backup og meta

នំប៉័ងខូច គួរបោះចោល ក្រៅពីឡើងផ្សិត មានអីសម្គាល់ខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 26, 2021

    នំប៉័ងខូច គួរបោះចោល ក្រៅពីឡើងផ្សិត មានអីសម្គាល់ខ្លះ?

    បច្ចុប្បន្ន នំប៉័ង ក៏ជាអាហារ​ពេញនិយម​មួយដែរ ដោយ​ពលរដ្ឋ​នៅរាជធានី​ភ្នំពេញ ក៏ដូចជា​តាមបណ្ដាល​ទីប្រជុំជន​មួយ​ចំនួន ញ៉ាំ​ជាអាហារ​ពេល​ព្រឹក។ នំប៉័ង​អាច​រក្សា​ទុក​បាន​រយៈពេល​ពី ៣-៧​ថ្ងៃ អាស្រ័យ​តាម​គ្រឿងផ្សំ​សម្រាប់​ផលិត និង​វិធីរក្សា​ទុក។

    ទោះយ៉ាងណា មាន​លក្ខណៈ​មួយ​ចំនួន ដែល​យើងអាច​កំណត់​ថា នំប៉័ង​នោះ ខូចគុណភាព និង​មិនគួរញ៉ាំ​នោះទេ។ លក្ខណៈ​ទាំងនោះ មាន​ដូចជា៖

    ១. ឡើងផ្សិត

    ផ្សិត ជាពពួក Fungus ដែល​ស្រូបសារធាតុ​បំប៉នក្នុង​នំប៉័ង និង​កកើត​ជាពង (Spores) បង្កើត​ចំណុច​ស្រអាប់​ជាច្រើន ដែល​អាចមាន​ពណ៌​បៃតង ខ្មៅ ស និង​ផ្កាឈូក។

    ២. ធុំក្លិនផ្អួរ

    ប្រសិនបើ​នំប៉័ង ឡើង​ផ្សិត​ហើយ យក​ល្អ កុំហិត​ក្លិន​វា ព្រោះវា​អាច​បង្ក​គ្រោះថ្នាក់។ តែ​ប្រសិន​វាមិន​ឡើង​ផ្សិតទេ ហើយ​​ក្លិនរបស់​វាធុំផ្អួរ យើង​មិនគួរ​ញ៉ាំ​នំប៉័ង​នោះទេ។

    នំប៉័ង

    ៣. រសជាតិ​ខុស​ប្រក្រតី

    ប្រសិនបើ​នំប៉័ងមាន​រសជាតិ​ខុសពី​ប្រក្រតី យកល្អ យើង​គួរបោះចោល កុំញ៉ាំ​វាទៀត។

    ៤. ឡើងរឹង

    នំប៉័ន ដែល​មិនបាន​វេចខ្ចប់ និង​រក្សា​ទុក​បាន​ត្រឹមត្រូវ វា​អាច​ស្ងួត និង​ឡើងរឹង។ បើសិន​វាគ្មាន​ផ្សិត​នោះទេ នំប៉័ន​រឹង​នេះ អាច​ញ៉ាំបាន តែ​វាគ្មាន​រសជាតិ​ល្អនោះទេ។

    ភាគច្រើន សារធាតុ​ដែល​ធ្វើឲ្យ​នំប៉័ង ឡើង​ផ្សិត មាន​ដូចជា Rhizopus, Penicillium, Aspergillus, Mucor និង Fusarium។ សារធាតុ​ផ្សិត​ទាំងនេះ អាច​ផលិត Mycotoxins ដែល​ជាសារធាតុ​ពុល និង​បង្កគ្រោះថ្នាក់ នៅពេល​យើង​ញ៉ាំ ឬស្រូបចូល។ សមាសធាតុ Mycotoxins ក៏បង្ក​បញ្ហា​ដល់​ក្រពះ​របស់​យើង​ផងដែរ និង​បណ្ដាល​ឲ្យ​មាន​បញ្ហា​រំលាយ​អាហារ។ សមាសធាតុ​ពុល Mycotoxins ខ្លះ ដូចជា Aflatoxin អាច​បង្ក​ជាជំងឺ​មហារីក ប្រសិនបើ​យើង​ញ៉ាំ ក្នុង​បរិមាណ​ច្រើន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម