backup og meta

ទើបចាប់​ផ្ដើម​រត់ហាត់ប្រាណដំបូងៗ ត្រូវ​ដឹង​រឿងនេះកុំឲ្យ​មានបញ្ហាពេល​រត់​

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    ទើបចាប់​ផ្ដើម​រត់ហាត់ប្រាណដំបូងៗ ត្រូវ​ដឹង​រឿងនេះកុំឲ្យ​មានបញ្ហាពេល​រត់​

    រត់​ហាត់​ប្រាណ ជា​លំហាត់​ប្រាណ​មួយ​ប្រ​ភេទមាន​ប្រ​យោជន៍ និង​កំពុង​ពេញ​និយម​បំផុត​មួយ​ដែរ។ ការ​រត់​ហាត់​ប្រាណ​អាចជួយកម្ចាត់ជាតិខ្លាញ់ក្នុង​ខ្លួន​បាន​លឿន អាចជួយ​ពង្រឹង​សុខភាព​បេះ​ដូង និង​ធ្វើ​ឲ្យ​មាន​រាងស្អាត​ផង។​

    មនុស្ស​គ្រប់គ្នា​អាច​ធ្វើ​លំហាត់​ប្រាណ​ដោយ​រត់នេះ​បាន លុះត្រាតែ​មាន​ទម្លាប់​ក្នុង​ការ​រត់​ត្រឹម​ត្រូវ​មួយ ហើយ​សមស្រប​ទៅ​នឹង​ស្ថានភាព​សុខភាព​យើង​ផង​ដែរ។ បើ​សិនជា​យើង​មិន​ធ្លាប់​រត់ពីមុន​មកទេ ខាង​ក្រោម​នេះជាគន្លឹះខ្លះៗសម្រាប់​អ្នក​ចង់ចាប់​ផ្ដើម​​រត់​ហាត់​ប្រាណ​។

    មុន​ពេល​រត់ សម្រាប់​គ្នា​យើង​ដែល​ទើប​ចាប់​ផ្ដើម​ដំបូង​ត្រូវ​កម្ដៅសាច់ដុំជាមុន និងត្រូវ​បន្ធូរសាច់ដុំវិញ​ពេល​ចាប់​ផ្ដើម​រត់ និង​ពេល​ឈប់​រត់ ក្នុង​រយៈពេល​ប្រហែលជា​បីនាទី។

    យើង​​អាច​កម្តៅ​សាច់​ដុំ​ដោយ​ធ្វើ​ការ​រត់​យឺត​ៗ​នៅ​ពេល​ដំបូង​បន្ទាប់​មក​លឿន​ជាង​មុន​បន្តិច​ម្តង​ៗ និង​ត្រូវ​បន្ធូរ​សាច់​ដុំ​វិញ​នៅពេល​ឈប់​រត់​។ យើង​មិន​ត្រូវ​ភ្លេច​ពាក់​ឧបករណ៍​មួយ​ចំនួន​នៅ​ពេល​រត់​ដូច​ជា​ខោអាវ​កីឡា និង​ស្បែក​ជើង​កីឡា​នោះទេ។

    អត្ថបទពាក់ព័ន្ធ៖

    ១- សប្តាហ៍ទី ១

    កម្តៅ​សាច់​ដុំ ៣ នាទី

    – ដើរ ២ នាទី​រួច​រត់ ២ នាទី។ ធ្វើ​បែប​នេះ​រយៈពេល ២៨ នាទី

    – បន្ធូរ​សាច់​ដុំ ៣ នាទី

    – ធ្វើចលនាទាញ​សាច់ដុំ ៥ នាទី

    អត្ថបទពាក់ព័ន្ធ៖ កំហុសទាំង ៦ ច្រើនមើលរំលង ពេលរត់ហាត់ប្រាណ

    ២- សប្តាហ៍ទី ២

    យើង​​មិន​មែន​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​រត់​ទេ ដូច្នេះ​ល្បឿន​របស់យើង​គឺ​មិន​សំខាន់​ឡើយ។ គោល​ការណ៍​សំខាន់​មួយ​នៃ​ការ​រត់​គឺ​យើង​​ត្រូវ​រក្សា​តុល្យភាព​រវាង​ដង្ហើម និង​ជំហាន​របស់យើង​។ ការ​រត់​អាច​ធ្វើ​ឲ្យ​យើង​​ពិបាក​ក្នុង​ការ​ដក​ដង្ហើម ប៉ុន្តែ​យើង​​នៅ​តែ​អាច​សន្ទនាគ្នាបានពេល​កំពុង​រត់​។ ប្រសិន​បើ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ហើយ​មិន​អាច​និយាយ​បាន​នោះ​យើង​ប្រហែល​ជា​រត់​ក្នុង​ល្បឿនលឿន​ពេក​ហើយ ដូច្នេះ​អ្នក​គួរ​តែ​បន្ថយ​ល្បឿន​បន្តិចវិញ​។

    – កម្តៅ​សាច់​ដុំ ៣ នាទី

    – រត់ ៣ នាទី​រួច​ដើរ ១ នាទី។ ធ្វើ​បែប​នេះ​រយៈពេល ២៨ នាទី

    – បន្ធូរ​សាច់​ដុំ ៣ នាទី

    ៣- សប្តាហ៍ទី ៣

    – កម្តៅ​សាច់​ដុំ ៣ នាទី

    – រត់ ៤ នាទី​រួច​ដើរ ១ នាទី។ ធ្វើ​បែប​នេះ​រយៈពេល ៣០ នាទី

    – បន្ធូរ​សាច់​ដុំ ៣ នាទី

    អត្ថបទពាក់ព័ន្ធ៖

  • ពេល​រមួលក្រពើ ធ្វើតាម​វិធីនេះជួយឲ្យ​ឈាមរត់បានស្រួលឆាប់បានធូរស្បើយ
  • ការរត់​ហាត់ប្រាណ​ផ្ដល់អត្ថប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាព​ផ្លូវ​ចិត្ត
  • ៤- សប្តាហ៍ទី ៤

    – កម្តៅ​សាច់​ដុំ ៣ នាទី

    – រត់ ៤ នាទី​រួចដើរ ៣០ វិនាទី។ ធ្វើ​បែប​នេះ​រយៈពេល ៣៣ នាទី

    – បន្ធូរ​សាច់​ដុំ ៣ នាទី

    ៥- សប្តាហ៍ទី ៥

    យើង​អាច​បង្កើត​ទម្លាប់ល្អ​ក្នុង​ការ​រត់​ដោយ​​បន្ថែមពីរទៅបីនាទីសម្រាប់ការ​រត់ និង​បន្ថែមពីរបីវិនាទី​លើ​ការដើរ ជារៀងរាល់សប្ដាហ៍​ រហូត​ដល់​យើងមាន​អារម្មណ៍ថា​ស៊ាំនឹង​ទម្លាប់​បែបនេះ។

    ក្នុង​អំឡុងពេល​រត់ គឺជា​រៀង​សមខាន់​មួយ យើង​ត្រូវ​ព្យាយាមបន្ធូរស្មា គ្រវីដៃតិចៗ ត្រូវ​ឱនក្បាល​បន្តិច និង​ត្រូវ​ផ្ដោតអារម្មណ៍​មើលទៅ​មុខជានិច្ច។ យើង​ត្រូវ​បោះជំហានខ្លីៗ តែឲ្យ​រហ័ស។ បើ​មាន​ករណិឈឺសាច់ដុំ គឺជា​រឿង​ធម្មតា​ដែលអាច​កើតមាន​នៅអំឡុងពីរបីថ្ងៃដំបូង​នៃការ​រត់​ដំបូងៗរបស់​យើង។

    ប្រសិន​បើ​ការ​ឈឺចាប់​មាន​រយៈពេល​យូរ​ នោះ​មាន​ន័យ​ថា​យើង​បាន​បង្ខំ​ខ្លួនរត់​ខ្លាំង​ពេក​ហើយ​។ យើង​​ត្រូវ​ឲ្យ​រាង​កាយ​សម្រាក​ដោយ​ផ្លាស់​ប្តូរ​ការ​ហាត់​ដូច​ជា​ការ​ដើរ ហែល​ទឹក ឬ​ជិះ​កង់វិញ។ ការ​រត់​គួរ​តែ​មាន​ភាព​សប្បាយ​ដោយ​មិន​មែន​ធ្វើ​ឲ្យ​ខ្លួនយើង​ហត់​ពេក ឬ​ឈឺ​ចាប់​នោះ​ទេ។យើង​​អាច​ត្រលប់​មក​រត់​វិញ​នៅ​ពេល​ដែល​រាង​កាយបាន​ជា​សះស្បើយ​ទាំង​ស្រុង​ដើម្បី​ជៀស​វាង​ពី​ការ​រង​របួសផ្សេងៗ។

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម