backup og meta

ខ្យល់កខ្វក់អាចបណ្តាលឲ្យកុមារកើតមានជំងឺផ្លូវចិត្ត

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Apr 29, 2020

    ខ្យល់កខ្វក់អាចបណ្តាលឲ្យកុមារកើតមានជំងឺផ្លូវចិត្ត

    ខ្យល់​កខ្វក់​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​គុណភាពជីវិត​របស់​យើង​ មិន​ត្រឹម​តែ​អាច​ប៉ះ​ពាល់​ដល់សុខភាព​​រាង​កាយ​ទេ តែ​​ថែម​ទាំង​អាច​ប៉ះពាល់​ដល់សុខភាព​​ផ្លូវ​ចិត្ត​បាន​ផង​ដែរ។ យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗបាន​បង្ហាញ​ថា​ខ្យល់កខ្វក់​​​មាន​ជាតិ​ពុល​ គឺមាន​ទំនាក់ទំនង​នៃការ​​ធ្លាក់​ចុះ​នូវ​ផ្លូវអារម្មណ៍​របស់​កុមារ​ផង​ដែរ។

    ១- ការ​ប៉ះពាល់​ទៅ​នឹង​នីដ្រូសែន​ឌី​អុកស៊ីត​អាច​បណ្តាល​ឲ្យ​កុមារ​មាន​បញ្ហា​ផ្លូវ​ចិត្ត

    ការ​ស្រាវ​ជ្រាវ​មួយបាន​ចេញ​ផ្សាយ​ជា​លើក​ដំបូង​នៅ​ក្នុង​ទស្សនា​វដ្តី BMJ Open ដោយ​ផ្អែក​លើ​ការ​​តាម​ដាន​លើ​យុវជន​ជន​ជាតិ​ស៊ុយ​អែត​ជាង ៥៥០ ០០០ នាក់ (ក្នុង​អាយុ ១៨ ឆ្នាំ ឬ​ក្មេង​ជាង​នេះ) ក្នុង​រយៈពេល​ប្រហែល ៣ឆ្នាំកន្លះ ​ដើម្បី​រក្សា​ទុក​នូវ​កំណត់​ត្រា​ស្តី​ពី​ការ​ប៉ះ​ពាល់​ទៅ​នឹង​ខ្យល់​បំពុល។

    តាមរយៈការសិក្សា ក្រុមអ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​កុមារ​ដែល​បាន​ប៉ះ​ពាល់​ឧស្ម័ន​នីដ្រូសែន​ឌីអុកស៊ីត (NO2) ដែល​ជា​សមាស​ធាតុ​គីមី​សំខាន់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ខ្យល់​បំពុល​អាច​មាន​អត្រា​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​កុមារ​មាន​ជំងឺ​ផ្លូវ​ចិត្ត​រយៈពេល​យូរ។ លទ្ធ​ផល​គ្រប់​ការ​ស្រាវ​ជ្រាវ​ទាំង​អស់​នៅ​តែ​ស្ថិត​ក្នុង​ការ​ពិចារណា​ដោយ​ថា​មាន​ភាព​ខុស​គ្នា​ទៅ​នឹង​អាយុ ភេទ និង​ប្រវត្តិ​គ្រួសារ។

    រាល់​ការ​កើន​ឡើង​នៃ NO2 ប្រហែល ១០មីក្រូក្រាម /ម៉ែតគួប នឹង​មាន​កើន​ឡើង​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​បាន ៩% ឯ​លើ​ម៉ូលិគុល​ដទៃ​ទៀត​ដែល​មាន​កម្រិត​ដូច​គ្នា​អាច​មាន​ការ​កើន​ឡើង​នៃ​ជំងឺ​ផ្លូវ​ចិត្ត​បាន​ដល់ ៤% ។ កម្រិត​ខ្យល់​បំពុល​ប្រចាំ​ឆ្នាំ​មាន ៤០មីក្រូក្រាម​ / ម៉ែត្រគួប ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្រិត​ដែល​អាច​ទទួល​យក​បាន​ដោយ​អង្គ​ការ​សុខ​ភាព​ពិភពលោក (WHO) ។

    ការ​សិក្សា​នៅ​តែ​មាន​ភាព​ខ្វះ​ខាត​នៅ​ឡើយ ដូច្នេះ​ចាំបាច់​ត្រូវ​បង្កើត​ព័ត៌មាន​សំរាប់​ការ​ផ្សព្វ​ផ្សាយ និង​ការ​ស្រាវ​ជ្រាវ​ដែល​មាន​ទាក់​ទង​នឹង​ខ្យល់​កខ្វក់។ ការសិក្សា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប​ក្នុង​ការ​យល់​ដឹង​ពី​ការ​បំពុល​បរិស្ថាន​លើ​សកល​លោក។

    អត្ថបទពាក់ព័ន្ធ៖ 

    ២- ការ​ស្រូប​ចូល​នូវ​សារ​ធាតុ​ពុល​​អាច​មាន​បញ្ហា​ដល់​ផ្លូវ​ចិត្ត​

    ការ​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យាល័យ Umea University’s ​បានផ្សព្វ​ផ្សាយ​​ស្តី​ពី​ផល​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​កុមារ​មាន​ការ​កើន​ឡើង​បណ្តាល​មក​ពី​ការ​បំពុល​បរិយា​កាស ហើយ​ក៏​មិន​មែន​ជា​ការ​សិក្សា​តែ​មួយ​ដែល​បាន​បង្ហាញ​ពី​បញ្ហា​នេះដែរ។

    ការ​សិក្សា​របស់​សកលវិទ្យាល័យ Harvard ក្នុង​ឆ្នាំ ២០១៥ បាន​រក​ឃើញ​ពីថា​ការ​ស្រូប​នូវ​ម៉ូលិគុល​តូច​ៗ (ដូច​ជា​សារ​ធាតុ​ពុល) អាច​បង្កើន​នូវ​ភាព​តាន​តឹង ការ​ថប់​បារម្ភ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​លើ​ស្ត្រី​អាមេរិក​ជាង ៧១ ០០០ នាក់។ ការ​សិក្សា​មួយ​ទៀត​របស់​ប្រទេស​អេស្ប៉ាញ​បាន​ធ្វើ​ការ​តាម​ដាន​លើ​ក្មេង​ជិត ៣ ពាន់​នាក់​ក្នុង​រយៈពេល ១ ឆ្នាំ​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ខ្យល់​បរិសុទ្ធ​បាន​បង្ហាញ​ថា​មាន​ការ​យល់​ដឹង និង​ការ​ចង​ចាំ​ល្អ​ជាង​អ្នក​ដែល​​នៅ​តំបន់​គ្មាន​ខ្យល់​បរិសុទ្ធ។

    បន្ទាប់​ពី​មាន​ការ​សិក្សា និងភស្តុតាង​​ដទៃ​ទៀត​ច្រើន គេ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​ការ​ប៉ះ​ពាល់​ខ្យល់​បំពុល (រថយន្ត ការ​ជក់​បារី ការ​បង្កើត​ឧស្ម័ន​។ ល។ ) ពេល​មាន​ផ្ទៃ​ពោះ​អាច​បង្ក​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់​ខួរ​ក្បាល​របស់​ទារក​បាន។ ចំពោះអ្នក​ជំនាញ​ជា​ច្រើន​បាន​ជឿ​ថា​ខ្យល់​អាកាស​ដែល​កខ្វក់​អាច​ជា​កត្តា​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​បង្ក​ជា​ជំងឺ​ដូច​ជា​ជំងឺ Alzheimer និង​ជំងឺ Parkinson ។

    អត្ថពទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Apr 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម