backup og meta

ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ May 07, 2020

    ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​

    បើ​និយាយ​ដល់​ធម្មជាតិ​បៃ​តង “Hello គ្រូពេទ្យ’ ចង់​លើក​ឡើង​បន្តិច​ពាក់​ព័ន្ធ​វីតាមីន N ប្រហែល​គ្នា​ស្តាប់​ទៅ​អាច​ចម្លែក ស្អីទៅ​វីតាមីន N? គ្នា​យើង​ខ្លះ​ច្បាស់​ជា​អត់​ធ្លាប់​ឮទេ មិនអ៊ីចឹង ! ពាក្យ​ថា វីតាមីន N ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​ចិត្ត​សាស្ត្រ​បង្កើត​ឡើង ដោយ​សំដៅ​លើ​ធម្មជាតិ​យើង​នេះឯង ព្រោះ​មាន​ឥទ្ធិពល​ដ៏អស្ចារ្យ​អាច​ជួយ​ដល់​សុខភាព​ផ្លូវចិត្ត​បាន​យ៉ាង​ច្រើន។ ចង់​ដឹង​វីតាមីន N ឬធម្មជាតិ​បៃតង​ជួយ​អ្វី​បាន​ខ្លះ អត្ថបទ​នេះ នឹង​បញ្ជាក់​ប្រាប់។

    ១- ជួយ​ស្រាយ​បញ្ហា​ថប់​បារម្ភ ស្ត្រេស និង​បាក់​ទឹក​ចិត្ត

    ធម្មជាតិ​បៃ​តង ត្រូវ​ចាត់​ទុក​ជា​វីតាមីន​អស្ចារ្យ​បំផុត​សម្រាប់​សុខភាព​ផ្លូវចិត្ត ដោយ​នៅ​ពេល​យើង​គ្រាន់​តែ​សម្រាក​នៅ​ខាង​ក្រៅ​ជាមួយ​ធម្មជាតិ នឹង​អាច​ជួយ​រំសាយ​បញ្ហា​ជាច្រើន រាប់​ទាំង​ជំងឺ​ថប់​បារម្ភ ស្ត្រេស និង​បាក់​ទឹក​ចិត្ត។

    ក្នុង​ការ​សិក្សា​មួយ​ចំនួន បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​របស់​ធម្មជាតិ​ទៅ​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស ដោយ​គ្នា​យើង​ក៏​អាច​សម្គាល់​បាន នៅ​ពេល​យើង​បាន​ឃើញ​ធម្មជាតិ​ស្រស់​បំព្រង ឮ​សំឡេង​សត្វយំ ខ្យល់​បក​ល្វើយៗ ពិសេស​បើ​ធ្លាប់​ចំណាយ​ពេល​នៅ​ជាមួយ​ធម្ម​ជាតិ​ទៀត​នេះ ច្បាស់​ជា​មាន​អារម្មណ៍​ស្រស់​ស្រាយ​ខ្លាំង​មួយ​រំពេច។

    ការ​ចំណាយ​ពេល​ជាមួយ​ធម្មជាតិ គឺ​មាន​ទំនាក់​ទំនង​ជ្រាល​ជ្រៅ អាច​កាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន រាប់​បញ្ចូល​ទាំង​រោគសញ្ញា​ជំងឺ​ថប់​បារម្ភ បាក់​ទឹក​ចិត្ត ជំងឺ​ពាក់​ព័ន្ធ​ផ្លូវចិត្ត​មួយ​ចំនួន​ទៀត ដូច​ជា ឆាប់​ខឹង ឈឺក្បាល តាន​តឹង​អារម្មណ៍ ពិបាករំលាយ​អាហារ​ជាដើម។​

    គ្នា​យើង​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង​មែន​អត់? ក្រុម​អ្នក​ស្រាវជ្រាវ បង្ហាញ​ថា រវាង​ធម្មជាតិ និង​ការ​កាត់​បន្ថយ​ស្ត្រេស គឺ​មានទំនាក់​ទំនង​គ្នា។ បញ្ហាស្ត្រេស អាច​រំសាយ​បាត់​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដែល​យើង​សម្រប​ខ្លួន ឬ​កំពុងស្ថិត​ក្នុង​បរិយាកាស​ធម្មជាតិ​បៃតង ថែម​ទាំង​អាច​កាត់​បន្ថយ​ការ​តាន​តឹង​សាច់ដុំ ឡើង​សម្ពាធ​ឈាម និង​សកម្មភាព​ខួរ​ក្បាល​យ៉ាង​មាន​ប្រសិទ្ធភាព។

    ពេល​វេលា​ជាមួយ​ធម្មជាតិ​បៃតង អាច​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​អ័រម៉ូន​ករទីស៊ុល ដែល​ជា​អ័រម៉ូន​ស្ត្រេស ដោយ​ជំនួស​មក​វិញ នូវ​កម្រិត​អ័រម៉ូន​អ៊ីនដូហ្វីន និង​ដូប៉ាមីន ដែល​សុទ្ធ​សឹង​ជា​អ័រម៉ូន​សប្បាយ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២- គុណ​ប្រយោជន៍​សុខភាព​ផ្លូវចិត្តផ្សេង​ទៀត

    ធម្មជាតិ ក៏​ជួយ​ពង្រឹង​សុខភាព​ខួរ​ក្បាល​យ៉ាង​ច្រើន​មហាសាល​ដូចគ្នា។ ការ​ប៉ះពាល់​ជាមួយ​ធម្មជាតិ អាច​ជួយ​ស្តារ​សមត្ថភាព​ខួរ​ក្បាល​ឡើង​វិញ បង្កើន​ថាមពល ពង្រឹង​លើការ​ផ្ចង់​អារម្មណ៍ ឬ​ផ្តោត​លើ​អ្វី​មួយ។ ការ​សិក្សា​រកឃើញ​ថា រស់នៅ​ក្បែរ​ធម្មជាតិ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ ADHD (Attention deficit hyperactivity disorder) ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ផ្ទង់​អារម្មណ៍​ខ្លាំង។

    លើស​ពី​នេះ បើ​យើង​មាន​បញ្ហា​គេង​មិន​លក់ គ្រាន់​តែ​ចំណាយ​ពេល​ថ្ងៃ ដើរ​លេង​កន្លែងមានដើមឈើច្រើន​ប្រមាណ ២ម៉ោង គឺ​គ្រប់​គ្រាន់​ដើម្បី​ពង្រឹង​គុណភាព​ដំណេក​យើង​បាន អាច​ជួយ​ព្យាបាល​ជំងឺ​គេង​មិនលក់​យ៉ាង​ឆាប់​រហ័ស ព្រោះ​ថា ការ​គេង​មិន​មាន​ពន្លឺ​រំខាន នឹង​ទទួល​បាន​ពន្លឺ​ថ្ងៃ​ពី​ការ​ដើរ​តាម​កន្លែងមានដើមឈើច្រើន អាច​ជួយ​រៀប​ចំ​ឡើង​វិញ​នៅ​នាឡិកា​ក្នុង​ខ្លួន​យើង​ឲ្យ​ដំណើរ​ការ​បាន​ល្អ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ May 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម