ទោះយ៉ាងនេះក្តី ជំងឺបាក់ទឹកចិត្ត គឺស្មុគស្មាញ និងមានរោគសញ្ញាផ្សេងៗគ្នាជាច្រើន ត្រូវការការស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងយល់កាន់តែច្បាស់ពីជំងឺផ្លូវចិត្តមួយនេះ។ ការស្រាវជ្រាវថ្មីៗមួយចំនួន បានបង្ហាញគំនិតផ្ទុយពីនេះ ដែលថាសារធាតុ Serotonin មានចំណែកបន្ទាប់បន្សំ ធ្វើឲ្យមានជំងឺបាក់ទឹកចិត្ត។ ការសិក្សានេះដែរ បង្ហាញថា ញ៉ាំបួស ឬមិនញ៉ាំសាច់ ផ្តល់គុណប្រយោជន៍ជាច្រើនដល់សុខភាពយើងគ្រប់វ័យ ដោយបន្ថយអត្រាប្រឈមជំងឺកាច់សាហាវ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក ជាដើម។
តែអ្វីយើងត្រូវចាំ ត្រូវអរគុណចំពោះរបបអាហារសម្បូរវីតាមីន ជាតិសរសៃ ដែលជាដើមចមជួយឲ្យសុខភាពយើងល្អ រឹងម៉ាំ មិនឈឺថ្កាត់ ខណៈបញ្ហាកង្វះវីតាមីន B12 គឺបណ្តាលមកពីរបបអាហារគ្មានសាច់ និងមិនអាចប្រកែកបានឡើង។ ហេតុនេះ អ្នកញ៉ាំបួស គួរពិចារណា ប្រើពពួកអាហារបំប៉នដើម្បីចៀសវាងបញ្ហាកង្វះអាហារូបត្ថម្ភដូចរៀបរាប់ខាងលើ។