ជឿអត់គ្នាយើង ! យ៉ាអួ មានផ្ទុកជាតទឹកសរុប ៨៨% និងពោរពេញទៅដោយជាតិប្រូតេអ៊ីន កាល់ស្យូម ជាដើម។ យោងតាមការសិក្សាជាច្រើន យ៉ាអួ ដែលមានបន្ថែមរសជាតិផ្សេងៗនោះ គឺសម្បូរជាតិទឹកច្រើនជាងគេ និងមិនសូវមានជាស្ករនោះឡើយ។ មួយវិញទៀត យ៉ាអួ មានរសជាតិផ្លែប៊ើរី គឺសម្បូរជាតិទឹកច្រើនដូចគ្នា ជាអាហារសម្រន់ផ្តល់ថាមពលល្អបំផុត ពិសេសសម្រាប់ការហាត់ប្រាណតែម្តង។
៦- ការ៉ុត
ការ៉ុត ជាបន្លែប្រភេទម៉ើមមានប្រជាប្រិយភាពបំផុតសម្រាប់ពលរដ្ឋគ្រប់ទិសទីជុំវិញពិភពលោក។ ជាតិទឹកក្នុងការ៉ុត អាចមានចន្លោះពី ៨៦-៩៥ ភាគរយ ដែលអាចចាត់ទុកជាអាហារមានជាតិទឹកខ្ពស់ដូចគ្នា។
ក្រៅពីអាចបន្ថែមជាតិទឹកក្នុងរាងកាយបាន ការ៉ុត ក៏ផ្តល់ផលប្រយោជន៍កាន់តែច្រើនចំពោះសុខភាព ជាប្រភពនៃជាតិសរសៃ វីតាមីន និងសារធាតុរ៉ៃ ពិសេសវីតាមីន K និងប៉ូតាស្យ៉ូម។
៧- ស្បៃពួយឡេង
ស្ពៃពួយឡេង ដែលជាភាសាអង់គ្លេសហៅថា Spinach មានផ្ទុកជាតិទឹកសរុបដល់ទៅ ៩១% គ្រប់គ្រាន់ជួយឲ្យរាងកាយមានសុខភាពល្អ។ លាយស្ពៃប្រភេទនេះញ៉ាំជាមួយផ្លែឈើ អាចជួយដល់សុខភាពរាងកាយបានច្រើន មានគុណប្រយោជន៍ដូចគ្នាទៅនឹងបន្លែស្លឹកបៃតងផ្សេងទៀត។
អត្ថបទពាក់ព័ន្ធ៖