– ស្វែងរកការគាំទ្រ៖ សម្រកទម្ងន់ និងព្យាយាមគ្រប់គ្រងស្រេកឃ្លាន គឺពិតជាពិបាក ពិសេសនៅពេលយើងព្យាយាមធ្វើតែម្នាក់ឯង ទាំងមិនឲ្យសមាជិកគ្រួសារ ឬមិត្តភក្តិណាមួយដឹង។ ជំនួយទាំងផ្លូវកាយ នឹងផ្លូវចិត្ត យើងទទួលបាន អាចជួយយើងធ្វើការសម្រកទម្ងន់បានជោកគជ័យ។
– រៀនពីអតីតកាល៖ បើយើងធ្លាប់បរាជ័យក្នុងផែនការសម្រកទម្ងន់ និងធ្លាប់មានអារម្មណ៍ចេះតែចង់ញ៉ាំ សូមកុំទាន់បោះបង់ចោលអី។អនុគ្រោះឲ្យខ្លួនឯង និងក្រោកឈរបន្តទៅមុខទៀត។ អាចកត់ត្រាទុកអ្វីមួយយើងបានធ្វើខុស បន្ទាប់មកព្យាយាមឈប់ធ្វើម្តងទៀតនៅថ្ងៃមុខ។
ត្រូវចាំថា មិនមែនលើលោកនេះ មានតែយើងម្នាក់ឯង ចេះតែមានអារម្មណ៍ចង់ញ៉ាំ ឃ្លានគ្រប់ពេលនោះទេ នៅមានមនុស្សជាច្រើន អាចកំពុងជួបប្រទះបញ្ហាដូចជាយើងដែរ ហើយត្រូវចាំក្នុងចិត្ត ញ៉ាំដោយសារតែស្រ្តេស ទុក្ខសោក ឬដោយសារបញ្ហាអ្វីមួយ មិនបានជួយសុខភាពយើងអីឡើង មានតែធ្វើឲ្យយើងមានបញ្ហាសុខភាពស៊ាំញ៉ាំទៅវិញ។ ធ្វើតាមគន្លឹះខាងលើ ដើម្បីអាចគ្រប់គ្រងលើអារម្មណ៍ចេះតែចង់ញ៉ាំនេះ ហើយបែរនៅតែគ្មានប្រសិទ្ធភាព គួរតែទៅជួបជាមួយអ្នកជំនាញឲ្យជួយហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕