backup og meta

ដឹងពីប្រយោជន៍ទាំងនេះ ជាហេតុផលគួរដុសខាត់ស្បែក ដោយច្រាសរាល់ថ្ងៃ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Oct 09, 2019

    ដឹងពីប្រយោជន៍ទាំងនេះ ជាហេតុផលគួរដុសខាត់ស្បែក ដោយច្រាសរាល់ថ្ងៃ

    សម្រាប់​គ្នា​យើង​ ជា​នារី​ៗ នរណា​មិន​ចង់​ស្អាត ហើយ​មាន​ស្បែក​ភ្លឺ​រលោង ស្អាត​គួរ​ឲ្យ​ទាក់​ទាញ​​ភ្នែក? តាម​រយៈ​ការ​សិក្សា​ពី​អ្នក​ជំនាញ​ផ្នែក​រក្សា​សម្ផស្ស ជា​ច្រើន​​ បាន​បង្ហាញ​ពី​ អត្ថប្រយោជន៍​សំខាន់​ នៃ​ការ​ដុស​ខាត់​ស្បែក និង​ច្រាស​ដុស ដែល​សុភាព​នារី​យើង គួរ​ស្វែង​យល់​ដូច​ខាង​ក្រោម៖

    ១. កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ស្បែក

    ដុស​​សម្អាត​ស្បែក នឹង​ច្រាស​ដុស គឺ​ប្រៀប​ដូច​ អ្នក​សម្អាត​កម្ចាត់​ជាតិ​ពុល​ពី​ខ្លួន​ប្រាណ​អីចឹង។ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា វិធី​បែប​សាមញ្ញ​នេះ គឺ​ជួយ​ឲ្យ​​ប្រព័ន្ធ​ជាលិកា​ស្បែក កម្ចាត់​ចេញ​​នូវ​ជាតិ​ពុល​ជាប់​ខ្លួន​ប្រាណ​បាន​យ៉ាង​ស្អាត​ល្អ ហើយ​ស្បែក​អ្នក​ក៏​ស្អាត​ភ្លឺ​ទៅ​តាម​ការ​ថែ​នោះ​ផង​ដែរ។

    ២. ដាស់​លំហូរ​ចរន្ត​ឈាម​បាន​ល្អ

    ដុស​ស្បែក ជួយ​​ឈាម​រត់​ក្រោម​ស្បែក រត់​ស្រួល​ ជម្រុញ​​ឲ្យ​រាង​កាយ​ទទួល​បាន​លំហូរ​ឈាម​រត់​បាន​ស្រួល។ ផ្ទុយ​ទៅ​វិញ បើ​ចរន្ត​ឈាម ពុំ​ដើរ​ស្រួល​ អ្នក​អាច​ទៅ​ជា​ឈឺ ឬ​ខ្សោយ ដូច​នេះ គ្រាន់​តែ​ដុស​ខាត់​ស្បែក​សាមញ្ញ​ៗ ក៏​ជួយ​បាន​ដែរ។

    ៣. ជួយ​​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

    ដោយ​សារ​តែ ទាំង​​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ជាលិកា​ស្បែក​ ជា​កន្លែង​ដែល​ស្រូប​សារធាតុ​ចិញ្ចឹម​ដល់​រាង​កាយ និង​បញ្ចេញ​ជាតិ​ពុល ដូច​នេះ​ប្រព័ន្ធ​ទាំង​ពីរ​មាន​ភាព​ទាក់​ទង​គ្នា។ ដូច្នេះ ការ​ដុស​សម្អាត​ស្បែក ក៏​បាន​ជួយ​សម្រួល​ការងារ​បញ្ចេញ​ជាតិ​ពុល​​ដល់​ប្រព័ន្ធ​រំលាយ​អាហារ បាន​ច្រើន​សម្អាត​ជាតិ​ពុល​កាន់​តែ​ជ្រះ​ស្អាត​ពី​រាងកាយ។

    ៤. ជម្រះ​កោសិកា​ស្បែក​ងាប់

    តើ​អ្នក​ដឹង​ទេ កោសិកា​ស្បែក​ចាស់ (ងាប់) ប្រមាណ​ពី​៣​ម៉ឺន ទៅ​៤​ម៉ឺន​កោសិកា ជា​​រៀង​រាល់​នាទី​! ដូច​នេះ ការ​ដុស​ស្បែក​​នឹង​ច្រាស ជា​​វិធី​ល្អ​មួយ ជួយ​សម្អាត​កោសិកា​ទាំង​នោះ ឲ្យ​កោសិកា​ថ្មី​ចេញ​មក ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ ប្រសិន​បើ​អ្នក លាប​ស្បែក​នឹង ឡេ​ធម្មជាតិ តាម​លក្ខខណ្ឌ​ស្បែក​របស់​អ្នក តាម​ការ​ណែ​នាំ​ពី​វេជ្ជបណ្ឌិត​​ជំនាញ​ទៀត​នោះ គឺ​រឹត​តែ​ប្រសើរ។

    ៥. កម្ចាត់​មុន និង​មុន​ក្បាល​ខ្មៅ

    ការ​សម្អាត​ស្បែក ដោយ​ការ​ដុស​ខាត់ មិន​ត្រឹម​តែ​ជួយ​កម្ចាត់​ស្បែក​ចាស់​ៗ និង​ជួយ​ឲ្យ​ស្បែក​ថ្មី​លូត​លាស់​ដោយ​សុខភាព​ល្អ​នោះ​ទេ ហើយ​ថែម​ទាំង​ជួយ​កម្ចាត់​ចេញ​ នូវ​មុន និង​កន្លែង​ដែល​ងាយ​នឹង​កើត មុន​ក្បាល​ខ្មៅ​ទៀត​ផង។ នេះ​ក៏​ព្រោះ កោសិកា​ងាប់​ចាស់​ៗ ដែល​មិន​បាន​សម្អាត​ត្រឹម​ត្រូវ ជា​កន្លែង​ដែល ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់ និង​សារធាតុ​ពុល​ផ្សេង​ៗ បង្កើត​ជា​មុន។

    អត្ថបទ​​ពាក់ព័ន្ធ៖

  • វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង
  • ពេលពពោះ ស្បែកម៉ាក់ៗប្រែប្រួលម៉េចខ្លះ?
  • ៦. បំបាត់​ភាព​តាន​តឹង​ពី​ខ្លួន និង​ជម្រុញ​កម្លាំង​ស្រស់​ស្រាយ​

    អ្នក​នឹង​ឃើញ​ភាព​ភ្ញាក់​ផ្អើល ដោយ​សារ​ការ​សម្រាក​អារម្មណ៍​នៅ​ពេល ដុស​ម៉ាស្សា​ខាត់​ស្បែក ព្រោះ​វា​បាន​ជួយ​ឲ្យ​អារម្មណ៍​តាន​តឹង​ចេញ​ឆ្ងាយ ហើយ​រឹត​តែ​ពិសេស​ទៅ​ទៀត​នោះ គឺ​ការ​ដុស ដែល​ធ្វើ​ឲ្យ​ចលនា​ឈាម​ហូរ​បាន​ស្រួល គឺ​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ថាម​ពល​ក្នុង​ខ្លួន និង​អារម្មណ៍​ស្រស់​ថ្លា៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    ​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Oct 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម