backup og meta

ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 04, 2019

    ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង

    ដោយសារ​ស្រុកខ្មែរយើង ញ៉ាំបាយ​ប្រចាំថ្ងៃ ដូច្នេះ​យើងច្បាស់​ជាដឹង​ហើយ​ថា ក្រោយ​ញ៉ាំបាយ​រួច យើង​ងងុយ​គេង​ខ្លាំង ពេលខ្លះត្រូវ​រកកន្លែង​គេងថ្ងៃ​បន្ដិច​សិនទើបបាន។ នេះដោយសារ​ក្នុង​បាយ មាន​សមាសធាតុ Glycemic យ៉ាងច្រើន។ ប៉ុន្ដែ ក្រៅពី​បាយ នៅមាន​អាហារ​មួយចំនួន​ទៀត ​ធ្វើ​ឲ្យ​យើង​ងងុយគេង បើកភ្នែក​សឹងមិន​រួច​នោះទេ ក្រោយ​ញ៉ាំរួច។

    ១- ផ្លែចេក

    ជាតិស្ករ ប៉ូតាស្យូម និង​ម៉ាញេស្យូម នៅក្នុង​ផ្លែចេក បាន​ផលិត Tryptophan ចូលទៅ​ក្នុង​ខួរក្បាល បណ្ដាល​ឲ្យ​យើង​ងងុយគេង។

    ២- ត្រីសម្បូរខ្លាញ់

    អាស៊ីដ ដែលមាន​នៅក្នុង​ត្រីសាលម៉ុន ធូណា និង​ត្រីសម្បូរ​ខ្លាញ់​ផ្សេងទៀត ជំរុញ​ការ​ផលិត​អ័រម៉ូន Melatonin ដែល​ជា​អ័រម៉ូន​កំណត់​ការគេង។ ក្រោយ​ញ៉ាំ​ពពួក​ត្រីសម្បូរ​ខ្លាញ់ វាជួយ​បន្ថយ​កម្រិត​អ័រម៉ូន​ស្ត្រេស​ក្នុង​ឈាម និង​ធ្វើឲ្យ​យើង​ងងុយគេង។

    ៣- ផ្លែឈើរី

    ផ្លែឈើរី មានបរិមាណ Melatonin យ៉ាងច្រើន បើយើង​ញ៉ាំ​ផ្លៃឈើរី ១ដៃ មិនអីទេ តែ​បើយើង​ផឹក​ទឹកផ្លែឈើរី ១​កែវវិញ យើង​នឹង​ងងុយគេង​យ៉ាងខ្លាំង។

    ៤- គ្រាប់ Almonds

    គ្រាប់ Almonds នេះ សម្បូរដោយ Tryptophan ដែល​ជាប្រភេទ​អាមីណូអាស៊ីដ ផលិត​អ័រម៉ូន Melatonin។ ជាងនេះទៅទៀត គ្រាប់ Almonds ក៏សម្បូរដោយ​ម៉ាញេស្យូម ដែល​ជួយ​សម្រួល​សាច់ដុំ និង​ធ្វើឲ្យ​យើង​ងងុយគេង។

    ៥- ផលិតផល​ទឹកដោះ

    ក្នុងចំណោម​ផលិតផល​ប្រភេទ​ទឹកដោះ​ទាំង​អស់ Cheesses បណ្ដាល​ឲ្យ​យើង​ងងុយគេង​ខ្លាំងជាងគេ ដោយសារ​វាមាន​បរិមាណ​សារធាតុ​កាល់ស្យូម​យ៉ាងច្រើន។ ក្រៅពី​កាល់ស្យូម Cheesses ក៏សម្បូរ​កាបូអ៊ីដ្រាត ដែល​ជំរុញ​ដល់​មុខងារ​របស់ Tryptophan ផងដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម