backup og meta

បើ​ថប់បារម្ភ ត្រូវគ្រប់គ្រង​អារម្មណ៍​យ៉ាង​ម៉េច ទើបជីវិតប្រសើរ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jun 13, 2019

    បើ​ថប់បារម្ភ ត្រូវគ្រប់គ្រង​អារម្មណ៍​យ៉ាង​ម៉េច ទើបជីវិតប្រសើរ?

    អ្នកមានជំងឺ​ថប់បារម្ភ ពិបាកគ្រប់គ្រងខ្លួនឯង ហើយ​ជា​ទូទៅ វា​ប៉ះពាល់​ជីវិត​ក្នុង​ផ្លូវ​អវិជ្ជមាន។ ដើម្បី​ឲ្យ​ជីវិត​ប្រសើរ​ឡើង អ្នក​មាន​ជំងឺ​ថប់បារម្ភ​គួរ​រៀន​ជម្នះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ដូចម្ដេច? “Hello គ្រូពេទ្យ’ នឹងបង្ហាញ​គន្លឹះ​ខ្លះៗ៖

    ១- ហាត់ប្រាណ

    ដើម្បីឲ្យរាងកាយ​ស្មារតី​រវៀសរវៃរឹងមាំ ត្រូវ​តែ​សកម្មហាត់​ប្រាណ​ជា​ប្រចាំ និង​ទៀងទាត់។ បណ្ដោយ​ខ្លួន​ឲ្យ​រវល់ មិន​ខ្វល់​ មិន​ស្រលាញ់​សុខភាព មិន​ល្អ​ទេ  ត្រូវ​ចេះ​បែកចែក​ពេលវេលាថែទាំ​សុខភាព ទើប​ជា​រឿង​ត្រឹម​ត្រូវ។ ហើយ​មូល​ហេតុ​ហាត់​ប្រាណ​ជួយ​ឲ្យ​សុខភាព​ល្អ និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ គឺ​ដោយសារ៖

    – ហាត់​ប្រាណ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អ័រម៉ូន

    – ហាត់​ប្រាណ​ជួយ​កាត់​បន្ថយ​បរិមាណ​​ភាព​តានតឹង​នៅ​ក្នុង​ខ្លួន

    – ធ្វើ​ឲ្យ​សាច់ដុំ​ហត់នឿយ​ ​មាន​ផល​ល្អ​ជួយ​ឲ្យ​គេង​លក់​ស្រួល

    – ជួយ​បញ្ចេញ​ជាតិពុល​ពី​ខួរក្បាល ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។

    ២- ប្រវត្តិមានអារម្មណ៍តានតឹង

    បើ​មាន​បញ្ហា​នេះ យើង​អាច​មាន​ការ​ឈឺចាប់​លើ​រាងកាយ ​និង​ក្អួត​ចង្អោរ​ជាដើម ហើយ​អត់​សូវ​អើពើ។ គួរ​ដោះស្រាយ​បញ្ហា​តានតឹង​ផ្លូវចិត្ត​បាន កុំ​ខ្វាយ​ខ្វល់​ច្រើន បើ​ដឹង​ថា​មាន​បញ្ហា​អារម្មណ៍​តាន​តឹង ត្រូវ​​ដោះស្រាយ​ភ្លាមៗ ទោះ​ជា​យើង​គិត​ថា តិច​តួច ឬ​មិន​ធ្ងន់​ធ្ងរ​ក៏​ដោយ។ ឆែក​មើល​កម្រិត​ផ្ចង់​អារម្មណ៍​លើ​ការងារ ឬ​បញ្ហា​ណា​មួយ​ឡើង​វិញ ថា​តើ​ការ​ផ្ដោត​របស់​យើង​ធ្ងន់ធ្ងរ ពេក​ដឹង? ឬ​យើង​ចេះ​តែ​ស្មានៗទេ?។ យើង​គិត​រឿង​ហ្នឹង ឬ​បញ្ហា​ហ្នឹង គ្រប់​ពេល​ពេកទេ​ដឹង? ឬបារម្ភ​ពេក​ដឹង?

    អ្វី​ទាំង​អស់ គឺ​ដោយ​សារការ​បែកចែក​ពេលវេលាក្នុង​ការ​គិត ឬ​សម្រេច​ចិត្តប្រចាំ​ថ្ងៃ។ រំសាយ​ស្ត្រេស ហើយ​គ្រប់គ្រង ឬ​រក​ដំណោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ដោយ​ស្វែងរក​ជំនួយ ឬ​ពិភាក្សា​ជាមួយ​មិត្តភក្ដិ ឬ​បុគ្គល​ណា​​យើង​គិត​ថា គេ​អាច​ជួយ​បាន។ ត្រូវ​ចេះ​បែងចែក​ពេលវេលា កុំ​ចេះ​តែ​យក​បញ្ហា​ជា​បន្ទុកដាក់​ខ្លួន ហើយ​​ណាមួយ​ក៏​ធ្វើ​ឲ្យ​ពិ​បាក​រក​ដំណោះស្រាយ ឬ​ច្រក​ចេញ​ពី​បញ្ហា​នោះ​មិន​បាន។ ដាក់​អាទិភាពចំពោះ​បញ្ហា ហើយ​ព្យាយាម​ដោះស្រាយ​មួយ​ជំហានម្ដងៗ។ រក​ពេល​សប្បាយ​ខ្លះ ដើម្បី​បន្ថយ​ភាព​តានតឹង ឬ​ស្ត្រេស​ណែន​ក្បាល។

    ជំងឺថប់បារម្ភ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

    • ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ?
    • អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​គ្រប់​ប្រភេទ​ បណ្ដាល​មក​ពី​កត្តាទាំង៣​នេះ

    ៣- ញ៉ាំទឹកឲ្យច្រើន

    ផឹក​​ទឹក​ឲ្យ​បាន​ច្រើន ​ជា​វិធីសាស្ត្រ​​ងាយស្រួល​មួយ​ទៀត ​ជួយ​កាត់​បន្ថយ​អារម្មណ៍​តានតឹង។ មនុស្ស​ភាគ​ច្រើន​ មិន​បាន​ដឹង​ទេ​ថា​ កង្វះ​ជាតិ​ទឹកធ្វើ​ឲ្យ​រោគ​សញ្ញា​​តានតឹង​កាន់​តែ​អាក្រក់​ទៅៗ។​ ផឹក​ទឹក​បន្ថែម ២-៣ ​កែវ​ លើ​របប​អាហារ​ជា​រៀង​រាល់ថ្ងៃ ក៏​អាច​ជួយ​យើង​អស់​បារម្ភ​អំពី​ការ​នោម​ច្រើន​ទៀត​ផង។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ Jun 13, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម