backup og meta

ប្រុសៗបន្ថែមគ្រាប់ផ្លែឈើក្នុង​របបអាហារ ជួយ​បង្កើនសមត្ថភាពផ្លូវភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 01, 2020

    ប្រុសៗបន្ថែមគ្រាប់ផ្លែឈើក្នុង​របបអាហារ ជួយ​បង្កើនសមត្ថភាពផ្លូវភេទ

    ប្រុសៗ​យើង​ខ្លះ​ទំនង​ជា​ជួប​បញ្ហា​ធ្លាក់​ចុះ​នៃ​សមត្ថភាព​ផ្លូវ​ភេទ ហើយក៏​​ចង់​ឲ្យ​សកម្មភាព​មួយ​នេះ​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ដែរ។ ការសិក្សា​មួយ​ចេញ​ផ្សាយ​ដោយ​ព្រឹត្តិបត្រសុខ​ភាព​មួយ​ឈ្មោះថា Nutrients កាល​ពីខែ​មិថុនា ឆ្នាំ០២១៩ បង្ហាញ​ថាប្រុសៗ​យើង​ចង់​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​​អាច​ញ៉ាំ​គ្រាប់​ផ្លែឈើ​ត្រឹម​៦០​ក្រាម​ក្នុង​មួយ​ថ្ងៃ។

    អត្ថបទពាក់ព័ន្ធ៖ 

    ការស្រាវជ្រាវ​មួយ​ធ្វើ​លើ​មនុស្ស​ប្រុស​មាន​សុខភាព​ល្អ​ចំនួន​៨៣​នាក់ ដោយ​តាម​ដាន​ទៅ​លើ​របប​អាហារ​របស់​អ្នក​ទាំង​នោះ​ដោយ​មាន និង​គ្មាន​លាយ​គ្រាប់​ផ្លែឈើ ជាមួយ​នឹង​កសមត្ថភាព​ផ្លូវ​ភេទ​របស់​អ្នក​ទាំង​នោះ។​

    ក្រោយ​តាមដាន​ចំនួន​១៤​សប្ដាហ៍ក្រុម​អ្នក​ស្រាវ​ជ្រា​វបាន​រក​ឃើញ​ថា​ក្រុម​បុរ​ស​ដែល​ដាក់គ្រាប់​ផ្លែ​ឈើ​ដូចជា ​អាល់ម៉ុន​ hazelnuts  និង walnuts ប្រហែល​៦០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ក្នុង​របប​អាហារ ធ្វើ​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ​មាន​ការ​ល្អ​ប្រសើរ​ឡើង​ជាង​មុន​​ដូច​ជា​មាន​ចំណង់​ផ្លូវ​ភេទ និង​បាន​ដល់​ចំណុច​កំពូលក៏ល្អ​ជាងមុន ខណៈ​អ្នក​មិន​បាន​ដាក់​គ្រប់​ផ្លែឈើ​ក្នុង​របប​អាហារ​មិន​បាន​ទទួល​ផល​ទាំង​នេះ​ទេ។

    ថ្វីត្បិត​អ្នក​ស្រាវ​ជ្រាវ​មិន​បាន​ប្រាកដ​ថា​គ្រាប់​ផ្លែឈើ​បាន​ជួយ​ដល់​សកម្មភាព​ផ្លូវ​ភេទ​របស់​បុរស​យ៉ាង​ណា​នោះក៏​ដោយ តែ​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​មក​ពី​គ្រាប់​ផ្លែ​ឈើ​មាន​ផ្អុក​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជា​កត្តា​ជួយ​ជំរុញ​សកម្មភាព​នេះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម