backup og meta

បើភ្ញាក់ពីគេង ហើយអស់កម្លាំងខ្លាំង មានន័យថា យើងស្ត្រេសដល់កំពូលហើយ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 01, 2019

    បើភ្ញាក់ពីគេង ហើយអស់កម្លាំងខ្លាំង មានន័យថា យើងស្ត្រេសដល់កំពូលហើយ

    ស្ត្រេស និង​ការគេង​មិនលក់ ពាក់ព័ន្ធ​គ្នាយ៉ាងខ្លាំង ហើយ​បើតាម​លក្ខណៈ​នៃការគេង មនុស្ស​ត្រូវបាន​បែងចែក​ជា ២ប្រភេទ។ ទី១ គឺ​ក្រុម​ដែល​គេងលក់​នៅ​ពេល​យប់ តែ​ភ្ញាក់ពី​គេងមក អស់កម្លាំង និង​ទី២ ក្រុម​ដែល​អត់គេង​នៅ​ពេល​យប់ ហើយ​មក​គេង​នៅពេល​ព្រឹក​វិញ។ ទាំងនេះ បណ្ដាល​មកពី​បញ្ហា​ស្ត្រេស ដែល​យើងចាំបាច់​ត្រូវស្វែងយល់​ពី​មូលហេតុ។

    ​បើ​យើង​ភ្ញាក់ពី​គេង​ពេល​ព្រឹក ហើយ​ភ្លាមៗ យើងស្រាប់​តែ​មាន​អារម្មណ៍​ថប់បារម្ភ(ល្វើយ ឬធុញថប់) វាជា​សញ្ញា​មួយ បង្ហាញ​ថា យើង​មាន​បញ្ហា​ស្ត្រេស​ដល់​កំពូល​ហើយ។ ការ​ជួប​បញ្ហា​ស្ត្រេស​ដល់​កម្រិត​ដូច្នេះ បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​រូបយើង ហើយ​យើង​មិន​អាច​ជំនះ​សម្ពាធ​នេះទេ។

    ដំបូងឡើយ វាចាប់ផ្ដើមពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង ដោយ​ផ្ដល់​ទាំង​អារម្មណ៍​សប្បាយ​ចិត្ត និង​មិន​សប្បាយចិត្ត ដល់​ជីវិត​របស់​យើង។ ការខិតខំបំពេញ​ការងារ ជម្លោះជាមួយ​អ្នកសហការី ការយល់​ខុស​ជាមួយ​ដៃគូ ឬបញ្ហា​ការសិក្សា ងាយបង្ក​បញ្ហា​ថប់បារម្ភ​ណាស់។ បញ្ហាទាំង​អស់នេះ មិនអាច​ធ្វើឲ្យ​ខួរក្បាល​របស់​ឈប់គិត​នោះទេ សូម្បីតែ​ពេល​គេង ហើយ​បណ្ដាល​ឲ្យយើង​គេង​មិន​លក់​ស្កប់ស្កល់ និង​យល់សប្ដិ​អាក្រក់​ទៀត​ផង។ បញ្ហាទាំងអស់​នេះ មាន​ការវិវត្ត​ជាបន្ដបន្ទាប់។

    នៅពេលមួយ ខួរក្បាល​របស់​យើង មិនអាច​គ្រប់គ្រង​បញ្ហា​ស្ត្រេស​បាន ពេលនោះ យើង​នឹង​ភ្ញាក់ពី​គេងលឿង​ជាង​ធម្មតា។ បញ្ហា​ស្ត្រេស​ដែល​មិន​អាច​គ្រប់គ្រង​បាន​នេះ​ហើយ គឺជា​មូលហេតុ​បង្ក​ការ​ថប់បារម្ភ ធ្វើឲ្យ​អារម្មណ៍​មិន​សប្បាយចិត្ត និង​បង្ខំឲ្យ​យើង ចាប់ផ្ដើម​ថ្ងៃថ្មី​ជាមួយ​អារម្មណ៍​អវិជ្ជមាន។ អ្នកដែល​ជួប​បញ្ហា​ថប់អារម្មណ៍ ភាគច្រើន មានអារម្មណ៍​អស់កម្លាំង​សឹង​គ្រប់ពេល រួមជាមួយ​បញ្ហា​ងងុយគេង ខ្វះ​ការផ្ដោត​អារម្មណ៍ និង​អារម្មណ៍​ភិតភ័យ​ខ្លាំង។

    នៅពេល​រាងកាយ​របស់​យើង ជួប​បញ្ហា​ស្ត្រេស​ច្រើន វាផលិត​អ័រម៉ូន Adrenaline និង Cortisol យ៉ាងច្រើន ដែល​ប៉ះពាល់​ដល់​ការចងចាំ។ បើ​មាន​អ័រម៉ូន Cortisol ច្រើនពេក វា​បណ្ដាល​ឲ្យ​មាន​អតុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ជាលិកា​សាច់ដុំ​ធ្លាក់ចុះ ប្រព័ន្ធ​ការពារ​ចុះខ្សោយ និង​ជំរុញ​​ការ​ធាត់​ខុសប្រក្រតី។

    ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ យើង​អាច​ងូត ឬគេង​ត្រាំទឹកក្តៅ​ឧណ្ហៗបាន ព្រោះ​ទឹកក្តៅ​ឧណ្ហៗ​ជួយ​សម្រួល​សាច់ដុំ បន្ថយភាព​តានតឹង និង​ការ​ថប់អារម្មណ៍។ ហាត់ប្រាណ ក៏​ជា​មធ្យោបាយ​មួយ​ល្អដែរ ព្រោះ​វាមិន​ត្រឹមតែ​ជួយ​ដល់​ប្រព័ន្ធ​ការពារ និង​រាងកាយ​​នោះទេ វាង​ជួយ​ដល់​សុខភាព​ផ្លូវចិត្ត​ទៀត។ ការ​ធ្វើសមាធិ ដោយ​ដកដង្ហើម​វែងៗ ក៏ជួយ​សម្រួល​ខួរក្បាល និង​កាត់​បន្ថយ​អ័រម៉ូន Cortisol នៅ​ក្នុង​រាងកាយ​ផងដែរ។

    ក្រៅពីនេះ យើង​អាច​ញ៉ាំ​អាហារ​ប្រភេទ​វីតាមីន និង​ផឹកទឹក​ឲ្យ​បាន​ច្រើន រួមជាមួយ​ចៀសវាង​ការ​សម្លឹង​អេក្រង់​ទូរស័ព្ទ​ដល់​យប់​ជ្រៅ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម