បើស្បែកក្បាលស្ងួត ព្យាយាមបន្ថែមអាស៊ីដខ្លាញ់អូម៉េហ្កា ៣ និងខ្លាញ់ត្រីក្នុងរបបអាហារភ្លាម ហើយការញ៉ាំសាច់សត្វ ត្រូវប្រាកដថា របបអាហារនោះ គឺមានបរិមាណប្រូតេអ៊ីន និងជាតិដែកគ្រប់គ្រាន់សម្រាប់សុខភាពសក់។
៤- ប្រើប្រាស់ថ្នាំជំនួយសក់មុនពេលមករដូវ
កំណត់ពេលធ្វើសក់ សម្រួលសរសៃសក់ និងលាបពណ៌ក្នុងសប្តាហ៍មិនទាន់មករដូវ។ មុនពេលទៅកន្លែងធ្វើសក់ លោកស្រី Fusco ណែនាំឲ្យប្រើថ្នាំជួយឲ្យស្បែកក្បាលរលោង ២៤ម៉ោង ជាមុនសិន ដើម្បីរក្សា pH រួចជាស្រេច។ គ្នាយើងអាចញ៉ាំថ្នាំប្រឆាំងការរលាក ១ម៉ោង មុននឹងធ្វើសក់ ប្តូរពណ៌សក់។
៥- រមាស់ពេលលាបពណ៌ជាសញ្ញាមានបញ្ហាសក់
គ្នាយើងខ្លះ មានបញ្ហាស្បែកក្បាលដោយមិនដឹងថាមកបញ្ហាអ្វី។ លោកស្រី Fusco បានចែករំលែកបទពិសោធ ពេលស្រីប្តូរពណ៌សក់ មានអារម្មណ៍ឈឺថើៗ នោះអាចបណ្តាលមកពីស្បែកក្បាលស្ងួត។ លើសពីនេះ ករណីនេះអាចនឹងធ្វើឲ្យមានបញ្ហាអាក្រក់ទៅៗ បង្កជាអង្គែ រលាកឫសសក់ និងប្រហែលជាបាត់បង់ ឬជ្រុះសក់ទៀតផង។