ចំពោះស្រីៗមួយចំនួន មិនដែលហ៊ានស្លៀកពាក់ខោអាវដៃវាល ស្លៀករ៉ូបខ្លីទេ ព្រោះតែបញ្ហាមានជង្គង់ខ្មៅ ក្លៀកខ្មៅ ឬកែងដៃខ្មៅជាដើម តែខាងក្រោមនេះជា ក្បួនធម្មជាតិៗបែបងាយៗដើម្បីបំបាត់ភាពជាំខ្មៅលើរាងកាយបានយ៉ាងមានប្រសិទ្ធភាព។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចំពោះស្រីៗមួយចំនួន មិនដែលហ៊ានស្លៀកពាក់ខោអាវដៃវាល ស្លៀករ៉ូបខ្លីទេ ព្រោះតែបញ្ហាមានជង្គង់ខ្មៅ ក្លៀកខ្មៅ ឬកែងដៃខ្មៅជាដើម តែខាងក្រោមនេះជា ក្បួនធម្មជាតិៗបែបងាយៗដើម្បីបំបាត់ភាពជាំខ្មៅលើរាងកាយបានយ៉ាងមានប្រសិទ្ធភាព។
១.ម្សៅ Baking Soda និងទឹកដោះគោ
បងស្រី និច ជាអ្នកលក់គ្រឿងសម្អាងម្នាក់នៅផ្សារឯករាជ្យ៣ បានឲ្យដឹងថា ម្សៅ Baking Soda អាចជួយក្នុងការកម្ចាត់កោសិកាងាប់ចេញពីស្បែក ហើយចំណែកទឹកដោះគោវិញ ជួយក្នុងការផ្តល់សំណើមដល់ស្បែកបានល្អ និងភ្លឺរលោង។ សម្រាប់វិធីនេះ អ្នកត្រូវ៖
– លាយម្សៅ Baking Soda ជាមួយនឹងទឹកដោះគោ ចំនួន ១-២ស្លាបព្រាស្មើគ្នា
– បន្ទាប់មក យកទៅលាបលើកន្លែងដែលជាំខ្មៅ
– ទុករយៈពេល៣-៥នាទី រួចលាងទឹកចេញ
– អនុវត្តវិធីនេះ រាល់២ថ្ងៃម្តងរហូតដល់កន្លែងដែលខ្មៅចាប់ផ្តើមភ្លឺឡើង។
អត្ថបទពាក់ព័ន្ធ៖
២.ទឹកខ្មេះប៉ោម
អាស៊ីដអាសេទិច នៅក្នុងទឹកខ្មេះប៉ោមគឺជាភ្នាក់ងារជួយកម្ចាត់ភាពខ្មៅឲ្យស ហើយវាអាចធ្វើឲ្យស្បែកសភ្លឺបានយ៉ាងពេញចិត្ត។ ដើម្បីអនុវត្តក្បួននេះ យើងត្រូវ៖
– លាយទឹកខ្មេះប៉ោម និងទឹកធម្មតាឲ្យស្មើបរិមាណគ្នា
– យកក្រដាស ឬសំឡីជ្រលក់ចូល បន្ទាប់មកយកទៅបិទលើក្បាលជង្គង់ កែងដៃ ឬកន្លែងដែលខ្មៅ
– ទុកចោលរយៈពេល១៥នាទី សឹមលាងទឹកចេញ
– សាកល្បងរូបមន្តនេះ ៣-៤ដង/សប្តាហ៍ រហូតឃើញមានការប្រែពណ៌ស្បែក។
៣.ដំឡូងបារាំង
បងស្រី និច ដដែល បានឲ្យដឹងទៀតថា រូបមន្ត្ដែលងាយស្រួលជាងគេ តែមានប្រសិទ្ធភាពមិនចាញ់រូបមន្តដទៃ គឺដំឡូងបារាំង។ ដំឡូងបារាំងគឺមិនដូចក្រូចឆ្មារដោយ វាមានអាស៊ីតតិច ដែលមិនបង្កឲ្យមានការរលាក ឬរោល នៅក្លៀក ហើយ អាចប្រើសម្រាប់ស្បែកងាយប្រតិកម្មបានទៀតផង។ សម្រាប់វិធីនេះ អ្នកគ្រាន់តែ៖
– ចិតដំឡូងបារាំងចំនិតតូចមួយ
– ជូតដំឡូងបារាំងទៅលើ ក្លៀក ឬកន្លែងដែលខ្មៅ រយៈពេល៥-១០នាទី
– លាងសម្អាតជាមួយទឹកក្តៅឧណ្ណៗ
– អនុវត្តវិធីនេះ ២ដង/ថ្ងៃ ដើម្បីបានលទ្ធផលឆាប់ទាន់ចិត្ត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕