backup og meta

មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 09, 2019

    មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន

    ធ្លាប់​តែ​ឮ​ពេទ្យ​ប្រាប់ ញ៉ាំ​អាហារឲ្យ​មាន​តុល្យភាព ទើប​សុខភាព​ល្អ ប៉ុន្តែ​គ្នា​យើង​ខ្លះ អត់​ទាន់​ដឹង​ថា របបអាហារ​មាន​តុល្យ​ភាព​ម៉េច​នៅ​ឡើយ​ទេ។ អាហារ​មាន​តុល្យភាព សំដៅ​លើ​របបអាហារ​ល្អ មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ សក្តិសម​នឹង​រាង​កាយ​យើង​ម្នាក់ៗ ទាំង​ប្រូតេអ៊ីន ជាតិរ៉ែ វីតាមីនជាដើ​ម។ ហើយ​ក្រៅរបបអាហារ​ល្អៗ ទាំង ៣ពេល ក្មេង​ក៏​ត្រូវ​ទទួល​បាន​អាហារូបត្ថម្ភ​មួយ​ចំនួន​ទៀត មាន​រៀប​រាប់​ក្នុង​អត្ថបទ​ “Hello គ្រូពេទ្យ’ ខាង​ក្រោម​នេះ។

    ១- អាហារ​ផលិត​ពី​ទឹក​ដោះគោ

    អាហារ​ប្រភេទ​ទឹក​ដោះគោ ​មាន​ដូច​ជា ​ទឹក​ដោះ​គោ ប៊័រ ឈីស នឹង​អាហារ​មួយ​ចំនួន​​ទៀត ផលិត​ពីទឹក​ដោះ​គោ។ អាហារ​ទឹក​ដោះគោ ​មាន​សារៈ​សំខាន់​សម្រាប់​ដង​ខ្លួន​យើង ដោយ​​វា​ផ្ដល់នូវ​​វីតាមីន D និងសម្បូរ​ដោយ​ពួក​ខ្លាញ់​ឆ្អែត​ អាច​ជួយ​ក្នុង​ការ​កាត់​កម្រិតខ្លាញ់​អាក្រក់ និ៨ងកាឡូរីពី​ក្នុង​ខ្លួន​យើង។ អាហារ​ផ្សេង​សម្រាប់​ជំនួសអាហារ​ទឹក​ដោះ​គោ មាន​ដូច​ជា​ អាហារ​ផលិត​ពី​សណ្ដែក ឬ​ប្រភេទ​គ្រាប់​ធញ្ញ​ជាតិ។

    ២- ប្រូតេអ៊ីន

    ភាគ​ច្រើន​ប្រូតេអ៊ីនសម្បូរ​នៅក្នុងសាច់​គ្រប់​ប្រភេទ ដូច​ជា ​សាច់​មាន់ សាច់​គោ សាច់​ជ្រូក​ សុទ្ធ​តែ​ជា​ប្រភព​ផ្ដល់​ប្រូតេអ៊ីន​ច្រើន​បំផុត។ យ៉ាង​ណា ត្រី ស៊ុត សណ្ដែក និង​តៅ​ហ៊ូ ក៏​​សុទ្ធ​តែ​ប្រភេទ​អាហារ​ផ្ដល់​ប្រូតេអ៊ីន​ច្រើនដូច​គ្នា។ សាច់​កែ​ឆ្នៃ​មាន​ដូច​ជា​សាច់​ក្រក ឬ​សាច់​ប៉ាតេ​ មិន​គួរ​យក​មក​ឲ្យ​ក្មេង​ៗ​ញ៉ាំ​ឡើយ ដោយ​សារ​តែ​វា​សម្បូរ​​ទៅ​ដោយ​សូដ្យូម​ និង​ខ្លាញ់​ច្រើន។ ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន​ច្រើន​ពី​ក្នុង​អាហារ ​ត្រូវ​តែ​មាន​វិធីចម្អិន​​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ដែល​ជាធម្មតា​វិធីចម្អិន ​ដើម្បី​ទទួល​ប្រូតេអ៊ីន​ច្រើន​ ​យើង​អាច​ប្រើ​វិធី​អាំង ស្ងោរ ឬ​ចំហុយ។

    ៣- ផ្លែឈើ

    ផ្លែ​ឈើ​ស្ទើ​តែ​គ្រប់​មុខ ​គឺ​មិន​មាន​ជាតិ​ខ្លាញ់ និងកាឡូរី​តិច ហើយសម្បូរ​​ដោយ​អាហារ​សរសៃ និង​ប្រូតេអ៊ីន​ល្អ​សម្រាប់​សុខ​ភាព។ ក្រៅ​ពី​នេះ​ ផ្លែ​ឈើ​ ក៏​មាន​រស់​ជាតិ​ឆ្ងាញ់​ មាន​វិធី​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ផ្លែ​ឈើ​មាន​រស់​ជាតិ​កាន់​តែ​ឆ្ងាញ់​ ដូច​ជា​ ទុក​ឲ្យ​ក្រៀម ​ធ្វើ​ដំណាប់ ឬ​យក​ទៅ​ធ្វើ​ជា​ទឹក​ក្រឡុក ហើយ​យើង​​អាច​បន្ថែម​ស្ករ​ខ្លះ​ៗ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ជួយ​កាត់​បន្ថយ​បរិមាណ​​កាឡូរី។

    របបអាហារ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់​ព័ន្ធ៖

    • អាហារ​ ១០ ប្រភេទ ប៉ូវខួរក្បាល និងផ្តល់ថាមពលខ្លាំង
    • អាហារពិសេសទាំងនេះ អាចបញ្ចុះជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព

    ៤- បន្លែ

    អាហារ​មាន​ជាតិអាហារ​សរសៃ​មួយ​ទៀត ​គឺពពួក​បន្លែ បន្លែ​មាន​ផ្ទុក​កាឡូរី​តិច និង​មាន​អាហារ​សរសៃ​ច្រើន ហើយ​មាន​ផ្ទុក​ជាតិ​រ៉ែ​ច្រើន​ប្រភេទ​ដែរ។ បន្ថែម​បន្លែ​ចូល​ក្នុង​មុខ​ម្ហូប​ប្រចាំ​ថ្ងៃ ​ក៏​ជួយ​ឲ្យ​ក្រអូម​មាត់​យើងមាន​សុខភាព​ល្អ និង​ធ្វើ​ឲ្យ​កូន២ៗ ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់។ មាន​វិធី​ចម្អិន​​ម្ហូប​មួយ​ចំនួន​ដើម្បី​ទទួល​បាន​វិតាមីន និង​ជាតិ​រ៉ែ​ច្រើន​ពី​ក្នុង​បន្លែ​ ដូច​ជា យក​វា​ទៅ​ចំហុយ ឬ​អាំង។ ​អាច​យក​វា​មក​ផ្ទាប់​ជា​មួយ​ទឹក​ជ្រលក់​ ដើម្បី​ញ៉ាំ​ក៏បាន។

    ៥- គ្រាប់ធញ្ញជាតិ

    ដើម្បី​ទទួល​បាន​កាបូអ៊ីដ្រាត​ច្រើន យើង​ក៏មិន​គួរ​មើល​រំលង​គ្រាប់ធញ្ញាជាតិ​ដូច​គ្នា ពិសេសអាច​ជំនួស​ការ​​ញ៉ាំ​នំប៉័ង​ ទៅ​ជា​បាយ​ស គ្រាប់​ធញ្ញ​ជាតិចម្រុះ​ និង​ប៉ាស្តា ដោយ​មក​​ប្រើ​អង្ករ​ស្រូវ​សាលី និង​នំប៉័ង​​មិន​មាន​គ្លុយ​ទីន និង​ញ៉ាំ​អង្ករ​ធម្មតា។ អាហារ​ប្រភេទ​ទាំង​អស់​នេះ គឺ​សុទ្ធ​តែ​ផ្ដល់​អាហារ​សរសៃ និង​វីតាមីន​ជា​ច្រើន។

    ៦- ខ្លាញ់ និងប្រេង

    ខ្លាញ់​មិន​ធ្វើ​ឲ្យ​មនុស្ស​យើង​ធាត់​ឡើយ ហើយ​មាន​ខ្លាញ់​មួយ​ចំនួន​ មាន​សារៈ​សំខាន់​ដល់​សុខ​ភាព​​​ច្រើន​ណាស់ ​បើយើង​ចេះ​​ជ្រើស​រើស​ខ្លាញ់​ត្រឹម​ត្រូវ​ឲ្យ​កូន​ញ៉ាំ និង​ញ៉ាំ​ក្នុង​បរិមាណ​សម​ស្រប។ ខ្លាញ់​មួយ​ចំនួន​មិន​ល្អ​ដល់​សុខ​ភាព ​មាន​ដូច​ជា ខ្លាញ់​មិន​ឆ្អែត និង​ខ្លាញ់​សប្បនិម្មិត។

    យើង​ត្រូវ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ក្នុង​បរិមាណ​តិច​តួច​បំផុត ហើយខ្លាញ់​​ល្អ​សម្រាប់​សុខ​ភាព​ជាង​គេក្នុង​សាច់​សត្វ គឺ​ខ្លាញ់​ត្រី។ មាន​ខ្លាញ់​ល្អ​មួយ​ចំនួន​ផ្សេង​ទៀត​ អាច​មាន​ក្នុង​គ្រាប់​ផ្លែ​ឈើ ផ្លែ​ប៊ើរ ប្រេង​អូលីវ និង​គ្រាប់​រុក្ខ​ជាតិ។

    ពេល​យើង​​យល់​កាន់​តែ​ច្បាស់ពី​តុល្យ​ភាពអាហារ ​អាច​ជួយ​ឲ្យយើង ​និង​កូន​មាន​សុខភាព​ល្អ និង​មាន​រាង​កាយ​មាំ​មួន។ អ្វី​​សំខាន់​ជាង​នេះ​ទៀត​ អាហារ​ល្អ​សម្រាប់​សុខ​ភាព​ អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​ជំងឺធ្ងន់​ធ្ងរ​មួយ​ចំនួន​​ថែម​ទៀត​ផង។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Oct 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម