backup og meta

គេប្រាប់ថា ផ្លែល្មើរញ៉ាំទៅរាងស្អាត សុខភាពល្អ ដោយសារមូលហេតុអីទៅ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 14, 2020

    គេប្រាប់ថា ផ្លែល្មើរញ៉ាំទៅរាងស្អាត សុខភាពល្អ ដោយសារមូលហេតុអីទៅ?

    គ្នា​យើង​ខ្លះប្រហែលអត់ដឹង​ថា ផ្លែ​ល្មើរ​ ត្រូវ​គេស្គាល់តាំង​ពី ៤០០០ឆ្នាំ មុន​គ្រិស្តសករាជម្ល៉េះ ហើយ​ជឿ​ថា ផ្លែ​ឈើ​នេះ សក្តិសម​បំផុត​សម្រាប់​គ្នា​យើង​ចង់​តម​អាហារ ជួយ​ថែ​រាងបាន​ស្អាត ថែម​ទាំង​សុខភាព​ល្អ​ទៀត។ ជំនឿនេះពិតដែរអត់? ចុះ​វិទ្យាសាស្ត្រ​និយាយថា​ម៉េច​ខ្លះ?​

    ១- អត្ថ​ប្រយោជន៍​នៃ​ផ្លែ​ល្មើរ​សម្រាប់​សុខភាព

    – ប្រភព​នៃ​សារ​ធាតុ​រ៉ែ៖ ផ្លែ​ល្មើរ សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម ដោយ​ប៉ូតាស្យូម ​មាន​នាទី​ជួយ​ដល់​កោសិកា ជាលិកា និង​សរីរាង្គ​នៅ​ក្នុង​រាង​កាយ ខណៈប៉ូតាស្យូម​ ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ ក្នុង​ការ​ថែរក្សា​មុខ​ងារបេះ​ដូង និង​ជួយ​ដល់​ការ​កន្រ្តាក់​សាច់​ដុំ។ លើស​ពី​នេះ​ ប៉ូតាស្យូម ​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ ដូច្នេះ​វា​អាច​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង​បាន ឯ​ម៉ាញ៉េស្យូម ​ត្រូវ​ការ​ជា​ជំនួយ​ ដើម្បី​ផលិត​ថាម​ពល។

    ម៉ាញ៉េស្យូម​ ក៏​មាន​នាទី​បង្កើត​រចនា​សម្ព័ន្ធ​ឆ្អឹង និង DNA ជួយ​ដល់​ការ​ដឹក​ជញ្ជូន​កាល់​ស្យូម និង​ប៉ូតាស្យូម​ ទៅ​កោសិកា ​រក្សា​ចង្វាក់​បេះ​ដូង និង​ការ​កន្ត្រាក់​សាច់​ដុំ។ រាងកាយ​យើង​ជា​ធម្មតា ​ត្រូវ​ការ​កម្រិត​​ម៉ាញ៉េស្យូម ៣០០ មិលី្លក្រាម និង​ប៉ូតាស្យូម ៤៧០០ មិលី្លក្រាម/ថ្ងៃ ខណៈប្រមាណ ១៥០ក្រាម មាន​ប៉ូតាស្យូម ៩៦៤ មិលី្លក្រាម និង​ម៉ាញ៉េស្យូម ៦៣ មិលី្លក្រាម។

    – ជា​ប្រភព​នៃ​ជាតិ​សរសៃ៖ ជាតិ​សរសៃ សមាស​ធាតុ​សំខាន់​មួយ​នៅ​ក្នុង​រាង​កាយ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ ត្រូវ​ការ​ជាតិ​សរសៃ​ ដើម្បី​ដំណើរ​ការ​បាន​ល្អ។ ជាតិ​សរសៃ​ អាច​ការពារអាការៈ​ទល់​លាមក​បាន ​នៅ​ពេល​កម្រិត​កូលេស្តេរ៉ូ​នៅ​ក្នុង​ឈាម​ចុះ​ទាប។ ជាតិ​សរសៃ ​ក៏​អាច​មានឥទ្ធិពល​ប្រឆាំង​សារធាតុ​​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​ផង​ដែរ។ គ្នា​យើង​ពេញ​វ័យ ​ត្រូវ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​ជាតិ​សរសៃ​ពី ៣០-៣៧ ក្រាម/ថ្ងៃ ខណៈផ្លែ​ល្មើរ​មួយ​កូន​ចាន មាន​ផ្ទុក​ជាតិ​សរសៃ ១១,៨ ក្រាម ​ស្ទើរ​តែ​ពាក់​កណ្តាល​ នៃ​តម្រូវ​ការ​ជាតិ​សរសៃ​ប្រចាំថ្ងៃរបស់​យើង។

    ផ្លែល្មើរ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់​ព័ន្ធ៖

  • ក្រូចថ្លុង មានគុណប្រយោជន៍ច្រើន តែក៏មានគុណវិបត្តិដែរ!
  • ឪឡឹកល្អខ្លាំង តែបើកើតទឹកនោមផ្អែម គួរប្រយ័ត្នផងពេលញ៉ាំ!
  • ២- ផល​ប៉ះពាល់​ពីផ្លែ​ល្មើរ​

    – ជាតិ​ស្ករ​កាបូអ៊ីដ្រាត​ខ្ពស់៖ កាបូអ៊ីដ្រាត ​ជា​សារធាតុ​ចិញ្ចឹម​មួយ​ដ៏​សំខាន់​នៅ​ក្នុង​រាង​កាយ ​ដោយ​សារ​តែ​វា​ជា​ប្រភព​ថាម​ពល​ដ៏​សំខាន់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ត្រូវ​តែ​គិត​សិន ​បើ​ចង់​ញ៉ាំ​ផ្លែ​ល្មើរឲ្យ​គ្រប់​ដល់​កម្រិត​កាបូអ៊ីដ្រាត​ យើង​ត្រូវការ​ប្រចាំ​ថ្ងៃ។ ផ្លែ​ល្មើរមួយ​កូន​ចាន មានកាបូ​អ៊ី​ដ្រាត ១១០ ក្រាម​ ខណៈ​​រាង​កាយ​យើង​​ត្រូវ​ការចន្លោះ​ពី ៣០០-៤០០ ក្រាម​/ថ្ងៃ មានន័យ​ថា ផ្លែល្មើរ​មួយ​កូន​ចាន ស្មើនឹង​យើង​ទទួល​កាបូ​អ៊ីដ្រាត ៣០% ដូច្នេះ​បើ​ញ៉ាំ​ផ្លែ​ល្មើរ​ច្រើនលើស​កម្រិត មិន​ត្រឹម​តែ​ មិន​ជួយ​ឲ្យ​ស្គម ​នោះ​ទេ ​អាច​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​ធាត់ និង​ជំងឺ​ផ្សេង​ៗ​ទៀតផង។

    – ជាតិ​ស្ករ​ខ្ពស់៖ ផ្លែល្មើរ ១០០ ក្រាម​ មាន​ជាតិ​ស្ករ ៦៦ក្រាម ខណៈកម្រិត​ជាតិ​ស្កររាង​កាយ​យើង​ត្រូវ​ការ​​ប្រចាំ​ថ្ងៃ គឺប្រមាណ​ ៥០ ក្រាមប៉ុណ្ណោះ។ ជាតិ​ស្ករដែលលើស​ នឹងត្រូវ​រក្សា​ទុក​ក្នុង​ទម្រង់​ជា​ខ្លាញ់ ហើយ​​អាច​បង្កើន​ហានិភ័យ​ជំងឺ​រ៉ាំរ៉ៃ ​ដូច​ជា ​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង និង​លើស​ជាតិ​ខ្លាញ់។ ​បើយើង​ញ៉ាំ​អាហារ​ច្រើន​ ​ត្រូវ​បន្ថយ​ការ​ញ៉ាំ​ផ្លែ​ល្មើរ ​មុន​ពេល​ញ៉ាំ​អាហារ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម