backup og meta

វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jun 03, 2019

    វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ

    ស្បែក​ខ្មៅ គ្រើម ស្រីៗ​ណា​ក៏​មិន​ប្រាថ្នា​ដែរ ហើយ​បើ​ទោះ​ជា​មាន​ស្បែក​ខ្មៅ​ពី​កំណើត​ក៏​ពិត​មែន យើង​នៅ​តែ​អាច​កែកុន តាម​វិធី​សាស្ត្រ​ជា​ច្រើន ដើម្បី​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ “Hello គ្រូពេទ្យ’ មាន​វិធី​សាស្ត្រ​សាមញ្ញៗ​តាម​បែប​ធម្មតា​ជាតិ សម្រាប់​គ្នា​យើង​ចង់​បាន​ស្បែក​ស្អាត អាច​សាក​ល្បង​បាន។

    ១- ចៀស​វាង​ប៉ះ​ពន្លឺ​ព្រះអាទិត្យ

    ដឹង​ហើយ​ថា ពន្លឺ​ព្រះអាទិត្យ​មាន​កាំរស្មី UVA និង​ UVB ដែល​សុទ្ធ​សឹង​បណ្ដាល​ឲ្យ​ស្បែក​ផលិត​ជាតិ​ពុល​មេឡានីន ធ្វើ​ឲ្យ​ស្បែក​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ​ស្រអាប់ និង​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ស្បែក​បាន​ទៀត​ផង។ ហេតុនេះ គួរតែ​រក​វិធី​ការពារ​ស្បែក តាម​វិធី​ណា​មួយ​ជួយ​យើង​មិន​ប៉ះ​ពន្លឺ​ថ្ងៃ​ខ្លាំង​ពេក។

    ២- ប្រើ​ឱសថ​ធម្មជាតិ

    ទឹក​ក្រូច​ឆ្មារ គឺ​ជា​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា។ យើង​អាច​ប្រើ​ទឹក​ក្រូច​ឆ្មារ​តែ​មួយ​មុខ ឬ​លាយ​ជាមួយ​យ៉ាអួរ លាប​លើ​ផ្ទៃ​មុខ ទុក​ប្រហែល ២០ នាទី។ ក្រៅ​ពី​នេះ ក៏​អាច​ប្រើ​ទឹកដោះគោ ម្សៅ​អង្ករ ទឹកឃ្មុំ ឬ​ប្រទាល​កន្ទុយ​ក្រពើ ធ្វើ​តាម​វិធី​ខាងលើ​ដើម្បី​រក្សា​ស្បែក​ស្អាត​ដូច​គ្នា។

    ថែរក្សាស្បែក Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    • ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត
    • ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង

    ៣- ផឹក​ទឹក​ច្រើន និង​ញ៉ាំ​អាហារ​មាន​សុខភាព

    ផឹក​ទឹក​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​មាន​សុខភាព អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ ធ្វើ​ឲ្យ​ស្រទាប់​កោសិកា​ថ្មី លូតលាស់​ជំនួស​កោសិកា​ចាស់។ ហេតុនេះ យើង​គួរ​ផឹក​ទឹក​ពី ៦-៨ កែវ/ថ្ងៃ និង​ញ៉ាំ​បន្លែ ផ្លែឈើ​ឲ្យ​បាន​ច្រើន ដើម្បី​រាងកាយ​ស្រូប​យក​វីតាមីនA CនិងE ព្រមទាំង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត។

    ៤- ផ្អាកជក់បារី

    គួរ​ផ្អាក​ជក់បារី​ បើ​យើង​ជា​អ្នក​ញៀន​បារី ព្រោះ​ជក់បារី​ធ្វើ​ឲ្យ​ស្បែក​ជ្រីវជ្រួញ បាត់បង់​សំណើម​ហើយ​ជំរុញ​មាន​ភាព​ជរា​មុន​អាយុ។

    ជាតិពុល​របស់​ផ្សែង​បារី រារាំង​លំហូរ​ឈាម​ទៅ​កាន់​ផ្ទៃមុខ បណ្ដាល​ឲ្យ​មុខ​ប្រែ​ជា​ពណ៌​ប្រផេះ។ ក្រៅ​ពី​នេះ យើង​អាច​ជ្រើសរើស​ផលិតផល​ថែរក្សា​ស្បែក​ណា​មួយ សម​ស្រប​និង​ស្បែក​របស់​យើង ចៀសវាង​ខាត​ទាំង​លុយ ហើយ​ប៉ះពាល់​ដល់​សុខភាព​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ Jun 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម