backup og meta

វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Apr 12, 2023

    វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង

    រឿង​នេះ​មាន​តែ​ប្រុសៗ​ទេ យល់​អារម្មណ៍​ពិត គ្មាន​ពុក​មាត់ ពុក​ចង្កា​នឹង​គេ គេ​ថា​ចេក តែ​បើ​មាន​ច្រើន​ពេក គេ​ហៅ ពូឥណ្ឌា។ និយាយ​រឿង​កោរ​ពុក​ចង្កា​វិញ ខ្លះ​អាយុ​ច្រើន​ហើយ នៅ​តែ​កោរ​រលាត់​នេះ​រលាត់​នោះ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធីសាស្ត្រ​ខ្លះៗ​សម្រាប់​កោរ​រោម​មុខ ពុក​មាត់ ពុក​ចង្កា

    ១- វិធីសាមញ្ញ មុនសម្រេចកោរពុកមាត់ពុកចង្កា

    អ្វីសំខាន់​បំផុត គ្នា​យើង​ត្រូវ​ចាំ បើ​ចង់​កោរ​រោម​បាន​កៀក​នឹង​គល់ គ្មាន​ការ​រោលរាល​ក្រហាយ ផ្សា រោល​កន្ទួល​ស្បែក ត្រូវ​ធ្វើ​ឲ្យ​ពុកមាត់ ពុកចង្កា​សើម​ជា​មុន។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា សមត្ថភាព​ស្រូប​យក​សំណើម​របស់​រោម​មុខ មាន​រហូត​ដល់​ ៣០% នៃ​មាឌ​របស់​វា។ រោម​កាន់​តែ​ងាយ​បាក់ ពេល​ត្រូវ​​សំណើម នាំ​ឲ្យ​យើង​កាត់ ឬ​កោរ​បាន​យ៉ាង​ងាយ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ពេល​ល្អ​បំផុត​ដើម្បី​កោរ​រោម គឺ​បន្ទាប់ពី​ងូត​ទឹក។ បើ​គ្នា​មិន​ងូត​ទឹក​អំឡុង​ពេល​នោះ គប្បី​លុប​មុខ និង​ដាក់​កន្សែង​ក្តៅ​សើម​មួយ​ផ្ទាំង​លើ​មុខ​ប៉ុន្មាន​នាទី​ជា​មុន។ បច្ចេកទេស​នេះ​ត្រូវ​ជាង​កាត់​សក់​សឹង​តែ​គ្រប់​រូប​ជ្រើស​ប្រើ​ជា​ទូទៅ។

    ២- ក្រែមកោររោមដែលស័ក្តិសម និងត្រឹមត្រូវ

    ក្រែម​សម្រាប់​កោរ​រោម​សុទ្ធតែ​មាន​ផ្ទុក​ជាតិ​រំអិល និង​ផ្តល់​សំណើម ហើយ​ត្រូវ​អ្នក​ជំនាញ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ។ ក្រែម​កោរ​រោម សម្បូរ​ពពុះ​មាន​លក្ខណៈ​រអិល ដោយ​មិន​ចាំបាច់​បង្កើត​ពពុះ​ច្រើន​ដូច​ម៉ាក​យីហោ​តម្លៃ​ថោកៗ​ឡើយ។

    ចាំ​ថា ការ​ឡើង​ពពុះ​មិន​សំខាន់​ទេ ការ​ប៉ះ​ផ្អឹប​ក្រែម​កោរ​រោម​ជាមួយ​ស្បែក ពុកចង្កា ទើប​សំខាន់​បំផុត។ ក្រៅពី​ការ​បំពេញ​មុខងារ​ជា​ក្រែម​រំអិល ក្រែម​ប្រភេទ​នេះ ក៏​មាន​សារធាតុ​ទប់​សំណើម​ក្នុង​ពុកមាត់​ដូច​គ្នា ធ្វើ​ឲ្យ​រោម​មុខ​ឡើង​រលោង និង​ត្រង់ ងាយ​កោរ។

    កោររោម

    ៣- ប្រដាប់កោរ និងផ្លែឡាមគួរប្រើប្រាស់

    កោរ​រោម​មិន​គ្រាន់​តែ​ច្រឹប​យក​រោម​ចេញ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ច្រឹប​តម្រឹម​ស្រទាប់​ទាំង​ពីរ​នៃ​ស្បែក និង​ផ្ទៃ​រោម ឲ្យ​មើល​ទៅ​ស្នើ​ផង​ដែរ ហេតុ​នេះ​ផ្លែ​ឡាម ឬ​ផ្លែ​ប្រដាប់​កោរ គួរ​មុត​គ្រប់​ពេល។ មិន​អ៊ីចឹង វា​នឹង​បង្ក​កន្ទួល​រោល​ស្បែក។ ប្រុសៗ​គួរ​ផ្លាស់​ប្តូរ​ផ្លែ​ប្រដាប់​កោរ​រាល់​ពីរ​សប្តាហ៍​ម្តង បោះ​ចោល​ផ្លែ​ប្រដាប់​កោរ បើ​វា​រឹល។

    ត្រូវ​មាន​ជក់​សម្រាប់​កោរ​រោម​ជិត​ខ្លួន ព្រោះ​ជក់​សម្រាប់​កោរ​រោម ជា​ឧបករណ៍​ជំនួយ​ចាំបាច់​មួយ ដើម្បី​កោរ​រោម​បាន​ប្រសើរ។ វា​អាច​លើក​ដំឡើង​រោម​ឲ្យ​បះ​ត្រង់​ងាយ​ស្រួល​កោរ​បាន​កៀក​ដល់​គល់។ លើស​ពី​នេះ ជក់​កោរ​រោម​មាន​សមត្ថភាព​សម្អាត​ចេញ​កោសិកា​ស្បែក​ងាប់ កំពក​ប៉ោង​ហើម​ដោយសារ​ផ្លែ​ឡាម ធ្វើ​ឲ្យ​ផ្ទៃ​មុខ​សភាព​មើល​ទៅ​រលោង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Apr 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម