backup og meta

តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 24, 2020

    តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ?

    គ្នា​យើង​ច្បាស់ជា​ដឹង​ហើយថា​ការ​ហាត់ប្រាណ​ជា​ប្រចាំ​អាច​ជួយ​ច្រើនដល់​សុខភាព​របស់​យើង​។ ការសិក្សា​បាន​បង្ហាញ​ថា​ការ​ហាត់ប្រាណ​អាច​កាត់បន្ថយ​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​ រួមទាំង​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​​យើងទៀត​ផង​។ ប៉ុន្តែ​មនុស្ស​ចំនួន​អាច​មាន​ចម្ងល់​ថា​តើ​អាច​ហាត់ប្រាណ​​បាន​ទេ​ពេល​យើងឈឺ។

    យើង​នៅ​តែ​អាច​បន្ត​ការ​ហាត់ប្រាណ​បាន​ដោយ​មិន​មាន​ផលប៉ះពាល់អ្វី​ទេ​ ប្រសិនជាយើង​​មាន​អាការៈ​ដូចខាងក្រោម ប៉ុន្តែ​បើ​យើង​មិន​ច្បាស់​ក្នុង​ចិត្ត​ត្រូវ​ពិភាក្សាជាមួយ​គ្រូពេទ្យ។

    . ផ្តាសាយតិចតួច​ 

    នៅ​ពេល​មាន​ជំងឺផ្តាសាយគ្នា​យើង​មួយ​ចំនួន​អាច​មាន​អាការៈ​តឹងច្រមុះ ឈឺក្បាល កណ្ដាស់ ឬ​ក្អក​តិចតួច។ បើ​យើង​មាន​ជំងឺ​ផ្តាសាយ ហើយ​នៅ​មាន​កម្លាំង​ក្នុង​ការហាត់ប្រាណ​យើង​អាច​បន្ត​ការ​ហាត់​ប្រាណ​បាន។ ទោះបី​ជាយើងមាន​អារម្មណ៍​ថា​មិន​មាន​កម្លាំង​គ្រប់គ្រាន់ យើង​ក៏​អាច​បន្ត​ទម្លាប់​នេះ​បាន​ដោយ​កាត់បន្ថយ​រយៈពេល​នៃ​ការ​ហាត់ប្រាណ​របស់យើង។

    ជាការ​ល្អ​ពេល​ទៅ​ហាត់ប្រាណ យើង​គួរ​ប្រយ័ត្ន​ក្នុង​ការ​ចម្លង​ជំងឺ​នេះ​ទៅ​អ្នក​ដទៃ​ដោយយើង​ត្រូវ​​ឧស្សាហ៍​លាងដៃ និង​ខ្ទប់​មាត់​ពេល​ក្អក ឬ​កណ្ដាស់។

    . ឈឺត្រចៀក

    សម្រាប់​មនុស្ស​ពេញ​វ័យ​អាការៈ​ឈឺត្រចៀក​អាច​បណ្តាលមក​ពី​ការ​ឈឺចាប់​នៅ​កន្លែង​ផ្សេង​ដូចជា ​ក​ជាដើម។ ការ​ឈឺ​ត្រចៀក​ក៏​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​នៅ​តំបន់ប្រហោងឆ្អឹង​ច្រមុះ(Sinus) របស់​ច្រមុះ ឈឺក ឬ​ឈឺ​ធ្មេញ​ជាដើម។

    ការ​ហាត់ប្រាណ​ពេល​ឈឺត្រចៀក​គឺ​មាន​សុវត្ថិភាព​ដរាប​ណា​យើងអាច​ទប់លំនឹង​បាន និង​បាន​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ឈឺ​ត្រចៀក​នេះ។ ទោះបីជា​មាន​សុវត្ថិភាព​ក៏​ដោយ យើង​គួរ​ចៀសវាង​លំហាត់​ប្រាណ​ដែល​ផ្តល់​សម្ពាធ​ដល់​តំបន់ប្រហោងឆ្អឹង​ច្រមុះ(Sinus)

    ការ​ឈឺត្រចៀក​ប្រភេទ​ខ្លះ​អាច​ធ្វើ​ឲ្យ​បាត់​បង់​លំនឹង និង​អាការៈគ្រុនក្ដៅ​ដែល​បង្ក​គ្រោះថ្នាក់​ពេល​ហាត់ប្រាណ។ ដូចនេះ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ចាប់ផ្តើម​ហាត់ប្រាណ។

    អត្ថបទពាក់ព័ន្ធ៖

    . តឹងច្រមុះ

    ប្រសិន​ជាយើង​មាន​អាការៈ​តឹង​ច្រមុះ​កម្រិត​ស្រាល​ យើង​អាច​ហាត់​ប្រាណ​ព្រោះ​អាច​ជួយ​​ឲ្យ​យើង​ស្រួល​ក្នុង​ការ​ដក​ដង្ហើម។ ប៉ុន្តែ​ យើង​គួរ​មើល​ស្ថានភាព​រាងកាយ​របស់ យើង​ដោយ​កំណត់​ការ​ហាត់ប្រាណ​ទៅ​តាម​ថាមពល​របស់​យើង ដោយយើងអាច​ដើរ​ហាត់​ប្រាណ ឬ​ជិះកង់​ក៏​បាន ​ជំនួស​ទម្លាប់​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​ដែលអាចមាន​លើសពីនេះ។ ដោយឡែក​បើ​អាការៈ​តឹងច្រមុះ​នេះ​ពាក់ព័ន្ធ​នឹង​គ្រុនក្ដៅ ឬ​រោគសញ្ញា​ផ្សេង​ដូចជាក្អកស្លេស្ម ឬតឹង​ទ្រូង យើង​គួរ​ពិចារណា​ផ្អាក​ការ​ហាត់ប្រាណ​សិន។

    . ឈឺក​តិចតួច 

    បើយើងមាន​អាការៈ​ឈឺក​តិចតួច​ដែល​បណ្ដាល​មក​ពី​ជំងឺ​ផ្តាសាយ ឬ​អាលែកហ្សី ការ​ហាត់​ប្រាណ​គឺ​មាន​សុវត្ថិភាព។ ប៉ុន្តែ​នៅ​ពេល​យើង​មាន​រោគសញ្ញា​ផ្សេងៗ​ដែល​បង្ក​ដោយ​ជំងឺ​ផ្តាសាយ​ដូចជា​ហត់​ ជាដើម​គួរ​ចៀសវាង​ការ​ហាត់ប្រាណ​ដែល​ប្រើ​កម្លាំង​ច្រើន។

    នៅ​ក្នុង​ករណី​ដែល​អាការៈ​ឈឺក​ទាក់ទង​នឹង​គ្រុនក្ដៅ ក្អកស្លេស្ម និង​ពិបាក​លេប​អាហារ យើង​គួរ​ផ្អាក​ហាត់ប្រាណ​រហូត​ដល់​គ្រូពេទ្យ​អនុញ្ញាត។

    យើងមិនគួរ​ហាត់ប្រាណ​ពេល​មាន​អាការៈ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម