backup og meta

ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Sep 10, 2019

    ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព

    គ្នា​យើង​ប្រាកដ​ជា​ដឹង​ខ្លះ​ហើយ ហាត់​យ៉ូហ្គា​ មាន​ប្រយោជន៍​​ច្រើនចំពោះ​សុខភាព ហើយ​បើ​ហាត់​បាន​​ត្រឹម​ត្រូវ និង​ដឹង​ពី​តិចនិក​បន្ថែម​​ទៀត​នោះ កាន់​តែ​ប្រសើរ​សម្រាប់​សុខភាព​។

    បើ​តាម​ លោក​​ស្រី​វេជ្ជបណ្ឌិត​​ Stacy Hunter ​ប្រធាន​ផ្នែក​សិក្សា​បេះដូង និង​សរសៃ​ឈាម នៃ​សាកលវិទ្យាល័យ​រដ្ឋ​តិច​សាស់ របស់​អាមេរិក បាន​បង្ហាញ​លទ្ធ​ផល​សិក្សា​ថ្មី ឃើញ​ថា គ្នា​យើង​​ហាត់​​យ៉ូហ្គា នៅ​សីតុណ្ហភាព​ក្តៅ​ល្មម ពោល​ក្នុង​បរិស្ថាន​​មាន​កម្តៅ ៤០​អង្សារសេ​ នឹងទទួល​បាន​ប្រយោជន៍​សុខភាព​ច្រើន ពិសេស​អាច​ជួយ​បញ្ចុះសម្ពាធ​ឈាម បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង កម្ចាត់​ភាព​ស្រេ្តស និង​ស្រក​ទម្ងន់។

    លទ្ធផ​ល​បាន​បង្ហាញ​បែប​​នេះ បន្ទាប់​ពី​ក្រុម​ស្រាវជ្រាវ​ ដឹក​នាំ​ដោយ​ លោក​ស្រី Stacy Hunter បាន​តាម​ដានលើ​គ្នា​យើង​មួយ​ចំនួន មាន​វ័យ​ពី ២០​៦៥ ​ឆ្នាំ ដោយ​ប្រើ​ពេល​​ហាត់​ប្រមាណ ​១២​សប្តាហ៍ ទើប​ទទួល​បាន​​លទ្ធ​ផល​ប្រសើរ​​បែប​នោះ។ តែ​ទោះ​យ៉ាង​ណា លោក​ស្រី​វេជ្ជបណ្ឌិត ​នៅ​តែ​អះ​អាង​ថា នេះ​គ្រាន់​តែ​ជា​លទ្ធផល​បឋម​តែ​ប៉ុណ្ណោះ ពោលត្រូវ​ការ​ ការ​សិក្សា​បន្ថែម​ទៀត ទើប​ហ៊ាន​អះអាង​ដោយ​ទំនុក​ចិត្ត​ទៅ​លើ​ការ​ហាត់​យ៉ូហ្គា​ក្នុង​សីតណ្ហភាព​ក្តៅ​ល្មម​ អាច​ទទួល​បាន​ប្រយោជន៍​ល្អ​ទាំង​នោះ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ជា​មួយ​គ្នា​នេះដែរ មាន​ការ​លើក​​ឡើង​ពី​ក្រុម​អ្នក​​ជំនាញ​ពី​សាកលវិទ្យាល័យ​Wisconsin-La Crosseចំពោះ​គ្នា​យើង​ហាត់​យូហ្គា ដូច​ខាង​លើ​ថា​ គប្បីផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ទាំង​មុន និង​ក្រោយពេល​ហាត់​ ព្រោះវិធី​ហាត់​ក្នុង​សីតណ្ហភាព​ក្តៅ ប្រសិន​បើយើង​មិន​ធ្លាប់​ហាត់ និង​ពិបាក​ប្រឈម​ជា​មួយសីតណ្ហភាព​ក្តៅ​ទាំង​ខាង​ក្រៅ និង​ក្នុង​ខ្លួន។ ដូច​នេះផឹក​​ទឹកឲ្យ​បាន​ច្រើន​ ​រាង​កាយ​ទទួល​សំណើម​​គ្រប់​គ្រាន់ មុន​ពេល​ហាត់​ប្រាណ​ប្រភេទ​នេះ។ ​

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Sep 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម