បង្ការ​មហារីក​ផង​ដែរ។ ពេល​គេ​យក​គ្រាប់​ធញ្ញជាតិ​ទៅ​បិត ដើម្បី​ផលិត​ជា​ស្រាបៀរ សារធាតុ Polyphenols ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​គ្នា ធាតុ​គីមី​ទាំង​នេះ សុទ្ធ​តែ​ជា​សារធាតុ​ប្រឆាំង​មហារីក។

    ២- បន្ថយ​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង

    វីតាមីន B6 នៅ​ក្នុង​ស្រាបៀរ អាច​បង្ការ​កុំ​ឲ្យ​សារធាតុ Homocysteine កើន​ឡើង ជួយ​យើង​ចៀស​ផុត​ហានិភ័យ​ប្រឈម​ជំងឺ​បេះដូង។ វីតាមីន​នេះ ក៏​ចូលរួម​ក្នុង​ដំណើរ​ការ​ពង្រាវ​ឈាម ការពារ​សរសៃ​ឈាម​ចិញ្ចឹម​បេះដូងកុំ​ឲ្យ​មាន​ការ​កក​ស្ទះ។ ការ​ពិសារ​ស្រាបៀរ​ក្នុង​កម្រិត​មធ្យម អាច​កាត់​បន្ថយ​ហានិភ័យ​រលាក ដែល​ជា​មូល​ហេតុ​បង្ក​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង (Atherosclerosis)។

    លើស​ពី​នេះ ​ស្រាបៀរ​អាច​ផ្តល់​កម្រិត​កូលេស្តេរ៉ូល​ល្អ​ពី ១០-២០ ភាគរយ ជួយ​បង្ការ​ជំងឺ​ភ្លេច​ភ្លាំង (Dementia) បាន​ផង​ដែរ។

    ៣- ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ

    ការសិក្សា​ជាច្រើន​បង្ហាញ​ថា ផឹកស្រា​បៀរ​ក្នុង​កម្រិត​ត្រឹមត្រូវ ជួយ​បង្កើន​កំហាប់​ឆ្អឹង បង្ការ​ការ​បែកបាក់ និង​ជំងឺ​ពុក​ឆ្អឹង។

    ៤- បង្ការ​ជំងឺ​ស្លេក​ស្លាំង

    កង្វះ​អាស៊ីដហ្វូលិក អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្លេក​ស្លាំង ប៉ុន្តែ​នៅ​ក្នុង​ស្រា​បៀរ មិន​ត្រឹម​តែ​​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ហ្វូលិក​នោះទេ វា​ក៏​មាន​វីតាមីន B12 ដែល​សារធាតុ​ទាំង​ពីរ អាច​ជួយ​កុំ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ស្លេកស្លាំង។ ជាមួយ​គ្នា​នេះ គ្រប់គ្រង និង​ជម្រុញ​ការ​លូតលាស់ ការ​ចងចាំ និង​ការ​ប្រមូលផ្តុំ​អារម្មណ៍​បាន​ល្អ​ផងដែរ។

    ៥- បង្ការ​លើស​ឈាម

    គ្នាយើង​ចូល​ចិត្ត​ផឹក​ស្រាបៀរ តែង​មាន​សម្ពាធ​ឈាម​ទាប។ ផ្ទុយ​ទៅ​វិញ គ្នា​យើង​ចូលចិត្ត​ផឹក​ស្រា​ក្រហម ឬ​ស្រា​ដទៃ​ទៀត​ក្នុង​បរិមាណ​ដូច​គ្នា គឺ​មិន​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ទេ។

    ៦- ជួយ​ឲ្យ​ក្មេង​ជាង​វ័យ

    វីតាមីន E ជា​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម ដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សារ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ។ មាន​វត្តមាន​វីតាមីន E ជួយ​ពន្យឺត​ការវិវឌ្ឍន៍​ទៅ​រក​ភាព​ចាស់។ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ស្រាបៀរអាច​បង្កើន​កម្រិត​វីតាមីន E និង​ប្រសិទ្ធិភាព​កាត់​បន្ថយ​ភាព​ចាស់។

    ៧- គ្រួស​ក្នុង​ប្រមាត់

    ការ​ផឹក​ស្រាបៀ​រក្នុង​កម្រិត​ត្រឹម​ត្រូវ និង​ទៀង​ទាត់ ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល ក្នុង​បរិមាណ​មិន​គួរ​ឲ្យ​ជឿ និង​បន្ថយ​កំហាប់​ទឹក​ប្រមាត់ នាំ​ឲ្យ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​គ្រោះ​ក្នុង​ប្រមាត់។

    ៨- ជួយ​រំលាយ​អាហារ

    មាន​ការ​សិក្សា​បង្ហាញថា ស្រាបៀរ​អាច​ភ្ញោច​ការ​ផលិត Gastrin អាស៊ីដ​ក្នុង​ក្រពះ កូឡេស៊ីស្តូគីនីន និង​អង់ស៊ីម​លំពែង​ ដែល​សុទ្ធ​សឹង​ជា​ជំនួយ​សម្រាប់​ប្រព័ន្ធរំលាយ​អាហារ។

    ៩- បំបាត់​ស្ត្រេស

    ស្រា​បៀរ​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស ជួយ​ឲ្យ​យើង​ដេក​លក់​ស្រួល។

    ១០- ជួយ​ឲ្យ​បត់​ជើង​តូច​ស្រួល

    ស្រា​បៀរ​ដើរតួរនាទី​ដូច​ថ្នាំ​បញ្ចុះ​ទឹក​នោម​ដែរ ដោយសារ​វា​បង្កើន​បរិមាណ​ទឹក​នោម​ អាច​ជួយ​បណ្ដេញ​ជាតិ​ពុល និង​កាក​សំណល់​ពី​រាងកាយ។

    ១១- បន្ថយ​ហានិភ័យ​គ្រួស​ក្នុង​តម្រង​នោម និង​ពុកឆ្អឹង

    ស្រាបៀរ​ផ្ទុក​កម្រិត​ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​ខ្ពស់ និង​សូដ្យូម​ទាប ដូច​នេះ​វា​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​កើត​គ្រួស​ក្នុង​តម្រង​នោម។ មួយ​វិញ​ទៀត ជាតិ​ស៊ីលីកូន​ក្នុង​ស្រាបៀរ អាច​ជួយ​បង្ការ​ជំងឺ​ពុក​ផ្អឹង​ផង​ដែរ។

    ១២- ចំណុច​គួរ​ស្វែង​យល់

    អ្វីសំខាន់​បំផុត ត្រូវ​យល់​ដឹង​ពី​កម្រិត​ត្រឹមត្រូវ​មួយ ព្រោះ​ការ​ផឹក​ស្រា​បៀរ​លើស​កម្រិត នាំ​ឲ្យ​បាត់​បង់​ផល​ប្រយោជន៍​របស់​វា បែរ​ជា​ប៉ះពាល់​ដល់​សុខភាព​ទៅ​វិញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម