backup og meta

កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 07, 2019

    កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ

    កន្លង​មក Helloគ្រូពេទ្យ ធ្លាប់​បាន​ចេញ​ផ្សាយ​ពី​វិធី​ផ្សេង​ៗ​ដែល​ជួយ​ឲ្យ​ឆាប់ស្រកគីឡូ​មានទាំង​ការ​តប​អាហារ និង​លំហាត់​ប្រាណ​ផ្សេង​ៗ ដើម្បីបាន​រូបរាង​សមសួន​។ ថ្ងៃនេះ​ដែរ​យើង​សូម​បង្ហាញ​តិចនិក ៤ យ៉ាង​ដែល​ជា​ចែក​រំលែក​របស់​ស្រីៗគ្នាយើង​ធ្លាប់​ធាត់​ៗ តែ​ស្រក​បាន​ជាង ១០ គីឡូ ក្នុង​រយៈពេល ៣ ខែ ដោយ​គ្រាន់តែ​ញ៉ាំ​ដូច​ខាងក្រោម៖

    ១- មិន​ញ៉ាំ​អាហារ​ច្រើន​មុខ

    តាម​ការ​ចែករំលែក​របស់​កញ្ញា សូត្រ នីតា ដែល​ធ្លាប់​មាន​ទម្ងន់​រហូត​ដល់ ៦៤ គីឡូ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទម្ងន់​ឡើង​ជិតដល់ ៧០គីឡូ នាង​ក៏​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​របប​អាហារ ៣ ពេល ជាពិសេស​ពេល​ល្ងាច។ ដោយ​ព្រឹក​ញ៉ាំ​នំប៉័ង ៣ ចំណិត និង​ទឹកដោះគោ​ឆៅ​១ កែវ ចំណែក​អាហារ​ពេល​ថ្ងៃត្រង់ និង​ល្ងាច​គួរតែ​ញ៉ាំ​បន្តិច​ដោយ​មាន​បាយ ១ កូន​ចាន និង​ម្ហូប ១ មុខ ព្រោះ​បើ​មាន​ម្ហូប​អាហារ​ច្រើន​ការ​ញ៉ាំ​ក៏​ច្រើន​ទៅ​តាម​នោះ​ដែរ។ ក្រៅពី​នោះ​និស្សិត​ផ្នែក​គណនេយ្យ ព្យាយាម​ផឹក​ទឹកក្ដៅឧណ្ហៗ​ឲ្យ​បាន​ច្រើន និង​ចូល​គេង​ឲ្យ​បាន​ទៀង​ម៉ោង។ ត្រឹម​រយៈពេល ២ ខែ កញ្ញា​បាន​ស្រក​អស់ ១២ គីឡូ ហើយ​ឥឡូវ​ក៏​នៅតែ​បន្ត​ញ៉ាំ​របប​អាហារ​ដូច​ដើម ដើម្បី​ឲ្យ​ស្រក ឬ​ថេរ​ត្រឹម ៥២ គីឡូ​នេះ។

    ២- ញ៉ាំ​ស៊ុត​រាល់ថ្ងៃ

    មាន ភាក្ត្រា ពី​មុន​មាន​ទម្ងន់ ៥៩ គីឡូ​ក្រាម តែ​ព្រោះ​គីឡូ​មិន​សម​កម្ពស់ ១.៥៥ ម៉ែត្រ កញ្ញា​បាន​ផ្លាស់ប្ដូរ​មក​ញ៉ាំ​​ស៊ុត​ស្ងោរ និង​បន្លែ​ស្រុះ​ជ្រលក់​ទឹកត្រី ព្រោះ​ស៊ុត​ជួយ​ឲ្យ​ឆ្អែត​បាន​យូរ ហើយ​អាច​បំបាត់​អាការៈ​ហេវហត់​ទៀត​ផង។ អាហារ​នេះ​គឺ​សម្រាប់​ពេល​ថ្ងៃត្រង់ និង​ល្ងាច ហើយ​ពេល​ព្រឹក បុគ្គលិក​ធនាគារ​រូប​នេះ​ផឹក​កាហ្វេ​ទឹកដោះ​គោ​មួយ​កែវ​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​កាន់តែ​ឆាប់​ស្រក គឺ​មិន​ត្រូវ​ញ៉ាំ ឬ​ផឹក​អ្វី​មាន​ជាតិ​ផ្អែម​ឡើយ ហើយ​បើ​ថ្ងៃ​យល់ថា​ធ្វើ​ការ​អស់​កម្លាំង​ខ្លាំង អាច​ញ៉ាំ​ផ្លែឈើ​ណា​ផ្អែម​ៗ​បន្តិច។ បន្ថែម​ពី​នោះ នាង​ថា​ហាត់ប្រាណ ២ ដង/សប្ដាហ៍ ហើយ​ហាត់ ២ ម៉ោង​ឲ្យ​បែក​ញើស​ជោគ​ខ្លួន ទើប​បញ្ចេញ​ជាតិ​ពុល និង​ខ្លាញ់​បាន​លឿន ហើយ​ត្រឹម ១ ខែ​ប៉ុណ្ណោះ​អាច​ស្រក​មក​នៅ​ត្រឹម ៤៨ គីឡូ​វិញ។

    អត្ថបទពាក់ព័ន្ធ៖អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច

    រាងស្អាត

    ៣- ញ៉ាំ​ដំឡូង​ស្ងោរ

    សម្រាប់​ រស់ កែវរីតា បាន​បញ្ជាក់​ថា រាល់​ព្រឹក​កញ្ញា​មិន​ដែលញ៉ាំ​​បាយ​ឡើយ ដោយ​ញ៉ាំ​តែ​ដំឡូង​ស្ងោរ ២ ដុំ​ ឬ​ពោត​ ១ ផ្លែប៉ុណ្ណោះ ហើយ​អាហារ​បែប​នេះ​ពិត​ជា​ល្អ​មែន ព្រោះ​សម្បូរ​ជាតិ​កាក​សរសៃ និង​ឆ្អែត​បាន​យូរ។ ចំណែក​ថ្ងៃត្រង់​វិញ​អ្នក​គ្រូ​បង្រៀន​ផ្នែក​គីមី​វិទ្យា​រូប​នោះ បាន​ឲ្យ​ដឹង​ថា ញ៉ាំ​បាយ​ប្រហែល ១ កូន​ចាន ឬ​តិច​ជាង​នោះ​បូក​នឹង​ចេក ២ ផ្លែ រីឯ​ល្ងាច​មិន​ទទួល​ទាន​អាហារ​ឡើយ។ វិធី​នេះ​ធ្វើឲ្យ​អ្នកគ្រូ​វ័យ ២៨ ឆ្នាំ​ស្រក​ពី ៦៥ មក​នៅ ៥០ ត្រឹម​រយៈ​ពេល ៣ ខែ​គត់ ហើយ​ក្រៅ​ពី​ញ៉ាំ ព្យាយាម​ធ្វើ​សកម្មភាព​ផ្សេង​ៗ ដូចជា​ស្ទីម សូណា ដើម្បី​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ពី​ក្នុង​រាងកាយ។

    ៤- ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ

    បទពិសោធ​របស់​កញ្ញា ទៀង ប្រាថ្នា ដើម្បី​ស្រក​គីឡូ​រហ័ស​មួយ​ថ្ងៃ​ៗ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ​​​ដូចជា​សណ្ដែក​ដី អាល់ម៉ុង វ៉ុលណាត់ ឲ្យ​បាន​ច្រើន។ បន្ទាប់ពី​ញ៉ាំ​គ្រាប់​ទាំង​នោះ​រួច ប្រាកដជា​ផឹក​ទឹក​ច្រើន ហើយ​ធ្វើឲ្យ​យើង​ឆ្អែត​បាន​យូរ ក្រៅ​ញ៉ាំ​អាហារ​សម្រន់​ទាំង​នោះ​ហើយ ពេល​បាយ​គឺ​ញ៉ាំ​តែជាមួយ​សាច់​ត្រី​ប៉ុណ្ណោះ ហើយ​មិនមែន​បែប​ចៀន​មាន​ខ្លាញ់​ទៀត​ គឺ​យក​ទៅ​អាំង។ ក្រៅ​ពី​នោះ យើង​អាច​ញ៉ាំ​ផ្លែឈើ​ទៀត​ក៏​បាន ហើយ​ដាច់ខាត​ត្រូវ​ដាក់​កំហិត​ខ្លួនឯង​មិន​ញ៉ាំ​អាហារ​ខាង​ក្រៅ​ប្រភេទ Fast food ព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ច្រើន នាំឲ្យ​ការ​ខិតខំ​តម​អាហារ​ប្រែ​ជា​គ្មាន​ន័យ។ មួយ​វិញ​ទៀត បើ​ពេល​ព្រឹក​មិន​ចង់​ញ៉ាំ​អាហារ ឲ្យ​រាងកាយ​ឆាប់​ស្រក​អាច​ផឹក​ទឹកដោះគោ​ស្រស់​មួយ​កែវ និង​គ្រាប់​អាល់ម៉ុង ៤-១០ គ្រាប់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 07, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម