backup og meta

ជឿអត់ ​ស្បែកមនុស្សស្រីនៅអាស៊ីងាយនឹងជាំ ឬប្រែពណ៌? គួរ​ដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 07, 2020

    ជឿអត់ ​ស្បែកមនុស្សស្រីនៅអាស៊ីងាយនឹងជាំ ឬប្រែពណ៌? គួរ​ដោះស្រាយបែបណា?

    ​ស្រីៗគ្នា​យើង​​ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាស្រីៗ​នៅ​អាស៊ី​ងាយ​នឹងជាំមុខ​​(melasma) ​ជាង​ស្រីៗនៅតំបន់​ផ្សេងៗ​ទៀតនៅ​លើ​​ពិភព​លោក? អត្ថបទខាង​ក្រោម​នេះ​នឹង​ឆ្លើយសំណួរនេះ ព្រម​ទាំង​ផ្តល់ការ​ណែនាំខ្លះ​ឲ្យយើង​ដឹង​អំពី​វិធី​ទប់ទល់​នឹង​ការឡើង​ជាតិពណ៌លើស្បែក​នេះ​ (hyperpigmentation)

    ស្ថានភាពនៃការឡើង​ជាតិពណ៌លើស្បែក (hyperpigmentation) របស់​ប្រជាជនអាស៊ី

    ស្បែកប្រជាជន​​អាស៊ី​ជា​ទូទៅងាយ​នឹង​មាន​បញ្ហា​។ ថ្វី​បើ​ស្បែកអ្នក​នៅ​អាស៊ីមាន​ត្រូវ​គេ​គិត​ថា​មាន​លក្ខណៈរឹងមាំ​ជាង​ប្រ​ជា​ជន​នៅ​ទ្វីប​ផ្សេង​ ប៉ុន្តែវាក៏​ងាយនឹងមានស្លាកស្នាម និង​ងាយនឹងធ្វើឲ្យមាន​ការឡើង​ជាតិពណ៌លើស្បែក​​។ ដូច្នេះ ការឡើង​ជាតិពណ៌លើស្បែក​​គឺ​ជាជំងឺ​ទូទៅ​មួយ​សំរាប់ស្រីៗ​អាស៊ី។ នេះ​ជាមូលហេតុ​មួយ​ដែលយើង​​តែង​តែ​រក​​ឃើញ​​ថា​​មាន​​គ្រឿង​​ផ្សំសំរាប់​ធ្វើ​ឲ្យស្បែក​ភ្លឺរលោង​ជា​ច្រើន​នៅក្នុងគ្រឿងសំអាងសម្រាប់​អ្នក​រស់​នៅតំបន់អាស៊ី។

    មុខ​នឹងប្រែ​ជាពណ៌ត្នោត ឬមាន​ពណ៌​ត្នោតនៅថ្ពាល់ ចង្កា ឬ​ថ្ងាសជាដើម។ នេះ​មានន័យថាយើង​កំពុង​មាន​​ការ​​ឡើង​ជាតិ​ពណ៌​។ សារធាតុ​ពណ៌​លើស្បែក​ច្រើន​កើត​មាន​ចំពោះ​ស្ត្រីមាន​ផ្ទៃពោះ ឬទើប​សម្រាល​កូន​រួច​។

    អត្ថបទពាក់ព័ន្ធ៖

    ហេតុអ្វីបានជាស្ត្រីអាស៊ីជាច្រើនមានការឡើង​ជាតិពណ៌លើស្បែក​

    ​​ការសិក្សា​មួយចំនួន​បាន​លើកឡើងថា មូល​ហេតុ​ដែល​ស្ត្រី​នៅ​អាស៊ី​ជា​ច្រើនឡើង​ជាំ​លើស្បែក​គឺបណ្តាល​មក​ពី​ការ​ផលិតជាតិ​មេឡា​នីន​។ មេឡានីន​គឺ​ជាសារ​ធាតុ​ពណ៌​ស្បែក​ធម្មជាតិ​ដែល​មាន​នាទីការពារ​ស្បែក​ពីផល​ប៉ះពាល់​នៃ​កាំរស្មី​យូវី​ (UV) ។ នៅ​ពេល​ដែល​រាងកាយ​ផលិតជាតិ​មេឡានីន​ច្រើន នោះ​យើង​នឹងមានស្បែក​ខ្មៅ​ស្រអាប់។ នៅពេល​ដែល​ការ​ផលិតមេឡានីន​ត្រូវ​បាន​កើនឡើង​ (ដោយសារអតុល្យភាពអ័រម៉ូន) នោះ​ការ​ឡើង​ជាំ​នឹងលេច​ឡើង​។ ម៉្យាង​វិញ​ទៀត​ជាមួយ​នឹង​អាកាស​ធាតុ​នៅអាស៊ី​ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​យើង​ងាយ​នឹង​មាន​បញ្ហា​ជាមួយ​នឹង​សារ​ធាតុពណ៌​ដូច​ជាការ​ឡើង​ជាំ ​ឬ ​ការឡើង​​ជាតិ​ពណ៌​លើស្បែក​​​ផង​ដែរ​។

    ការព្យាបាលសារធាតុពណ៌លើស្បែក?

    បច្ចុប្បន្ន​នេះ​មិន​មាន​ការព្យា​បាល​សម្រាប់បញ្ហា​ជាំមុខ (melasma) ទេ តែ​យើង​អាចកាត់​បន្ថយ​រោគ​សញ្ញា​បាន​ដោយ​អនុវត្តតាម​ដំណោះ​ស្រាយ​ដូចខាង​ក្រោម​៖

    – ប្រើ hydroquinone, tretinoin និង corticosteroid ៖ ការប្រើសារធាតុទាំងនេះលើស្បែកអាចជួយឲ្យស្បែក​យើង​ភ្លឺរលោងបាន។

    – ថ្នាំផ្សេងទៀត៖​ ការប្រើថ្នាំដើម្បីជួយឲ្យស្បែក​ភ្លឺ​មាន​ដូច​ជាអាស៊ីត​ azelaic​ ឬអាស៊ីត​ kojic ។ ​អាស៊ីត azelaic​ គឺជា​អាស៊ីត​ធម្មជាតិ​ វាត្រូវបាន​គេ​ប្រើជំនួស​ឲ្យ hydroquinone ។ ​អាស៊ីត azelaic ត្រូវ​បាន​ផលិត​ដោយ​ការប្រមូល​ផល​ពីមេតំ​បែរ​ វា​ជួយ​ឲ្យ​ស្បែក​ដុះមក​មាន​សុខ​ភាព​ល្អ​។ យោង​តាមការ​សិក្សា​ដែល​បាន​ចុះផ្សាយ​ពីគ្រឿង​សំអាង​បាន​និយាយ​ថាអាស៊ីត​ azelaic មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​ការឡើង​ជាតិ​ពណ៌​លើ​ស្បែក​​ ហើយ​វា​ក៏អាចជួយ​ឲ្យមាន​ភាព​ប្រសើរ​ឡើង​លើអ្នក​កើតមុន​ផង​ដែរ​។

    – ស្ពាន់ធ័រ (Sulfur)៖  គឺជាវិធី​​​មួយ​ក្នុង​​ការព្យាបាលការឡើង​ជាតិ​ពណ៌​លើស្បែក​។ ស្ពាន់ធ័រ​ដូច​ជាឱសថព្យា​បាល holistic hyperpigmentation ​សំរាប់​ស្បែក​អាស៊ី។​ ស្ពានធ័រ​ជា​ប្រភេទរ៉ែ​ដែល​ត្រូវបាន​គេឲ្យតម្លៃជា​យូរមក​ហើយ​សម្រាប់​ការ​ព្យាបាលស្នាម​ខ្មៅ។ កន្លែង​ដែលប្រជាជនអាស៊ីពេញនិយមទៅជាងគេគឺការ​ត្រាំ​ទឹកក្តៅ​ដែល​សម្បូរ​ស្ពាន់​ធ័រ​។ ស្ពាន់ធ័រ​ក៏ត្រូវ​បានគេ​យក​ប្រើ​សំរាប់​បន្ធូរ​ជំងឺរ​លាក​សន្លាក់ និង​ជំងឺស្បែក​មួយ​ចំនួន ដែលត្រូវ​បាន​គេស្គាល់​ថាជា ​“ រ៉ែសម្រស់ធម្មជាតិ”​ ។ ម្យ៉ាង​ទៀត​វាត្រូវគេហៅ​បែបនេះ​ដោយសាររាងកាយ​អាចពឹង​ផ្អែក​លើវា​ដើម្បីផលិត​ស្បែក ​ក្រចក និង​សក់ឲ្យមានសុខភាពល្អ​។

    ជន​ជាតិអាស៊ី​មានស្បែក​ដែល​ងាយរង​គ្រោះ​ជាងមនុស្សមក​ពីទ្វីប​ដទៃទៀត​។ ដូច្នេះយើង​ត្រូវ​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​ខ្លះៗ​អំពីលក្ខណៈ​នៃ​ប្រភេទស្បែក និង​ត្រូវប្រយ័ត្ន​ក្នុង​ការជ្រើស​រើស​ផលិត​ផល​ថែរក្សាស្បែក​។ សង្ឃឹម​ថាអត្ថបទ​នេះនឹង​មាន​ប្រយោជន៍​សម្រាប់គ្នា​យើង​ក្នុង​ការ​ស្វែង​​យល់​អំពី​​ស្បែក​របស់​ប្រជា​ជន​អាស៊ី​យើង​។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម