backup og meta

ចង់សាក់ចិញ្ចើម បបូរមាត់ ឬត្របកភ្នែក ដើម្បីសុវត្ថិភាព ត្រូវដឹងពីការសាក់ឲ្យច្បាស់សិនទៅ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ KEO Seng ratha · កែ Aug 20, 2019

    ចង់សាក់ចិញ្ចើម បបូរមាត់ ឬត្របកភ្នែក ដើម្បីសុវត្ថិភាព ត្រូវដឹងពីការសាក់ឲ្យច្បាស់សិនទៅ!

    រឿង​កែ​សម្ផស្ស ស្រីៗ​ជំនាញ​ជាង​ប្រុសៗ​ឆ្ងាយ​ណាស់ ព្រោះ​ចង់ឲ្យ​មើល​ទៅ​កាន់​តែ​ស្អាត​ជាង​មុន និង​ចំណេញពេល​​តុប​តែង​មុខ​បាន​ច្រើន​ទៀត​ផង ធ្វើ​ឲ្យ​ការ​សាក់​កែ​សម្ផស្ស ​កំពុង​ពេញ​និយម​ខ្លាំង​គ្រប់​កន្លែង​ជុំ​វិញ​ពិភពលោក ។ យ៉ាង​ណា មុន​សម្រេច​ចិត្ត​សាក់​កែសម្ផស្ស ស្រីៗ​គ្នា​យើង គួរ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​វា ធ្វើ​ម៉េច​ទើប​សាក់​ទៅ ត្រូវ​នឹង​ទម្រង់​មុខ ពណ៌ស្បែកយើង និងមាន​សុវត្ថិភាព។ អត្ថបទ​​នេះ “Hello គ្រូពេទ្យ’ នឹង​លើក​ពី​ការ​សាក់​កែ​សម្ផស្ស​ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- ដំណើរការសាក់កែសម្ផស្ស

    ដំណើរការ​សាក់​កែ​សម្ផស្ស ​ស្រដៀង​គ្នា​នឹង​ការ​សាក់​លម្អ​ខ្លួន​ធម្មតា​ដែរ គ្រាន់​តែ​ការ​សាក់​កែសម្ផស្ស​ ត្រូវ​ប្រើ​បច្ចេកទេស Micro Pigmentation ដោយ​យក​ម្ជុល​ចាក់​ចូល​ទៅ​ស្រទាប់​ជ្រៅនៃស្បែក។ អ្នក​ជំនាញ​ខាង​សក់ អាច​ប្រើ​វិធី​ផ្សេងៗ​គ្នា​ក្នុង​ការ​សាក់​កែ​សម្ផស្ស​នេះ ដោយ​វិធី​មួយ​ចំនួន រួម​មាន ប្រើ​ម៉ាស៊ីន​សាក់​បែប​បុរាណ ម៉ាស៊ីន​ប៊ិច ឬ​ម៉ាស៊ីន​បង្វិល និង​ការ​សាក់​ដោយ​ដៃ មិន​ប្រើ​ម៉ាស៊ីន ខណៈ​ដំណើរការ​ទាំង​ស្រុង​ ក្នុង​ការ​សាក់​កែ​សម្ផស្ស​មាន៖

    – ពិគ្រោះ​អំពី​ពណ៌ និង​វិធី​សាក់​លើ​ស្បែក​អ្នក

    – ធ្វើ​តេស្ត​លើ​ស្បែក​ ដើម្បី​ចង់​ដឹង​ថា​ស្បែក​យើង​មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​​ត្រូវ​ប្រើ​ ឬ​អត់?

    – ចាក់​សារធាតុ​ពណ៌​ចូល​ស្បែក ដោយ​មុន​នឹង​ចាក់​សាក់ គ្នា​យើង​ភាគ​ច្រើន​ ត្រូវ​​ចាក់​ថ្នាំ​ស្ពឹក​លើ​ស្បែក​ជាមួយ​សិន ដើម្បី​ការពារ​ការ​ឈឺចាប់​ពេល​ចាក់​សាក់។

    – តាម​ដាន ដើម្បី​វាយ​តម្លៃ​ពី​គុណភាព និង​ពណ៌​របស់​សាក់ចាក់​រួច។

    គ្រូពេទ្យ​ឯកទេស​ខាង​ស្បែក ឯកទេស​ខាង​កែ​សម្ផស្ស ឯកទេស​ខាង​ថ្នាំ​សណ្ដំ គិលានុបដ្ឋាយិកា និង​អ្នក​គូរ​រូប​សាក់ សុទ្ធ​តែ​មាន​តួ​នាទី​ក្នុង​ដំណើរការ​សាក់​កែ​សម្ផស្ស​នេះ។

    អត្ថបទ​ពាក់ព័ន្ធ៖

    • មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ
    • មក​​ដឹង​​ពី​​ប្រភេទ និង​​ហានិភ័យ​​នៃ​​ការ​​កែ​​សម្ផស្ស​​ដោយ​​មិន​​វះ​កាត់

    ២- ប្រភេទសាក់កែសម្ផស្ស

    ការ​សាក់​កែ​សម្ផស្ស​ អាច​ធ្វើ​លើ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ ប៉ុន្តែ​ការ​សាក់ ​នេះ​ច្រើន​ធ្វើ​នៅ​បី​កន្លែង​ មាន បបូរមាត់ ចិញ្ចើម និង​ត្របក​ភ្នែក។

    – បបូរមាត់៖ សាក់​បបូរ​មាត់​ នឹង​ធ្វើឲ្យ​​បបូរ​មាត់​ក្រហម​ស្អាត ទោះ​ជាមិន​លាប​ក្រែម​ក៏​ដោយ។ ក្រៅ​ពី​ធ្វើ​បបូរ​មាត់​មាន​ពណ៌​ស្អាត ក៏​អាច​ធ្វើ​បបូរ​មាត់​យើង​មាន​ទម្រង់​ស្អាត បំបាត់​ស្លាកស្នាម​លើ​បបូរ​មាត់ និង​ស្នាម​ជ្រួញ​របស់​បបូរ​មាត់។

    – ចិញ្ចើម៖ ការ​សាក់​ចិញ្ចើម គឺ​ជា​ដំណោះស្រាយ​សម្រាប់​ចិញ្ចើម​ស្ដើង អត់​ចិញ្ចើម ឬ​ចិញ្ចើម​ខ្លី។ ស្រីៗ​​សាក់​ចិញ្ចើម​ នឹង​ជួយ​សម្រួល​ដល់​ការ​គូរ​ចិញ្ចើម ដោយ​បាច់​ចំណាយ​ពេល​យូរទៀត។

    -ត្របកភ្នែក៖ សាក់​លើ​ត្របក​ភ្នែក វិធីសាក់​កែ​សម្ផស្ស​​ពេញ​និយមបំផុត​មួយ ដោយ​មាន​ម៉ូត និង​ពណ៌​ជា​ច្រើន​ផ្សេងៗ​គ្នា​សម្រាប់​សាក់​លើ​ត្របក​ភ្នែក ធ្វើ​ឲ្យ​​មើល​ទៅ​ស្រទន់ រោម​ភ្នែក​ដូច​ធម្មជាតិ។ ស្រីៗ​​មួយ​ចំនួន ​ជ្រើសរើស​ការ​សាក់​លើ​ត្របក​ភ្នែក​ទាំង​លើ និង​ក្រោម ឯ​ខ្លះ​ធ្វើ​តែ​មួយផ្នែក​ គឺ​គ្រប់​គ្រាន់ មើល​ទៅ​ស្អាត​ដូច​ធម្មជាតិ។

    គ្នា​យើង​ត្រូវ​ធ្វើ​ការ​សាក់​កែ​សម្ផស្ស​ នៅ​កន្លែង​មាន​អ្នក​ជំនាញ​ត្រឹមត្រូវ​ និង​​អាច​ទុក​ចិត្ត​បាន។ កត្តា​បី​យ៉ាង​ ​ជួយ​ឲ្យ​ការ​សាក់​ចិញ្ចើម​យើង​មាន​​សុវត្ថិភាព​ ត្រូវ​តែ​​សម្លាប់​មេរោគ បច្ចេកទេស និង​ការ​ធានា​រ៉ាប់រង។ ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ប្រតិកម្ម ការ​ឆ្លង​រោគ និង​ផល​វិបាក​ផ្សេងៗ​​អាច​កើត​មាន។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ KEO Seng ratha · កែ Aug 20, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម