backup og meta

ប្រយ័ត្ន​ប្រយែង! នៅ​ម្នាក់​ឯងយូរ​ពេក​ អាច​​ជួប​​បញ្ហា​ផ្លូវ​ចិត្ត​

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ May 06, 2019

    ប្រយ័ត្ន​ប្រយែង! នៅ​ម្នាក់​ឯងយូរ​ពេក​ អាច​​ជួប​​បញ្ហា​ផ្លូវ​ចិត្ត​

    ធ្លាប់​តែ​ឮ​ពាក្យ​​ចាស់​ៗ​ថា នៅ​ម្នាក់​ឯង​ប្រយ័ត្ន​គំនិត នៅ​ជា​មួយ​ញាតិ​មិត្ត​ឲ្យ​ប្រយ័ត្ន​សម្តី ឥលូវ​​នេះ​ការ​សិក្សា​​ថ្មី​មួយ​បាន​បង្ហាញ​​ពី​គុណវិបត្តិ​​​មួយ​​​​ ដែល​អ្នក​ចូល​ចិត្ត​រស់​នៅ​ម្នាក់​ឯង​នៅ​ដាច់​ឆ្ងាយ​ពី​គេ​​គួរ​យក​ចិត្ត​ទុក​ដាក់​ បើ​មិន​អ៊ីចឹង​ទេ អាច​ជួប​ផលលំបាក​បញ្ហា​ផ្លូវ​ចិត្ត។

    ការ​សិក្សា​​​នៅ​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ថា​ អ្នក​ដែល​ចូល​ចិត្ត​ផ្ដាច់​ខ្លួន​នៅ​តែ​ឯង ពី​​មិត្តភ័ក្ដិ ឬ​មិន​សម្រេច​ចិត្ត​មាន​ដៃគូ​ស្នេហា ជា​ពិសេស​យុវវ័យ​​អាច​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ចិត្ត​ រាប់​ទាំង​ អារម្មណ៍​ច្រាស​ច្រាល​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​ទៀត​ផង​។

    លទ្ធ​ផល​នៃ​ការ​សិក្សា​បាន​បោះ​ផ្សាយ​នៅ​លើ​​ព្រឹត្តិប័ត្រ​​សុខភាព​ Plus One នៃ​ប្រទេស​អង់គ្លេស​។ ទិន្នន័យ​​នៃ​ការ​សិក្សា​​បាន​យក​មក​ពី​ការ​ស្ទង់​មតិ​ចែក​ចេញ​ជា​​​បី​ផ្នែក នៅ​តាម​តំបន់​ផ្សេង​ៗ​នៃ​ចក្រភព​អង់គ្លេស​ ហើយ​ទិន្នន័យ​​​ទាំង​នេះ​ អ្នក​ស្រាវជ្រាវ​​បាន​​​ធ្វើ​ការ​តាម​ដាន​ជាប់​លាប់​​រយៈ​ពេល​ប្រមាណ​ជិត​២០​ឆ្នាំ​។

    លោក​វេជ្ជបណ្ឌិត​ Louis Jacob មក​ពី​សាកលវិទ្យាល័យ​ Versailles Saint-Quentin-en-Yvelines ប្រទេស​បារាំង​ ដែល​បាន​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​និយាយ​ថា៖ “ក្នុង​ការ​សិក្សា​របស់​យើង​ កម្រិត​​បញ្ហា​ផ្លូវ​ចិត្ត​​មាន​កម្រិត​ខ្ពស់​ចំពោះ​អ្នក​​​ចូល​ចិត្ត​ផ្ដាច់​ខ្លួន​នៅ​​ម្នាក់​ឯង ឬ​មិន​មាន​ដៃគូបើ​ធៀប​ទៅ​នឹង​អ្នក​​ដែល​ពុំ​សូវ​ចំណាយ​ពេល​នៅ​ម្នាក់​ឯង​ច្រើន​’។

    អាន៖ បើ​ស្ត្រេស​ពេក​សាក​វិធី​ដោះស្រាយ​ទាំង​នេះ

    អ្នក​ស្រាវជ្រាវ​​​បាន​ពិនិត្យ​ទិន្នន័យ​ស្ទង់​មតិ​ខាង​លើ​នេះ​​​ចេញ​ពី​ចក្រភព​អង់គ្លេស ហើយ​ក្នុង​នោះ​រក​ឃើញ​ថា​មាន​យុវជន​ប្រមាណ​ទៅ ​២​ម៉ឺន​នាក់​មាន​បញ្ហា​ខាង​លើ​នេះ​ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​១៩៩៣ ​មក​។ ផ្អែក​តាម​ទិន្នន័យ​​ដដែល នៅ​អង់គ្លេស​ពី​ឆ្នាំ​ ១៩៩៣ និង​ឆ្នាំ​២០០៧ ចំនួន​យុវជន​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​​កើន​ឡើង​ពី​ ៨​ ទៅ​១០​ភាគ​រយ​ ហើយ​អត្រា​នៃ​ជំងឺ​​ផ្លូវ​ចិត្ត​​កើន​ឡើង​ពី​ ១៤​ ទៅ​​១៦​ភាគ​រយ​។

    នៅម្នាក់ឯង

    ជា​ការ​ណែ​នាំ​ចំពោះ​ដំណោះ​ស្រាយ​ខាង​លើ​នេះ​ លោក​វេជ្ជបណ្ឌិត​ Jessy Warner-Cohen ​​អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត Long Island Jewish នា​ក្រុង​ញ៉ូវ​យក​សហរដ្ឋ​អាមេរិក​​បាន​ផ្តាំ​ផ្ញើ​ចំពោះ​យុវជន​ដែល​ទម្លាប់​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ឯង​​ឲ្យ​ចូល​រួម​សកម្មភាព​ដូច​ជា ចូល​រួម​ក្លិប​សិក្សា ឬ​ក្រុម​យុវជន​ណា​ដែល​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា​ដូច​ជា​ក្លិប​អាន​សៀវភៅ ឬ​​ក្លិប​លេង​កីឡា​ជា​​ដើម​ ដើរ​លេង​ជា​មួយ​សត្វ​ចិញ្ចឹម​​ ឬ​​ទៅ​ចម្អិន​អាហារ​ជា​មួយ​មិត្តភក្តិ​ជិត​ស្និទ្ធ ឬ​ក្រុម​គ្រួសារ​ជា​ដើម ដែល​ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​ការ​​ប្រភពគាំ​ទ្រ​ផ្នែក​សង្គម​ចំពោះ​ស្មារតី និង​ចិត្ត​គំនិត។

    “ចេញ​ទៅ​ជួប​​​ក្រុម​ណា​មួយ​ដែល​អ្នក​​មាន​ចំណូល​ចិត្ត​ដូច​គ្នា វា​នឹង​ជួយ​អ្នក​ជួប​មនុស្ស​ថ្មី​ៗ​ដែល​មាន​ចំណាប់​អារម្មណ៍​ដូច​អ្នក និង​ជា​ការ​​ចែក​រំលែក​អារម្មណ៍​រវាង​គ្នា​និង​គ្នា​ ហើយ​វា​ក៏​ជួយ​ជម្រុញ​ទំនាក់​ទំនង​ក្នុង​សង្គម​ផង​ដែរ​’។ នេះ​បើ​​តាម​លោក​វេជ្ជបណ្ឌិត​ Jessy Warner-Cohen បន្ថែម​។

    អាន៖ ការងារ​ក៏​ស្ដ្រេស ដេក​ក៏​អត់លក់ សម្ពាធ​ឈាម​ខ្ពស់​ទៀត ប្រយ័ត្ន​ឆាប់ស្លាប់​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ May 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម