បញ្ហាវង្វេង (Dementia) គឺជាការបាត់បង់មុខងារមួយចំនួននៃការយល់ដឹង ដែលកើតឡើងជាមួយនឹងជំងឺមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ការចងចាំ ការគិត និងអាកប្បកិរិយាជំងឺ។ បញ្ហាជំងឺនេះ ភាគច្រើនកើតឡើងចំពោះមនុស្សចាស់ តែទោះជាយ៉ាងនេះក្ដី វាមិនមែនកើតឡើងដោយសារតែការវិវត្តធម្មតារបស់វ័យឬអាយុនោះទេ។ បើយោងតាមអង្គការសុខភាព ពិភពលោកមនុស្សជាង ៥០លាននាក់គឺកំពុងមានជំងឺនេះ ហើយករណីថ្មីគឺកើតមាន ១០លានករណីរៀងរាល់ឆ្នាំ។