backup og meta

បាយស ញ៉ាំរាល់ថ្ងៃ អាចបង្កហានិភ័យជំងឺទឹកនោមផ្អែមមែន បើមិនប្រយ័ត្ន

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Oct 08, 2019

    បាយស ញ៉ាំរាល់ថ្ងៃ អាចបង្កហានិភ័យជំងឺទឹកនោមផ្អែមមែន បើមិនប្រយ័ត្ន

    គ្នា​យើង​​មួយ​ចំនួន​​ប្រាកដ​ជា​ធ្លាប់​ដឹង ឬ​ឮ​ខ្លះ​ហើយ​ថា បាយ​ស​ ដែល​ញ៉ាំ​រាល់​ថ្ងៃ គឺ​​មាន​ជាតិ​ស្ករ ដែល​វា​អាច​បង្ក​ទៅ​ជា​ហានិភ័យ​ជំងឺ​ទឹក​នោម​​ផ្អែម​​បាន​។ ហើយ​​គិត​មក​ទល់​ពេល​នេះ ផ្អែក​តាម​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ក៏​បាន​អះ​អាង​ ថា​ពិត​ជា​មាន​ហានិភ័យ​មែន។

    តាម​សារព័ត៌មាន​សឹង្ហបុរី Straits Times ការ​វិភាគ​​លើ​ទិន្នន័យ​ពី​​​​ការ​ចុះ​សិក្សា​ស្រាវជា្រវ​​ធំ​ៗ​បួន ដែល​ធ្វើ​ឡើង​ដោយ ​​សាកលវិទ្យាល័យ Harvard បាន​​​ឲ្យ​ដឹង​ថា ត្រឹម​តែ​បាយ​ស​មួយ​កូន​ចាន ញ៉ាំ​ជា​ប្រចាំ​ថ្ងៃ អាច​បង្កើន​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម ដល់​ទៅ​១១​% ទៅ​ដល់​​​​សុខភាព​ប្រជាពលរដ្ឋ។

    នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវជ្រាវ​បាន​ពន្យល់​ថា នៅ​ក្នុង​អាហារ ពិសេស​ពពួក​បាយ​ស មាន​សារធាតុ​ស្ករ ដែល​ត្រូវ​បាន​ស្រូប​ចូល​​ទៅ​ក្នុង​ឈាម​យ៉ាង​រហ័ស ហើយ​ជាតិ​ស្ករ​នេះ អាច​ធ្វើ​ឲ្យ​លំពែង​ ធ្វើ​ការ​កាន់​តែ​ខ្លាំង​ជាង​មុន។ នៅ​ពេល​ដំណើរ​អាការៈ​បែប​នេះ កើត​ឡើង​ញឹក​ញាប់ គឺ​ធ្វើ​ឲ្យ​លំពែង​​​ផលិត​​អាំងស៊ុយលីន​មាន​គុណភាព​កាន់​តែ​ខ្សោយ ជា​ហេតុ​ធ្វើ​ឲ្យ​រាង​កាយ​ងាយ​ស្រូប​ជាតិ​ស្ករ។

    ដោយ​ឡែក​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ច្រើន បង្ក​​ឲ្យ​​​ខូច​ក្រលៀន​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង។

    បើ​តាម​ លោក Gan Kim Yong ​​​រដ្ឋ​មន្ត្រី​​​​ក្រសួង​សុខាភិបាល​សឹង្ហបុរី​ បាន​​ឲ្យ​ដឹង​ថា ត្រឹម​តែ ជំងឺ​ទឹក​នោម​ផ្អែម​មួយ​មុខ អាច​ធ្វើ​ឲ្យ​រដ្ឋ​សឹង្ហបុរី​ត្រូវ​ចាយ​លុយ​​គិត​ជា​លុយ​ដុលា្លរ​អាមេរិក​ ប្រមាណ ១​ប៊ី​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ចំណាយ​ដោះ​ស្រាយ​បញ្ហា​នេះ។

    អត្ថបទពាក់ព័ន្ធ៖

    គួរ​រំលឹក​ដែរ​ថា បាយ​ស​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អាហារ​ពេញ​និយម​ជាង​គេ​បំផុត​ មិន​អាច​ខ្វះ​បាន​ សម្រាប់​ប្រជាជន​អាស៊ី យ៉ាង​ណា​មិញ ជា​មួយ​បញ្ហា​នេះ លោក វេជ្ជបណ្ឌិត Stanley Liew ជា​ជំនាញ​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម ពី​មន្ទីរពេទ្យ Raffles របស់​សឹង្ហបុរី បាន​លើក​ឡើង​ថា ការ​កាត់​បន្ថយ​ការ​ញ៉ាំ​បាយ​ស ដោយ​ជំនួស​​វិញ នូវ​គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ ជា​ជម្រើស​មួយ​ដ៏​ល្អ​ប្រសើរ ដែល​​ជួយ​បន្ថយ​ពី​ការ​ចូល​រួម​បង្ក​ជា​ហានិភ័យ​ខាង​លើ​៕ ​​​​​​​​​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Oct 08, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម