អ្នកឯកទេសខាងសុខភាពបន្តពូជទាំងនោះបាននិយាយថាទោះបីជាមនុស្សប្រុសមានលិង្គតូច ឬខ្លី មិនមានហេតុផលណាថាបុរសនោះមិនអាចធ្វើឲ្យដៃគូមានផ្ទៃពោះនោះទេ ហើយមនុស្សប្រុសដែលមានប្រដាប់ភេទវែងក៏មិនប្រាកដថាមានសមត្ថភាពខ្ពស់ជាងក្នុងការបង្ករកំណើតដែរ។
ក្នុងករណីមួយចំនួនអ្នកជំនាញថាមនុស្សប្រុសមានប្រដាប់ភេទខ្លីមិនអាចបង្កកំណើតបានលុះត្រាតែបុរសនោះមានបញ្ហាអ័រម៉ូនពេលកំពុងលូតលាស់ក្នុងផ្ទៃម្ដាយ ដែលមិនអាចមានអ័រម៉ូតតេស្តូតេរ៉ូន (testosterone) គ្រប់គ្រាន់។ ដូចគ្នាដែរ ក្នុងលក្ខខណ្ឌមួយចំនួនបញ្ហាអ័រម៉ូនមិនប្រក្រតីក៏អាចនាំឲ្យមនុស្សប្រុសជួបបញ្ហារឿងបង្កកំណើតដែរ។ ដូចនេះ អាចនិយាយបានថាប្រសិនជាមនុស្សប្រុសមានលិង្គខ្លី ហើយជួបបញ្ហាខាងលើនេះ ទើបបុរសនោះពិបាកក្នុងការបង្កកំណើត។
ជារួមក្រុមអ្នកជំនាញនៅតែអះអាងថា បញ្ហាមិនប្រក្រតីនៃហ្សែនជាច្រើនអាចបង្កឲ្យមនុស្សប្រុសជួបបញ្ហាលិង្គខ្លី ឬតូចនេះ ដែលនេះបង្កឡើងដោយកង្វះអ័រម៉ូតតេស្តូតេរ៉ូន (testosterone)ពេលនៅក្នុងផ្ទៃក្នុងត្រីមាសទី១។ ប៉ុន្តែជាទូទៅបុរសមានលិង្គខ្លី ឬតូចអាចផលិតមេជីវិតបានធម្មតា និងមិនមានបញ្ហាអ្វីក្នុងការបង្កកំណើតទេ។