backup og meta

អ្នក​ចូលចិត្ត​ញ៉ាំ​ចំណីចំណុក​ដាក់មេ​ស្ករ​ ប្រយ័ត្ន​ជួប​ផល​លំបាក​ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 29, 2019

    អ្នក​ចូលចិត្ត​ញ៉ាំ​ចំណីចំណុក​ដាក់មេ​ស្ករ​ ប្រយ័ត្ន​ជួប​ផល​លំបាក​ទាំងនេះ

    អ្នក​លក់​ចំណី​ចំណុក​ខ្លះ​បាន​ប្រើ​ប្រាស់​មេ​ស្ករ ដើម្បី​កាត់​បន្ថយ​គ្រឿង និង​បាន​ចំណេញ​ច្រើន។ រសជាតិ​មេ​ស្ករ និង​ស្ករ​ធម្មតា មិន​ដូចគ្នា​នោះ​ទេ ដោយ​ស្ករ​ធម្មតា​ពេល​ញ៉ាំ​ទៅ​ត្រឹម​ផ្អែម​តិចៗ ឬ​ផ្អែមឡែមៗ រីឯ​​មេ​ស្ករ​វិញ​ពេល​បាន​ញ៉ាំ​ហើយ គឺ​ផ្អែម​នៅ​ជាប់​មាត់​រហូត ហើយ​បើ​ប៉ះ​​អាហារ​ណា​ដាក់​មេ​ស្ករ​កាន់តែ​ច្រើន ប្រែ​ពី​ផ្អែម​ជាប់​មាត់​ទៅ​ជា​ផ្អែម​ផង​ល្វីងផង ទោះ​ជា​ផឹក​ទឹក​ច្រើន​ក៏​មិន​បាត់​ដែរ។

    មេ​ស្ករ​បើ​ញ៉ាំ​ក្នុង​កម្រិត​តិច វា​មិន​សូវ​ជា​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​សុខភាព​យើង​ប៉ុន្មាន​ទេ តែ​បើ​ញ៉ាំ​ច្រើន​វិញ​នឹង​ធ្វើឲ្យ​មុខងារ​សរីរាង្គ​មួយ​ចំនួន​ចុះ​អន់ថយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។

    មេស្ករHello_គ្រូពេទ្យ

    មេ​ស្ករ​ជា​អ្វី? វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖’មេ​ស្ករ​មិនមែន​ជា​ស្ករ​ធម្មតា​ឡើយ ហើយ​វា​មាន​ច្រើន​ប្រភេទ តែ​ខ្ញុំ​សូម​លើក​តែមេស្ករផ្សំ​មកពី Sucralose ដែល​ជា​សារធាតុ​គីមី កើត​ចេញ​ពី​ស្ករ​យើង​ធម្មតា ហើយ​​​ប្រតិកម្ម​ជាមួយ​ក្លរ ​នៅ​ពេល​ដែល​វា​ចេញ​មក ផ្អែម​ជាង​ស្ករ​ធម្មតា ៦០០ ដង​ឯណោះ ដាក់​តែ​បន្តិច​ផ្អែម​ខះក​តែម្ដង’។ លោក​ក៏​បាន​បន្ថែម​ដែរ​ថា មេ​ស្ករ​គេ​ប្រើ​នៅ​ក្នុង​ឧស្សាហកម្ម ដែល​ផលិត​ភេសជ្ជៈ អាហារ​កំប៉ុង ការ៉េម ហើយ​ឥឡូវ​វា​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​សិប្បកម្ម​​ចាក់​ក្នុង​បន្លែ ផ្លែឈើ ឬ​អាហារ​ផ្អែម​ៗ​ដែល​មាន​លក់​តាម​ទីផ្សារ​ដូចជា បង្អែម ស្ករ​ទាញ ការ៉េម និង​ផ្លែឈើ​ត្រាំ​ដូចជា​ស្វាយ ពុទ្រា ម្ដេញ​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ

    មេ​ស្ករ​មាន​ផល​ប៉ះពាល់​ម្ដេច?

    ចំណែក​ផល​ប៉ះពាល់​ពេល​ញ៉ាំ​ចំ​អាហារ​មាន​ដាក់​មេ​ស្ករ​ក្នុង​ពេល​ភ្លាម​ៗ​គឺ​អាច​ធ្វើឲ្យ​រួយ​ខ្នង ចុក​រួយឆ្អឹង​កង​ចាក់​ទៅ​ដល់​ដៃ​ជើង ហើយ​បើ​ចង់​ឲ្យ​បាត់​អាការៈ​ទាំង​នេះ ត្រូវ​ក្រោក​ឡើង​ធ្វើ​ចលនា ឬ​ផឹក​ទឹក​ឲ្យ​ច្រើន ដើម្បី​ឲ្យ​វា​បញ្ចុះ​តាម​ទឹកនោម។

    ញ៉ាំ​អាហារ​ធ្វើ​ឡើង​ពី​មេ​ស្ករ​យូរ​ៗ​ទៅ វា​នឹង​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ ប៉ះពាល់​ដល់ខួរក្បាល ញៀន រំខាន​ដល់​ការ​គិត និង​​បញ្ញា​ស្មារតី​របស់​យើង ព្រោះ​មាន​កំហាប់​ជាតិ​ផ្អែម​ខ្ពស់។ ការ​ញ៉ាំ​បែប​នោះ​យូរ​ៗ​ទៅ អាច​ធ្វើឲ្យ​យើង​កាន់តែ​មាន​ចំណង់​អាហារ​ផ្អែម​ខ្លាំង​ឡើង​ៗ មិន​អាច​ខ្វះ​បាន និង​ធ្វើឲ្យ​ទម្ងន់​កាន់តែ​ឡើង​មិន​ឈប់។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ធ្វើឲ្យ​មាន​ជំងឺ​លើស​ឈាម មាន​បញ្ហា​នៅ​សរសៃ​ឈាម​បេះដូង​ជាដើម។

    អត្ថបទ​ពាក់ព័ន្ធ៖ ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម