backup og meta

ភេសជ្ជៈ Soft Drink ញ៉ាំច្រើនពេក អាចបណ្តាលឱ្យពុកឆ្អឹង

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Dec 03, 2019

    ភេសជ្ជៈ Soft Drink ញ៉ាំច្រើនពេក អាចបណ្តាលឱ្យពុកឆ្អឹង

    ភេសជ្ជៈ​​​ប្រភេទ​ Soft Drink មាន​ជាតិ​ស្ករ​ផ្អែម​ច្រើន កាល​ណា​ដែល​ស្រូប​ចូល​ក្នុង​រាង​កាយ​​ច្រើន​ បណ្តាល​ឱ្យ​​កម្រិត​កាល់​ស្យូម​​​គ្មាន​តុល្យភាព ជា​ហេតុ​បណ្តាល​ឱ្យ​​ដង់​ស៊ីតេ​ឆ្អឹង​ធ្លាក់​ចុះ នាំ​ឱ្យ​កើត​ជំងឺ​ពុក​ឆ្អឹង​​បាន​។

    តាម​ការ​សិក្សា​ថ្មី​​ចុង​ក្រោយ​ បាន​ពិនិត្យ​​មើល​ទិន្នន័យ​ពី​​របប​អាហារ​របស់​ស្រ្តី​ជា​អ្នក​ចូល​រួម​​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជិត​៧​ម៉ឺន​នាក់ តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ពី​ អ្នក​ចូល​រួម​ទាំង​នោះ​។ លទ្ធផល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ត្រី​ចូល​រួម​ដែ​ល​​ញ៉ាំ​ប្រភេទ​ភេសជ្ជៈ​ជាតិ​ស្ករ​ ជា​មធ្យម​១៤​កំប៉ុង ក្នុង​១​សប្តាហ៍​ ឬ​២​កំប៉ុង​ក្នុង​១​ថ្ងៃ មាន​ហានិភ័យ​​នៃ​ជំងឺ​ពុក​ឆ្អឹង​​កើន​ឡើង​ដល់​ទៅ ២៦​% ទៅ​៣២​% បើ​ប្រៀប​ទៅ​នឹង អ្នក​ដែល​ពុំ​បាន​ញ៉ាំ​ភេសជ្ជៈ​ ប្រភេទ​ Soft Drink នោះ។

    ​ដោយ​ផ្អែក​តាម​ការ​សិក្សា​ពី​​មុន​ៗ ក្រៅ​ពី​ពពួក​​ភេសជ្ជៈ​ជាតិ​ផ្អែម គ្រឿង​ស្រវឹង​ ពពួក​អាល់​កុល ក៏​បង្ក​ផល​ប៉ះ​ពាល់​ដល់​ឆ្អឹង​ផង​ដែរ ដោយ​​សមាស​ធាតុ​នៅ​ក្នុង​ភេសជ្ជៈ​ទាំង​នោះ ទៅ​រា​រាំង​ការ​ស្រូប​កាល់​ស្យូម​របស់​រាង​កាយ ព្រម​ទាំង​បាន​សម្លាប់​កោសិកា​បង្កើត​ឆ្អឹង​ និង​បំផ្លាញ​កោសិកា​សរសៃ​ប្រសាទ​មនុស្ស​។

    ​ក្រុម​អ្នក​ស្រាវជ្រាវ​​​ នៃ​ព្រឹត្តិបត្រ​​វេជ្ជសាស្រ្ត​ Menopause សហរដ្ឋអាមេរិក​ដែល​បាន​ស្រាវជ្រាវ​បញ្ហា​ខាង​លើ​នេះ​​ បាន​ដាស់​តឿន​​​​ជា​ពិសេស​ ​អ្ន​ក​ចូល​ចិត្ត​ញ៉ាំ​ភេសជ្ជៈ​​ជាតិ​ស្ករ គួរ​គិត​គូរ​កាត់​បន្ថយ​​ក្នុង​របប​អាហារ​ដើម្បី​សុខភាព​​។ ដោយ​ឡែក ​​​ករណី​ខាង​លើ​នេះ ​ក្រុម​អ្នក​ស្រាវជ្រាវ​​នឹង​បន្ត​​សិក្សា​​​លម្អិត​បន្ថែម​ដើម្បី​រក​​ទំនាក់​ទំនង​នៃ​ជំងឺ​ពុក​ឆ្អឹង នឹង​មូលហេតុ​បង្ក​​ចម្បង​ផ្សេង​ៗ​​ទៀត៕ ​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Dec 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម