– ប្រវត្តិគ្រួសារ៖ មូលហេតុដំបូងនាំមានដុះរោមលើមុខ និងខ្លួន គឺដោយសារហ្សែនតំណរពូជ។ បើប៉ាម៉ាក់ ឬបងប្អូនយើង មានវិបត្តជាមួយការដុះរោមនេះ គ្នាយើងទោះជាស្រីក៏ដោយ ប្រាកដជាមានឱកាសខ្ពស់ ដុះរោមច្រើន ឬដុះនៅតំបន់មិនចង់បាននេះឯង។ ករណីទាំងនេះជាបញ្ហាតំណរពូជ ក៏ជាសញ្ញាធម្មតា មិនមែនជាសញ្ញាអាក្រក់អ្វីទេ។
– ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ៖ ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក្រៅពីរាងកាយគ្មាជីវជាតិ និងឡើងទម្ងន់ខ្លាំង ក៏អាចបណ្តាលមានដុះរោមយើងមិនចង់បាន។ ជំងឺតំណពូជ បណ្តាលមកពីការផលិតអ័រម៉ូន LH លើសកម្រិត ដែលរំញោចឲ្យបញ្ចេញអ័រម៉ូន Androgens ច្រើន នាំឲ្យមានអតុល្យភាពលំនឹងអ័រម៉ូនភេទនៅក្នុងខ្លួន។ លើសពី ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក៏អាចជាមូលហេតុធ្វើឲ្យប្រព័ន្ធគ្រប់គ្រងជាតិស្ករនៅក្នុងឈាម មានការប្រែប្រួលដូចគ្នា។
– ដុះរោមដោយគ្មានមូលហេតុពិត៖ នៅពេលមានដុះរោមកើតឡើងដោយគ្មានលក្ខខណ្ឌមូលដ្ឋានជាក់លាក់នោះ ត្រូវគេចាត់ទុកជាការដុះរោមដោយគ្មានមូលហេតុ។ ក្នុងប្រភេទដុះរោមនេះ ប្រហែលមិនបានរងផលប៉ះពាល់ពីមូលហេតុណាមួយ ដូចជា អតុល្យភាពអ័រម៉ូន ជំងឺផ្សេងៗ ឬជំងឺទាក់ទង DNA នោះទេ។ ក្នុងករណីនេះ អ្នកវិទ្យាសាស្ត្រជឿថា មូលហេតុតែមួយគត់ គឺឫសសក់ងាយទទួលឥទ្ធិពលពីកម្រិតអ័រម៉ូនអង់ដ្រូសែនក្នុងឈាម។
អត្ថបទពាក់ព័ន្ធ៖