backup og meta

អត្ថប្រយោជន៍រត់ហាត់ប្រាណពេលព្រឹក គ្នាយើងតិចណាស់បានដឹង!

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ CHIN Ven · កែ Oct 11, 2019

    អត្ថប្រយោជន៍រត់ហាត់ប្រាណពេលព្រឹក គ្នាយើងតិចណាស់បានដឹង!

    រត់​ហាត់​ប្រាណ​ពេល​ព្រឹក ជា​តិចនិក​ហាត់​ប្រាណ​កំពុង​ពេញ​និយម​បំផុត មិន​ថា​ក្មេង​ មិន​ថា​ចាស់ សុទ្ធ​តែ​ចូល​ចិត្ត​តិច​និក​ហាត់​ប្រាណ​បែប​នេះ ព្រោះ​សាមញ្ញ មិន​ត្រូវ​ការឧបករណ៍​អ្វី​ស៊ាំ​ញ៉ាំ​នោះឡើយ។ គ្នា​យើង​ចូល​ចិត្ត​រត់​ហាត់​ប្រាណ​ពេល​ព្រឹក ចុះ​មាន​ដឹង​អត្ថបទ​ប្រយោជន៍យើង​ទទួល​បាន​មាន​អ្វី​ខ្លះ​អត់? បើ​មិន​ទាន់​ដឹង​ ចាំ “Hello គ្រូពេទ្យ’ ប្រាប់​ពេល​នេះ​តែ​ម្តង​ទៅ។​

    ១- ជួយកាត់បន្ថយសម្ពាធឈាម

    រត់​លឿនៗ​នៅ​ពេល​ព្រឹក​ ពិត​ជា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ ដោយ​ការ​សិក្សា​មួយ ​ដឹក​នាំ​ដោយ​វេជ្ជបណ្ឌិត​ Scott Collier​ បង្ហាញ​ថា​ ម៉ាក់​ប៉ា អ៊ំៗវ័យ​ចំណាស់​ ​បាន​រត់​ហាត់ប្រាណ​ពេល​ព្រឹក​ មាន​កម្រិត​សម្ពាធ​ឈាម​ថយ​ចុះ ​ច្រើន​ជាង​ម៉ាក់​ប៉ា​អ៊ំ​ៗ ដែល​រតិ​ហាត់​ប្រាណ​​នៅ​ពេល​ល្ងាច។ ចំពោះ​ប្រសិទ្ធិភាព ត្រូវ​បាន​គេ​ជឿ​ថា​ កើត​ឡើង​​រយៈពេល​យូរ​ នៅ​ពេល​យើង​រក្សា​ទម្លាប់​ហាត់ប្រាណ​បែប​នេះ​បាន​ទៀងទាត់។

    ២-ជួយអារម្មណ៏ស្រស់ស្រាយពេញមួយថ្ងៃ

    រត់​ពេល​ព្រឹក​តែ​ម្នាក់ឯង​ដោយ​គ្មាន​ការ​រំខាន​ ជា​វិធី​បន្ធូរ​អារម្មណ៍​ដ៏​ល្អ​បំផុត​ ជាពិសេស​ ចំពោះ​គ្នា​​យើង​កំពុង​ទទួល​រង​នូវ​ភាព​តានតឹង​ពី​ជីវិត និង​ការងារ​ប្រចាំ​ថ្ងៃ។ ការ​រត់​ជួយ​សម្រួល​ផ្លូវ​ចិត្ត​ឲ្យ​មាន​ភាព​វិជ្ជមាន ​និង​ស្រស់ស្រាយ​អារម្មណ៍​ពេញ​មួយ​ថ្ងៃ។​ ទាំង​នេះ​ជា​មូល​ហេតុ ​ការ​រត់​នៅ ពេល​ព្រឹក​ ជួយ​ឲ្យ​ស្រលះ​ចិត្ត និង​មាន​កម្លាំង។ តាម​របាយការណ៍​ជាច្រើន​បង្ហាញ​ថា គ្នា​យើង​ចូលចិត្ត​រត់​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ ជួយ​ឲ្យ​យើង​​មាន​សុទិដ្ឋិនិយម ​និង​តម្រង់​គោលដៅ​ច្បាស់លាស់​ជាង​ធម្មតា។

    មិន​បាច់​និយាយ​ក៏​ដឹង​ដែរ​ ​ខ្យល់​អាកាស​នៅ​ពេល​ព្រឹក​ កាន់​តែ​ស្រស់​ថ្លា​ ដោយ​គ្មាន​សំឡេង​រំខាន​ និង​ផ្សែង​ចេញ​ពី​យានយន្ត​គ្រប់​ប្រភេទ។ម៉្យាងទៀត​ ខណៈ​ពេល​កំពុង​រត់ ​រាងកាយ​យើង​ត្រូវការ​អុកស៊ីហ្សែន​ច្រើន​ តាមរយៈ​ការ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ចូល​ខ្លួន ​ធ្វើឲ្យ​​រាងកាយ​ និង​ចិត្ត​កាន់តែ​ស្រស់ស្រាយ។ ជាង​នេះ​ទៅទៀត ​ការ​រត់​តាម​ផ្លូវ​នា​ព្រឹក​ព្រលឹម​ មាន​សុវត្ថិភាព​ ដោយ​គ្មាន​ក្ដី​បារម្មណ៏​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដូច​គ្នា។

    អត្ថបទ​ពាក់ព័ន្ធ៖

    • រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត
    • អត់ចង់ឮគេថា “ថ្នល់ជាតិ” សាកវិធីហាត់ប្រាណពិសេសនេះ ពិតជាបានផល!

    ៣-ជួយអារម្មណ៏កាន់តែរីករាយ

    ការ​រត់​នៅ​ពេល​ព្រឹក មាន​ន័យ​ថា​ យើង​នឹង​មិន​រង​ការ​រំខាន​ដោយ​សំឡេង​ទូរស័ព្ទ​រោទ៍ ​ឬ​ការ​ប្រជុំ​អ្វី​ឡើយ ព្រោះ​គ្មាន​នរណា​ម្នាក់​នឹង​រំខានយើងនៅពេល​ព្រឹក​ទេ។ យ៉ាង​ណា​ ​យើង​នៅ​មាន​ពេល​គ្រប់គ្រាន់ ​ដើម្បី​ឲ្យ​ការ​ហាត់​ប្រាណ​​ដំណើរការ​ដោយ​មិន​បារម្ភ​ថា ​មាន​អ្វីសំខាន់​កើត​ឡើង​ឡើយ។​ មិន​តែ​ប៉ុណ្ណោះ​ អារម្មណ៍​រត់​ពេល​ព្រឹក​ព្រលឹម ​ស្ដាប់​ទៅ​ដូចជា​ស្រស់​ថ្លា ​ជាង​ការ​រត់​នៅ​ពេល​អស់​កម្លាំង​ក្រោយ​ចេញ​ពី​ធ្វើ​ការងារ។

    យ៉ាង​ណា​ គ្នា​យើង​ខ្លះ​ អាច​ពិបាក​បន្តិច​ក្នុង​ការ​ក្រោក​ពី​ព្រលឹម​ ទោះបី​ប្រើ​សំឡេង​រោទិ៏​ជួយ​ដាស់​ ក៏​បាន​តែ​ពេល​ចាប់ផ្ដើម​ដំបូង។​ តែ​​ពេល​យើង​ទម្លាប់​ទៅ​ យើង​នឹង​ឃើញ​ថា​ ខ្លួន​យើង​កាន់​តែ​មាន​កម្លាំង ហើយ​​ប្រមូល​អារម្មណ៍​ធ្វើ​ការងារ​បានកាន់​តែ​ល្អ។

    អាច​និយាយ​បាន​ថា​ ការ​រត់​ពេល​ព្រឹក​ ជា​ប្រភេទ​លំហាត់​ប្រាណ​ធ្វើ​ជួយ​ខ្លួន​ឯង​ឲ្យ​​មាន​វិន័យ​ត្រឹម​ត្រូវ ព្រោះ​ថាមពលយើង​សុទ្ធ​តែ​កើត​ចេញ​ការ​ហ្វឹកហាត់។ គ្នា​យើង​ អាច​ធ្វើឲ្យ​យ​កាន់​តែ​ងាយស្រួល​ដោយ​ចូលគេង​ឲ្យ​បាន​ឆាប់​ និង​រៀបចំ​ខោអាវហាត់​ប្រាណ​​ទុក​ជាមុន​ ដើម្បី​ធ្វើ​ឲ្យ​ទម្លាប់​រត់​ហាត់ប្រាណ​​យើង​ អាច​ធ្វើ​បាន​ទៀងទាត់​រៀងរាល់​ថ្ងៃ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ CHIN Ven · កែ Oct 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម