backup og meta

កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 12, 2020

    កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន

    ជឿ​ថា មាន​គ្នា​យើង​មួយ​ចំនួន​ធ្លាប់​មាន​គំនិត​ចង់​សម្លាប់​ខ្លួន​ក្នុង​ពេល​ណា​មួយ​ក្នុង​ជីវិត។ ឥឡូវ​នេះ យើង​សង្កេត​ឃើញ​ថា ក្មេងៗ​យុវវ័យ​ក៏​ឆាប់​ទទួល​រង​នឹង​សម្ពាធ ហើយ​អាច​កើត​ជា​គំនិត​អវិជ្ជមាន​បែប​នេះ​ដែរ។ តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត ថា នៅ​កម្ពុជា​យើង របាយការណ៍​ដែល​បង្ហាញ​ថា មាន​មនុស្ស​ជិត​ ៨០០ ​នាក់​ ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ការ​សម្លាប់​ខ្លួន​ក៏​មាន​ការ​យល់​ច្រឡំ និង​ការ​ពិត​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដូច​ជា៖

    ការ​យល់​ច្រឡំ

    – មាន​តែ​មនុស្ស​ឆោត​ល្ងង់​ទេ ដែល​គិត​ចង់​សម្លាប់​ខ្លួន

    – មនុស្ស​ដែល​ធ្លាប់​បាន​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ឯង​ម្ដង​ហើយ នឹង​មិន​ព្យាយាម​សម្លាប់​ខ្លួន​ម្ដង​ទៀត​ឡើយ

    – បើ​មនុស្ស​ម្នាក់​ចង់​សម្លាប់​ខ្លួន​ហើយ គ្មាន​នរណា​អាច​ជួយ​គាត់​បាន​ទេ

    – ការ​និយាយ ឬ​សាក​សួរ​អំពី​ការ​សម្លាប់​ខ្លួន នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​គិត​ធ្វើ​បែប​នោះ​តែ​ម្ដង។

    ការ​ពិត​នៃ​សម្លាប់​ខ្លួន

    – មនុស្ស​ភាគ​ច្រើន​ធ្លាប់​បាន​គិត​ពី​ការ​ចង់​សម្លាប់​ខ្លួន​ឯង នៅ​ពេល​ណា​មួយ​ក្នុង​ជីវិត​នេះ។ ការ​សម្លាប់​ខ្លួន និង​ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន ភាគ​ច្រើន​កើត​ឡើង​ដោយ​មាន​គម្រោង​ទុក​ជា​មុន

    – មនុស្ស​ដែល​ធ្លាប់​ប៉ុន​ប៉ង​សម្លាប់​ខ្លួន មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​សម្លាប់​ខ្លួន​នៅ​លើក​ក្រោយ​ទៀត។ ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​នៅ​លើក​ទី២ ទី៣ អាច​ងាយ​ស្រួល​ជាង​លើក​ដំបូង

    – ភាគ​ច្រើន ការ​សម្លាប់​ខ្លួន​កើត​ឡើង​មិន​បាន​គិត​ពិចារណា​ច្បាស់​លាស់​ឡើយ។ មនុស្ស​ដែល​ប៉ុនប៉ង​សម្លាប់​ខ្លួន ចង់​គេច​ផុត​ពី​បញ្ហា​ណា​មួយ ដែល​គិត​ថា​មិន​មាន​ដំណោះ​ស្រាយ ឬ​ត្រូវ​ប្រឈម​នឹង​បញ្ហា​នោះ​ម្នាក់​ឯង

    – ជំងឺ​ផ្លូវ​ចិត្ត ឬ​ទុក្ខ​ព្រួយ​ផ្សេងៗ​ប៉ះពាល់​លើ​ការ​គិត​របស់​ជន​រង​គ្រោះ។ ដូច​នេះ ការ​និយាយ​ដោយ​បើក​ចំហ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ក្នុង​ការ​សាក​សួរ​ពី​ការ​ចង់​សម្លាប់​ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ហ៊ាន​និយាយ​អំពី​បញ្ហា​ទាំង​នោះ។ វា​ក៏​អាច​ជួយ​ជន​រង​គ្រោះ​ឲ្យ​មាន​អារម្មណ៍​មិន​សូវ​ឯកោ ឬ​មាន​មនុស្ស​នៅ​ខ្វាយ​ខ្វល់​ពី​ខ្លួន​នៅ​ឡើយ។

    មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ឲ្យ​ដឹង​ថា ការ​និយាយ​ប្រាប់​អ្នក​ដទៃ​ពី​ការ​លំបាក និង​សុំ​ជំនួយ​នៅ​ពេល​ដែល​អារម្មណ៍​នៃ​ការ​សម្លាប់​ខ្លួន​កាន់​តែ​ខ្លាំង គឺ​ជា​ការ​ចាំ​បាច់​ណាស់។ ការ​និយាយ​ពី​ការ​សម្លាប់​ខ្លួន ឬ​បញ្ហា​ក្នុង​ចិត្ត មាន​ន័យ​ថា យើង​មាន​ភាព​រឹង​មាំ ហ៊ាន​ប្រឈម​មុខ​ជាមួយ​បញ្ហា ហើយ​ចង់​រក​ដំណោះ​ស្រាយ​ដែល​ល្អ ជា​ជាង​ការ​បញ្ចប់​ជីវិត​ខ្លួន​ឯង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម