ទោះរត់មិនអាចធ្វើឲ្យយើងជាសះស្បើយពីជំងឺផ្សេងៗក៏ពិតមែន តែក៏អាចការពារជំងឺជាច្រើនផងដែរ។ ស្រីៗចូលចិត្តហាត់ប្រាណដោយរត់ និងទៀងទាត់ អាចការពារមហារីក កាត់បន្ថយហានិភ័យ ជំងឺដាច់សរសៃឈាមខួរក្បាលដូចគ្នា។
ពេទ្យជំនាញជាច្រើន បានណែនាំថា រត់ជាផ្នែកមួយនៃការព្យាបាលជំងឺមួយចំនួន ដូចជា ទឹកនោមផ្អែម និងលើសឈាម។ អំឡុងពេលកំពុងរត់ សរសៃឈាម និងបេះដូងយើង កាន់តែមានកម្លាំងជាងមុន អាចបន្ថយហានិភ័យជំងឺថប់បារម្ភ។ លើសពីនេះ ពេលធ្វើលំហាត់ប្រាណ ប្រព័ន្ធមេតាប៉ូលីស នឹងបណ្តេញជាតិពុលចេញពីក្នុងខ្លួនយើង នាំឲ្យយើងអាចចៀសផុតពីជំងឺមហារីក។ រត់ក៏ជួយបង្កើនប្រព័ន្ធភាពស៊ាំ ធ្វើឲ្យយើងមានសុខភាពប្រសើរជាងមុន។
មិនចាំបាច់ទាល់តែមានកន្លែងហាត់ប្រាណឡូយៗ ឬរបៀបហាត់ប្រាណធ្ងន់ធ្ងរ ទើបអាចមានសុខភាពល្អនោះទេ។ ការរត់ មិនបាច់ចំណាយលុយច្រើន ហើយអាចធានាបានថា មានប្រយោជន៍ដូចគ្នានឹងការហាត់ប្រាណក្នុងក្លឹបដែរ។