backup og meta

ទុកទូរសព្ទឆ្ងាយខ្លួន កុំអនឡាញ ដើរលេងកាន់តែសប្បាយចិត្ត

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Sep 11, 2019

    ទុកទូរសព្ទឆ្ងាយខ្លួន កុំអនឡាញ ដើរលេងកាន់តែសប្បាយចិត្ត

    បច្ចុប្បន្ន ឲ្យ​តែ​ដើរ​លេង មិន​ភ្លេច​ទេ ការ​ថត​រូប​ទុក បើក​អន​ឡាញ បង្ហោះ​ Facebook តែ​ពេល​នេះ អ្នក​ជំនាញ​អះ​អាង​ថា ទុក​គ្រឿង​អេឡិចត្រូនិក នៅ​ឆ្ងាយ​ពី​ខ្លួន ពិសេស​មិន​ភ្ជាប់អ៊ីនធើណេត នឹងធ្វើ​ឲ្យ​ដំណើរ​កំសាន្ត​កាន់​តែ​សប្បាយ​រីករាយ​ខ្លាំង។

    អ្នក​ជំនាញ​មក​ពី​អង់គ្លេស​ បាន​លើក​​​ឡើង​បែប​នេះ បន្ទាប់​ពី​​ពិសោធ​ឃើញ​ ដោយ​​តាម​ដាន​លើ​យុវជន​ស្ម័គ្រ​ចិត្ត​ ២៤​ នាក់។ ការ​តាម​ដាន​សកម្មភាព​​នោះ ​អនុញ្ញាត​ឲ្យ​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​នោះ ទៅ​ដើរ​លេង​ ប៉ុន្តែ​ត្រូវ​កំណត់​មិន​ឲ្យ​ប្រើ​ ឧបករណ៍​អេឡិចត្រូនិក តាម​តែ​ចិត្ត​ចង់​នោះ​ឡើយ ​រួម​ទាំង​ការ​ចូល​មើល​ផែន​ទី ឬ​រក​មើល​ការ​ណែ​នាំលើ​បណ្តាញ​សង្គម​ជា​ដើម។

    ក្រោយ​មក​ អ្នក​ទាំង​នោះ ត្រូវ​បាន​សួរ​អំពី​អារម្មណ៍​ ពេល​លះ​បង់​ខ្លួន​ចេញ​ឆ្ងាយ​ពី​ អ៊ីនធើណែត ឬ​គ្រឿង​អេឡិចត្រូនិក ដោយ​ជា​លទ្ធ​ផល​ អ្នក​ចូល​រួម គេ​ធ្លាប់​គិត​ថា​ពិបាក​ទទួល​យក ព្រោះ​គេ​​មាន​អារម្មណ៍ខ្វះ​ព័ត៌មាន​បន្ថែម ខ្វះ​ការ​ជួយ​ណែ​នាំនោះ បែរ​ជា​ផ្ទុយស្រលះ ដោយ​អះអាងអារម្មណ៍​ចុង​ក្រោយ​ថា ទទួល​នូវ​បទ​ពិសោធន៍ ដូច​ជា​ការ​ស្គាល់​ភូមិសាស្រ្ត​ដើរ​លេងយ៉ាង​ស្រស់​ស្អាត អារម្មណ៍​រំភើប​ ពេល​ឃើញ​ទេស​ភាព​ មិន​ធ្លាប់​មាន។

    ទាក់​ទឹង​នឹង​ការ​លើក​ឡើង​នេះ លោក​វេជ្ជបណ្ឌិត Wenjie Cai នៃ​សាកលវិទ្យាល័យ Greenwich​ ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ​ បាន​​លើក​ឡើង​ថា៖ “លទ្ធ​ផល​បង្ហាញ​ច្បាស់ថា ពេលចៀស​ឆ្ងាយ​ពី​ អន​ឡាញ យើង​នឹង​ទទួល​បាន​បទ​ពិសោធន៍​​មួយ ដោយ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ទៅ​នឹង​រួម​ដំណើរ​កម្សាន្ត​ជា​មួយ ហើយ​អារម្មណ៍​យើង នឹង​​​ផ្តោត​លើ​បរិស្ថាន​ជុំ​វិញ​ខ្លួន​’។

    អត្ថបទពាក់ព័ន្ធ៖

    ដោយ​ឃើញ​ពី​​ហេតុ​ផល​នេះ ក្រុម​អ្នក​ជំនាញ​បាន​អះ​អាងថា​ មិន​អន​ឡាញ ដើម្បី​ទទួល​ព័ត៌មាន សេចក្តី​ជូន​ដំណឹង​ផ្សេង​ ធ្វើ​​ឲ្យយើង​ដើរ​លេង​ទទួល​បានបទ​ពិសោធន៍​រីក​រាយ​ច្រើន ​មាន​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់ ពោល ​មិន​រវល់​នឹងសារ​​រំខាន​ផ្សេង​ៗ ជា​​ហេតុ​ធ្វើ​ឲ្យ​អារម្មណ៍​រីក​រាយ សុខភាព​ផ្លូវចិត្ត ក៏ល្អ​ទៅ​តាម​នឹង​ដែរ​​។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Sep 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម