ភាគច្រើនជឿថា យើងមានសក់លូតលាស់យឺតពីកំណើត តែមានករណីមួយចំនួន អាចជួយសក់យើងរីកលូតលាស់បានលឿន។ កង្វះសារធាតុចិញ្ចឹមសំខាន់ៗ ជាមូលហេតុនាំឲ្យសក់លូតលាស់យឺត ខណៈមូលហេតុផ្សេងទៀត រួមមាន អតុល្យភាពអ័រម៉ូន ថប់បារម្ភ គេងមិនគ្រប់គ្រាន់ ជក់បារី ផឹកជាតិកាហ្វេអ៊ីនច្រើនពេក រួមទាំងប្រើថ្នាំព្យាបាលសក់ហួសហេតុ ដែលទាំងនេះជាមូលហេតុបណ្ដាលឲ្យខូចសក់ និងស្បែកក្បាលយើង។ ខូចស្បែកក្បាល ទំនងជាអាចរារាំងល្បឿនលូតលាស់សក់ដូចគ្នា។ បរិមាណវីតាមីន B និង E ដ៏ច្រើនក្នុងផ្លែប៊ើរ អាចការពារ និងពង្រឹងសក់ ព្រមទាំងជួសជុលស្បែកក្បាលខូចខាតផងដែរ។
៣- ការពារអង្គែស្បែកក្បាល
អង្គែស្បែកក្បាល កើតឡើងពេលជាលិកាស្បែកងាប់ក្នុងចំនួនយ៉ាងច្រើន ធ្វើឲ្យមានស្នាមក្រហមៗ រមាស់ បែកស្រកា និងរលាកស្បែកក្បាល។ ផ្ទុយមកវិញ សាច់ស្បែកក្បាលព្យាយាមការពារខ្លួន តបមកវិញដោយផលិតជាតិខ្លាញ់កាន់តែច្រើន ដែលជាអកុសលធ្វើឲ្យស្ទះឫសសក់ និងនាំឲ្យឆ្លងមេរោគ។ អនុវត្តអនាម័យសក់ត្រឹមត្រូវ និងប្រើសាប៊ូកក់សក់ថើៗ អាចជួយការពារជំងឺអង្គែស្បែកក្បាល។ ពេលអង្គែលូតលាស់ ស្បែកក្បាលកាន់តែស្ងួត ដូច្នេះសូមថែរក្សាស្បែកក្បាល និងសក់មានសំណើមល្អ។ ជាតិប្រូតេអ៊ីន អាស៊ីដអាមីណូ និងវីតាមីន ក្នុងផ្លែប៊័រ ជួយសម្រួលដល់ស្បែកក្បាលកាន់តែមានសំណើមតាមតម្រូវការ។