backup og meta

​ញ៉ាំ​អាហារ​កំប៉ុង​កំប៉ឹត​សម្បក អាច​មាន​ស្ថានភាព​សុខភាព​បែប​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 12, 2019

    ​ញ៉ាំ​អាហារ​កំប៉ុង​កំប៉ឹត​សម្បក អាច​មាន​ស្ថានភាព​សុខភាព​បែប​នេះ

    អ្នក​ខ្លះ​យល់​ថា សម្រក​កំប៉ុង​ដែល​វេច​ខ្ចប់​អាហារ​ទោះ​​កំប៉ឹត​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ ព្រោះ​វា​ស្ថិត​នៅ​ខាង​ក្រៅ​មិន​ប៉ះពាល់​ដល់​របស់​ខាង​ក្នុង​ឡើយ ហើយ​ខ្លះ​ទៀត​ពេល​ញ៉ាំ​អាហារ​កំប៉ុង​មិន​បាន​ពិនិត្យ​មើល​ពី​រូបរាង​ខាងក្រៅ​នេះ​ឡើយ។ ការ​ញ៉ាំ​ដោយ​មិន​ខ្វល់​ទាំង​នោះ​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បាន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ប្រាប់​មក​កាន់ Hello គ្រូពេទ្យ

    អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ ចាន់ សេដ្ឋា បាន​បន្ត​ទៀត​ថា អាហារ​កំប៉ុង​​កំប៉ឹតភ្លាមៗ ហើយ​យើង​ញ៉ាំ​ទៅ​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ តែ​បើ​យូរ​គឺ​អាច៖’ឧទាហរណ៍​ថា​របស់​នោះ​យើង​ធ្វើ​ឲ្យ​ធ្លាក់​ជ្រុះ​ពី​ដៃ​ភ្លាម ហើយ​គាស់​ផឹក​ភ្លែត​មិន​អី​ទេ តែ​បើ​ទុក ២-៣ ថ្ងៃ​វា​ធ្វើឲ្យ​សារធាតុ​គីមី​សម្រាប់​រក្សា​ជាតិ​នៅ​ក្នុង​កំប៉ុង​នោះ​ចេញ​មក ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​បាន“។

    អត្ថបទពាក់ព័ន្ធ៖ ផឹក​ទឹកសុទ្ធ​ដាក់​ក្នុង​ឡាន​ត្រូវ​កម្តៅថ្ងៃ ប្រឈម​ជំងឺ​ច្រើន​មុខ

    អហារកំប៉ុងHello_គ្រូពេទ្យ

    អាហារ​អាស៊ីដ​កម្រិត​ទាប​ដែល​វេច​ខ្ចប់​មិន​បាន​ត្រឹមត្រូវ ឬ​សម្បក​វេច​ខ្ចប់​មិន​រក្សា​សភាព​ដើម​មាន​ដូច​ជា​ត្រីខ​កំប៉ុង ទឹកដោះគោ ​ទឹក​វា​នឹង​​ប្រែ​ជា​ខាប់ ខ្មៅ អន្ធិល សម្បក​ប៉ោង របើក​គម្រប ស្នឹម ច្រែស​ជាដើម។

    ពេល​ញ៉ាំ​អាហារ​ប្រភេទ​នោះ​យូរ​ៗ​ទៅ​ពពួកបាក់តេរី Clostridium Botulinum ឆ្លង​ចូល​ក្នុងរាងកាយ​ដោយ​បញ្ចេញ​តុកសុីន​របស់​វា​ចូល​ទៅ​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើ​ឲ្យ​​ប៉ះពាល់​​ដល់​សុខភាព។ ក្រោយ​ពី​ញុំារយៈពេលពី ១២-៣៦ ម៉ោង នឹងមានលេចចេញ​ រោគសញ្ញា​ដូចជា មើល​ឃើញ​រូប​បែក​ជា​ពីរ ត្របក​ភ្នែក​ធ្លាក់ ក្អួត ចង្អោរ ចុកពោះ ពិបាក​និយាយ ពិបាក​លេបទឹក​បាត់ ទន់មួយកំណាត់ក្រោម និង​ពិបាក​ដក​ដង្ហើម ហើយ​ស្ថានភាព​ខ្លះ​អាច​ប៉ះពាល់​ដល់​ជីវិត​ថែម​ទៀត​ផង បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​វេលា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម