backup og meta

ទោះមានដៃគូយល់ចិត្ត តែរឿងទាំងនេះមិនគួរធ្វើឡើយ ដើម្បីទំនាក់ទំនងស្នេហាយូរអង្វែង

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 25, 2020

    ទោះមានដៃគូយល់ចិត្ត តែរឿងទាំងនេះមិនគួរធ្វើឡើយ ដើម្បីទំនាក់ទំនងស្នេហាយូរអង្វែង

    មាន​ដៃ​គូ​ចេះ​យល់​ចិត្ត ជា​រឿង​សំណាង​មួយ​ទៅ​ហើយ ប៉ុន្តែ​ការ​ភ្លេច​ខ្លួន បង្កើត​ជា​ទម្លាប់​មិន​ល្អ មួយ​ចំនួន​អាច​បង្ក​ជា​បញ្ហា​​​ប៉ះ​ពាល់​​ដល់​ទំនាក់​ទំនង​ស្នេហា​ទៅ​ថ្ងៃ​មុខ​ទៅ​វិញ​ក៏​ថាបាន នេះ​បើ​ផ្អែក​​តាម​​លទ្ធ​ផល​សិក្សា​​ជា​ច្រើនទៅ​លើ​​ទំនាក់​ទំនង​​​​ដៃ​គូ នៅ​ក្នុង​​ជីវិត​រស់​នៅ​​​ពិត។ ចំពោះ​ ចំនុច​ជា​ឬស​គល់​ បង្កើត​ជា​ទម្លាប់​មិន​ល្អ​ទាំងនេះ​ត្រូវ​អ្នក​សិក្សា​បាន​បង្ហាញ​ដូច​​ខាង​ក្រោម​នេះ​៖

    ១. ការ​ហៅ​ឈ្មោះ

    ទោះ​ជា​ដៃ​គូ​ស្នេហា​យល់​ចិត្តមិន​ថា​ភាគី​បុរស ឬ​នារី ការ​ដាក់​ឈ្មោះហៅ​ក្រៅ​ក្នុង​ន័យ​បង្ក​បរិយាកាស​រីក​រាយ ​គឺ​​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែ​ពាក្យពេជន៍ទាំង​នោះក៏​​មិន​គួរ​ប្រើ​ក្នុង​ពេល​វេលា​​មួយ​ចំនួន​ដែរ ដូច​ពេល​​តាន​តឹង អារម្មណ៍​មិន​ល្អ ឬ​នៅ​ពេល​ទាំង​ពីរ​នាក់​មាន​បញ្ហា​​អាក់​អន់​ចិត្ត​គ្នាលើ​រឿង​​មួយ​ចំនួន។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ប្រើ​ពាក្យ​ហៅ​ឈ្មោះទាំង​នោះ​មិន​ត្រូវ​ពេលពិត​ជា​បង្ក​ឱ្យ​ស្នេហា ឬ​ទំនាក់​ទំនង​​ប្រេះ​ឆា​បាន​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២. វិនិច្ឆ័យ​លឿន និង​គ្រប់​រឿង

    ធម្មជាតិ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មាន​រឿង​មួយ​ចំនួន​ខុស​គ្នា​ខ្លាំង ប្រសិន​បើ​​យើង​មិន​ស្វែង​យល់​ខ្លះ​ពី​ដៃ​គូ។ ជា​​ឧទាហរណ៍ មនុស្ស​ស្រី មាន​ពេល​ខ្លះ ត្រូវ​ការ​ឱ្យ​មនុស្ស​ប្រុស ជា​ដៃ​គូ​របស់​នាង មាន​ពេល​​ស្តាប់​នូវ​អ្វី​ដែល​​នាង​ចង់​រៀប​រាប់​​ប្រាប់ និង​ចង់​និយាយ ហើយ​ការ​ស្តាប់​នោះ គឺ​ដោយ​​ការ​យក​ចិត្ត​ទុក​ដាក់ មិន​វិនិច្ឆ័យ និង​មិន​ប្រតិកម្ម​ភ្លាម​ៗ ដោយ​ពុំ​មាន​ស្វែង​យល់​ដើម​ហេតុ​​បាន​គ្រប់​គ្រាន់​ជា​ដើម។ ដូច​នេះ ការ​វិនិច្ឆ័យ​​លឿន ពុំ​មែន​ជា​ចំណុច​ល្អ​ ត្រូវ​អនុវត្ត​ជា​ទម្លាប់​នោះ​ឡើយ ម្យ៉ាង​ទៀត​ ការ​សិក្សា​​ក៏​បាន​បង្ហាញ​ថា ទំនាក់​ទំនង​ដៃ​គូ នៅ​ពេល​ភាគី​ម្ខាង ចេះ​ដឹង​គ្រប់​រឿង និង​ពុំ​ផ្តល់​ពេល​វេលា​​ឯក​ជន(ពេល​សម្រាប់​នៅ​ម្នាក់​ឯង)​ ដល់​​ភាគី​ដៃ​គូ ក៏​ងាយ​នឹង​បង្ក​ឱ្យ​​មាន​បញ្ហា​ដល់​ទំនាក់​ទំនង​ផង​ដែរ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣. ពាក្យ​សរសើរ

    ពាក្យ​សសើរ​ដោយ​ចិត្ត​ល្អ និង​ត្រូវ​រឿង នឹង​ក្លាយ​ជា​ប្រយោជន៍​បន្ថែម​ទៅ​​ដល់​ដៃ​គូ។ ពិត​ណាស់ មិន​ថា​តែ​ដៃ​គូ​​ទេ មនុស្ស​​ទូ​ទៅ​ត្រូវ​ការ​ ការ​លើក​ទឹក​ចិត្តនៅ​ពេល​ធ្វើ​ការងារ ឬ​រឿង​ល្អ​​អ្វី​មួយ។ ប៉ុន្តែ គួរ​កត់​សម្គាល់​ដែរ​ថា តាម​រយៈ​ការ​សិក្សាបង្ហាញ​ថា ពាក្យ​សរសើរ​ដែល​ពុំ​ស្មោះ​ត្រង់ និង​សរសើរ​ខុស​ពី​ការ​ពិតបាន​ក្លាយ​ជា​ផ្លូវ​ឆ្ពោះទៅ​បង្អាក់​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ ដែល​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​ស្នេហា។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤. ពាក្យ​រិះ​គន់

    តាម​ការ​សិក្សា ការ​រិះ​គន់​​ភាគ​ច្រើន ធ្វើ​ឡើង​នៅ​ពេល​យើង​​​មាន​កំហឹង ឬ​មិន​ចូល​ចិត្ត​អ្វី​មួយ។ ត្រឡប់​ទៅ​​មើល​ក្នុង​ទំនាក់​ទំនង​ស្នេហា​វិញ ទោះ​ជា​យើង​​មាន​ដៃ​គូ​យល់​ចិត្ត​​ក៏​ដោយ​ ការ​រិះ​គន់ ក៏​ពុំ​គួរ​ធ្វើ​នៅ​នឹង​មុខ​មនុស្ស​ច្រើន ព្រោះ​នឹង​ក្លា​យ​ទង្វើ​​មួយ​ បង្ហាញ​ថាមិន​គោរព​ និង​មិនឱ្យ​តម្លៃ​ដល់​ដៃ​គូ។ ផ្ទុយ​ទៅ​វិញការ​រក​ពេល​​សមរម្យ​ណា​មួយ​ប្រាប់​ចំណុច​ខ្វះ​ខាត ឬ​ទម្លាប់​មិន​ល្អ​​ទៅ​ដល់​ដៃ​គូក្នុង​ន័យ​​​ស្ថាបនា គឺ​ជា​គន្លឹះ​ល្អ​ ដែល​ជួយ​ថែរក្សា​ទំនាក់​ទំនង​ស្នេហាដៃ​គូ​ជា​ច្រើនឲ្យ​នៅ​គង់​វង្ស​​បាន​យូរ​ទៅ​វិញ៕ ​​

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ May 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម