backup og meta

ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 15, 2020

    ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល

    តន្រ្តី​ ចម្រៀង ជាប្រភេទសិល្បៈជួយឲ្យ​មនុស្ស​បានសម្រាកខួរក្បាល និងទទួល​បាន​អារម្មណ៍​វិជ្ជមាន។ បើ​តាម​ចិត្តសាស្ត្រ ការ​ស្ដាប់​ចម្រៀង ជួយ​ខួរក្បាល​មនុស្ស​យើង​បាន​ច្រើន​ណាស់។

    ១- តន្រ្តី​ជះ​ឥទ្ធិពលលើ​ខួរ​ក្បាល​

    តន្ត្រី​អាច​មាន​ឥទ្ធិពល​លើ​ផ្នែក​ជា​ច្រើន​នៃ​ខួរ​ក្បាល ដោយ​អ្នក​ជំនាញ​មួយ​ចំនួន ​រក​ឃើញ​ពី​ផល​ប្រយោជន៍​នៃ​តន្ត្រី ​ជា​មធ្យោបាយ​ដើម្បី​បន្ថយ​ភាព​តាន​តឹង និង​បញ្ហា​​ថប់​បារម្ភ លើផ្នែក​ខ្លះ​នៃ​ខួរក្បាល​ ពិសេស​តំបន់ Hippocampus, Prefrontal និង Cortex ដែល​មាន​មុខ​ងារ​​ដោះ​ស្រាយ​ផ្នែក​អារម្មណ៍។

    វិធី​​ព្យា​បាល​ជា​ច្រើន ​ត្រូវ​គេ​ប្រើ​តន្ត្រី ​ដោយ​សារតន្រ្តី​មាន​សមត្ថភាព​​ផ្លាស់​ប្តូរ​លើ​ផ្នែក​ផ្សេង​ៗ​របស់​ខួរ​ក្បាល។ ជាក់ស្ដែង ​ព្យាបាល​ដោយ​ប្រើ​តន្ត្រី ​ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និងបញ្ហា​​រារាំង​ដល់​ការ​និយាយ ដើម្បី​ឲ្យ​ជួយ​និយាយ​កាន់​តែ​ច្បាស់ឡើង​វិញ។ បច្ចុប្បន្ន​ មាន​ការ​ព្យាបាល​លើ​អារម្មណ៍​ ដោយ​ប្រើ​តន្ត្រីលើអ្នកជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺថប់​បារម្ភ

    ២- តន្ត្រី​អាច​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត

    អ្នកខ្លះ​ស្តាប់ចម្រៀង ​ដើម្បី​​ធូរអារម្មណ៍ ​ពេលយើង​មាន​​ទុក្ខ​សោក ឬ​បាក់​​ទឹក​ចិត្ត។ តន្រ្តី​​ជា​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ ជួយ​ឲ្យ​អារម្មណ៍​យើង​ស្រស់​ថ្លា​ឡើង​វិញ។ មនុស្ស​គួរ​អរគុណ​ដល់​តន្ត្រី ដែល​រួម​ចំណែក​បង្កើតអ័រម៉ូន Serotonin នៅ​ក្នុង​ខ្លួន ​ជា​អ័រម៉ូន​មាន​​តួនាទីសំខាន់​ ​នាំ​យក​ភាព​មានរីក​រាយ និង​អារម្មណ៍​ផាសុកភាព​មក​ឲ្យ​យើង។

    ​តន្រ្តី​ក៏​ជំរុញឲ្យ​មាន​ការ​បញ្ចេញ​សារ​ធាតុ Dopamine ដែល​ជា​សារធាតុ​បញ្ជូន​របស់​សរសៃ​ប្រសាទ មាននាទី​សំខាន់ ​បង្កើន​អារម្មណ៍​យើង។ Norepinephrine ដែរ​​ជា​អ័រម៉ូន​អាច​ឲ្យ​យើង​ភាព​រីក​រាយ ផលិត​ចេញ​យ៉ាង​ច្រើន ​អំឡុង​​ពេល​យើង​​ស្តាប់​ចម្រៀង។

    ៣- តន្ត្រីជាអ្នក​លើក​ទឹក​ចិត្តដ៏អស្ចារ្យ​

    បទ​ចម្រៀង​ជាច្រើន ​ត្រូវ​បាន​គេ​សរសេរ​ឡើង​ដើម្បី​ផ្តល់​លើក​ទឹក​ចិត្ត ដើម្បី​អាច​ពុះ​ពារឧបសគ្គយើង​គិត​ថា មិន​អាច​ឆ្លង​កាត់​បាន​ ប៉ុន្តែ​ក្រោយ​ស្តាប់​បទ​ចម្រៀងត្រូវ​នឹង​អារម្មណ៍ ឬ​ស្ថានភាព​យើង​ភ្លាម បានជួយ​ឲ្យទឹក​ចិត្ត​ដែលបាត់​បង់​ទាំង​នោះ ត្រលប់​មក​វិញ។

    ៤- តន្ត្រី​ធ្វើ​ឲ្យ​ភាព​តាន​តឹងរសាយអស់​

    ភាព​តាន​តឹង​ អាច​បណ្តាល​មក​ពី​បញ្ហា​ជាច្រើន ​ដូច​ជា​ ការ​ងារ ទំនាក់​ទំនង​ស្នេហា បញ្ហា​ហិរញ្ញ​វត្ថុ ជាដើម។ គួរ​ស្តាប់​តន្ត្រី​ ដើម្បី​បន្ធូរ​ភាព​តាន​តឹង​ទាំង​អស់នោះ។ ចម្រៀង​បែប​ស្រទន់​ ​ជា​ការ​ព្យាបាល​ដ៏​ល្អសម្រាប់​បន្ធូរ​សាច់​ដុំ និង​ភាព​តាន​តឹង។

    តន្រ្តី Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

    • ចង់​រស់​ក្បែរ​អាយុ ១០០ គួរ​សាក​ល្បង​ទម្លាប់​រស់​នៅ​បែប​សាមញ្ញ​ទាំង​នេះ
    • ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត

    ៥- ​កែ​ប្រែ​​រលក​ខួរ​ក្បាល​

    តន្ត្រី​មិន​ត្រឹម​តែ​អាច​ផ្លាស់​ប្តូរ​ទ​ម្លាប់​​បច្ចុប្បន្នយើង​បាន​ទេ ថែម​ទាំង​​អាច​ផ្លាស់​ប្តូរ​អារម្មណ៍​យើង​នា​ពេល​អនាគត​ទៀត​ផង។ ស្តាប់​តន្ត្រី ​ត្រូវ​បាន​បង្ហាញ​ថា​ រលក​ខួរ​ក្បាលយើង មាន​​កែ​ប្រែ​យ៉ាង​ខ្លាំង​អំឡុង​ពេល​កំពុង​ស្តាប់ ​មាន​ន័យ​ថា​ ការ​ស្តាប់​ចម្រៀង​ ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​វិជ្ជមាន​ជាច្រើន​ម៉ោង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម