៣- អាលែកហ្ស៊ីអាហារ និងការញ៉ាំអាហារខុស
ភាគច្រើនយើងតែងច្រឡំគ្នា រវាងបញ្ហាទាំងពីរនេះ ហើយករណីញ៉ាំអាហារខុស ធ្វើឲ្យចេញរោគសញ្ញាស្រដៀងគ្នា ប៉ុន្តែវាមិនទាក់ទងគ្នាជាមួយនឹងប្រព័ន្ធការពារក្នុងខ្លួន ហើយរាងកាយក៏មិនបញ្ចេញហ៊ីស្តាមីនដែរ។ ញ៉ាំអាហារខុស អាចដោយសារតែប្រព័ន្ធរំលាយអាហារមិនអាចធ្វើការបានល្អចំពោះអាហារមួយចំនួន។ បញ្ហានេះ អាចគួរឲ្យធុញទ្រាន់ ប៉ុន្តែវាមិនបង្ករឲ្យមានគ្រោះថ្នាក់នោះទេ។
៤- គួរធ្វើម៉េចពេលកូនអាលែកហ្ស៊ីជាមួយអាហារ?
បញ្ហាអាលែកហ្ស៊ីអាហារ ងាយដឹងណាស់ ដោយសារតែរាងកាយយើងនឹងប្រតិកម្មភ្លាមៗ ជាមួយនឹងអាហារទាំងនោះ។ បើយើងសង្ស័យថាកូនអាលែកហ្ស៊ីជាមួយអាហារណាមួយ មិនត្រូវឲ្យគេទៅប៉ះពាល់អាហារនោះដាច់ខាត រហូតទាល់តែនាំកូនទៅជួបជាមួយគ្រូពេទ្យសិន។ បើសង្ស័យថាកូនមានជំងឺ ឧទាហរណ៍ មានអាការៈ រាក ឬភើ ហើមពោះ ដោយសារតែមានប្រតិកម្មអាលែកហ្ស៊ីលាក់មុខរយៈពេលយូរ សូមកត់ចំណាំរបបអាហារកូនយើងញ៉ាំ ហើយបើកូននៅបៅដោះទេ សូមកត់ចំណាំរាល់ចំណីអាហារម៉ាក់ៗញ៉ាំ ដើម្បីអាចដឹង តើរោគសញ្ញាកើតឡើងទាក់ទងនឹងប្រភេទអាហារណាមួយ។ ការកត់ចំណាំនេះ នឹងជាជំនួយល្អបំផុត នៅពេលយើងយកកូនទៅជួបពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕