សាច់នាំចូលមកស្របច្បាប់ គឺមានសំបុត្រឯកសារនាំចូលត្រឹមត្រូវ ហើយជាពិសេសគឺគេផ្ដោតលើគុណភាព អនាម័យជាចម្បង។ លោកបានបន្តថា ទំនិញមានស្ដង់ដារ គឺទទួលបានការពិនិត្យឯកភាពឲ្យដឹកយកមកចែកចាយបន្ត និងមានការវេចខ្ចប់ត្រឹមត្រូវ មានឈ្មោះក្រុមហ៊ុននាំចូល សម្ភារៈផ្ទុកមានបំពាក់តាមបែបបច្ចេកវិទ្យាត្រឹមត្រូវជាដើម។ សាច់ស្របច្បាប់ គឺខាងកាំកុងត្រូលប្រចាំតាមច្រកនីមួយៗពិនិត្យត្រឹមត្រូវ ភាគច្រើនសាច់គ្មានបញ្ហាឡើយ ព្រោះការចិញ្ចឹមបែបកសិដ្ឋានមានក្បួនខ្នាត និងការទុកដាក់ ដឹកជញ្ជូនមានអនាម័យ មិនធ្វើឲ្យឆ្លងមេរោគ ឬមិនមែនជាពពួកសាច់សត្វងាប់ដោយសារជំងឺអ្វីទេ។
២- សាច់នាំចូលខុសច្បាប់